វិធី​ក្នុង​ការ​សន្សំ​លុយ​ដ៏​អស្ចារ្យ​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ ដែល​អ្នក​គួរ​សាក​ល្បង​

អ្នក​អាច​គិត​ថា​ អ្នក​ហាក់​ចាយវាយ​ច្រើន​ ហើយ​ចង់​សន្សំ​លុយ​ទុក​ខ្លះ​ ប៉ុន្តែ​អ្នក​មិន​អាច​សន្សំ​លុយ​​តាម​ការ​តាំង​ចិត្ត​ ឬ​វិធី​របស់​អ្នក​ ។ ប្រសិន​បើ​អ្នក​ជួប​បញ្ហា​បែប​នេះ​ អ្នក​អាច​សាក​ល្បង​វិធី​ខាង​ក្រោម​ ដើម្បី​សន្សំ​លុយ​ ។

១. មាន​កូន​ជ្រូក​​សន្សំ​លុយ​ឌីជីថល​ដែល​អាច​ឲ្យ​អ្នក​ដឹង​ថា​ អ្នក​សន្សំ​លុយ​បាន​ប៉ុន្មាន​ហើយ​

វិធី​ក្នុង​ការ​សន្សំ​លុយ​ដ៏​អស្ចារ្យ​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ ដែល​អ្នក​គួរ​សាក​ល្បង​

២. ដាក់​បន្ថែម​លុយ​ទៅ​ក្នុង​កូន​ជ្រូក​របស់​អ្នក​ជា​រៀង​រាល់​សប្តាហ៍​ដោយ​​កើន​ឡើង​តាម​សប្តាហ៍​​

វិធី​ក្នុង​ការ​សន្សំ​លុយ​ដ៏​អស្ចារ្យ​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ ដែល​អ្នក​គួរ​សាក​ល្បង​

ឧទាហរណ៍​ ៖ សប្តាហ៍​ដំបូង​ដាក់​ចូល​កូន​ជ្រូក​របស់​អ្នក​ ចំនួន​ ១ ដុល្លា​ សប្តាហ៍​ទី​ ចំនួន​ ២ ដុល្លា សប្តាហ៍​ទី​ ៣ ចំនួន​ ៣ ដុល្លា​ និង​កើន​តាម​សប្តាហ៍​បន្ត​បន្ទាប់​ទៀត​ ធ្វើ​ដូចនេះ​ អ្នក​នឹង​អាច​សន្សំ​លុយ​បាន​ ១៤០៥​ ដុល្លា​នៅ​ចុង​ឆ្នាំ​។

៣. ទិញ​កូន​ជ្រូក​ដែល​ Cute បំផុត​ ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​ប្រើ​វា​រាល់​ថ្ងៃ​

៤. មាន​នូវ​តារាង​បង់​រំលោះ​បំណុល​របស់​អ្នក​ដែល​មាន​បញ្ជាក់​ចំនួន​ទឹក​ប្រាក់​ដែល​អ្នក​ត្រូវ​បង់​ប្រចាំ​ខែ​ ដែល​គិត​បញ្ចូល​ទាំង​ការ​ប្រាក់​ និង​ប្រាក់​ដើម ដើម្បី​ឲ្យ​ដឹង​ថា​បំណុល​របស់​អ្នក​ថយ​ចុះ​កម្រិត​ណា​ហើយ​ ។

វិធី​ក្នុង​ការ​សន្សំ​លុយ​ដ៏​អស្ចារ្យ​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ ដែល​អ្នក​គួរ​សាក​ល្បង​

៥.​ ដំឡើង​ Pact app ដែល​អាច​ជួយ​អ្នក​រក​លុយ​សម្រាប់​ការ​បរិភោគ​អាហារ​សុខភាព​ និង​ការ​ហាត់​ប្រាណ​

វិធី​ក្នុង​ការ​សន្សំ​លុយ​ដ៏​អស្ចារ្យ​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ ដែល​អ្នក​គួរ​សាក​ល្បង​

៦. បើក​គណនី​ផ្សេង​គ្នា សម្រាប់​មុខ​ចំណាយ​ផ្សេង​គ្នា​

អ្នក​គួរ​មាន​គណនី​សម្រាប់​សន្សំ​លុយ​ គណនី​សម្រាប់​ការ​ចំណាយ​ផ្សេងៗ​ និង​គណនី​សម្រាប់​ការ​បង់​វិក្កយបត្រ​ទឹក​ភ្លើង​ជា​ដើម​ ផ្សេង​ពី​គ្នា​ ។

៧. លាក់​ Credit Card របស់​អ្នក​ឲ្យ​ឆ្ងាយ​ពី​អ្នក​

ប្រសិន​បើ​អ្នក​ជា​មនុស្ស​ចូលចិត្ត​ចាយ​វាយ​ អ្នក​អាច​ឲ្យ​អ្នក​ណា​ម្នាក់​ដែល​អ្នក​ជឿ​ទុក​ចិត្ត​រក្សា​ Credit Card សម្រាប់​អ្នក​ ហើយ​អ្នក​ប្រើ​ប្រាស់​វា​ សម្រាប់​តែ​ការ​ចំណាយ​ណា​ដែល​ផ្ដល់​សារប្រយោជន៍​ដល់​អ្នក​ប៉ុណ្ណោះ​​ ។

៨. ដក​លុយ​ចេញ​សម្រាប់​ការ​ចំណាយ​ក្នុង​មួយ​សប្ដាហ៍​​ជាជាង​ការ​ប្រើ​ប្រាស់​​ Card របស់​អ្នក​គ្រប់​ពេល​ នោះ​អ្នក​នឹង​អាច​ដឹង​ច្បាស់​ និង​ដឹង​ខ្លួន​ជា​និច្ច​ថា​ អ្នក​ចំណាយ​អស់​ប៉ុន្មាន​ក្នុង​មួយ​សប្ដាហ៍​ និង​ដឹង​ថា​ខ្លួន​អ្នក​កំពុង​តែ​ចំណាយ​ច្រើន​ ។

៩. ប្រើ​ប្រាស់​លុយ​សុទ្ធ​ជំនួស​ឲ្យ​ការ​ប្រើ​ Card របស់​អ្នក​នៅ​ពេល​ណា​ដែល​អាច​ប្រើ​បាន​ ព្រោះ​ថា​វា​នឹង​ជួយ​ឲ្យ​អ្នក​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចាយវាយ​របស់​អ្នក​ជាង​មុន​ ដោយ​ហេតុ​ថា​នៅ​ពេល​ដែល​អ្នក​ត្រូវ​ប្រគល់​លុយ​ទាំង​ដុលៗ​ឲ្យ​ទៅ​គេ អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្តាយ​ ។

វិធី​ក្នុង​ការ​សន្សំ​លុយ​ដ៏​អស្ចារ្យ​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ ដែល​អ្នក​គួរ​សាក​ល្បង​
​១០. ជ្រើស​រើស​តម្លៃ​លុយ​ណា​មួយ​ ហើយ​រក្សា​ទុក​ក្រដាស​ប្រាក់​​តម្លៃ​នោះ​ នៅ​ពេល​ណា​ដែល​អ្នក​ទទួល​បាន​ក្រដាស​ប្រាក់​ប្រភេទ​​នោះ។ ឧទាហរណ៍​ ប្រសិន​បើ​អ្នក​ជ្រើស​រើស​យក​តម្លៃ​លុយ​ ៥​ដុល្លារ​ នោះ​នៅ​ពេល​ណា​ដែល​អ្នក​ទទួល​បាន​ក្រដាស​ប្រាក់​ ៥ ដុល្លារ​ អ្នក​ត្រូវ​រក្សា​វា​ទុក ។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖​


  • វិធី​ក្នុង​ការ​សន្សំ​លុយ​ដ៏​អស្ចារ្យ​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ ដែល​អ្នក​គួរ​សាក​ល្បង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:ជីវិតនិងសង្គម
Tags: