​ប្រវត្តិ​ស្នេហ៍​ជូរចត់​របស់​អតីត​ភរិយា ចូ​វ យុន​ហ្វា​ត

6 Videos

អ្នកស្រី យូ អាន់អាន់ (Candice Yu) វ័យ ៥៦ ឆ្នាំ ជាអតីតកំពូលតារាសម្តែងជើងចាស់ហុងកុង និង ជាអតីតភរិយារបស់កំពូលតារាសម្តែងហុងកុងលោក ចូវ យុនហ្វាត ដែលមានរហស្សនាមថា «ស្តេចល្បែង» កាលពីអាយុ ១៦ ឆ្នាំ បន្ទាប់ពីរៀនបញ្ចប់កម្រិតមធ្យមសិក្សាអ្នកស្រីត្រូវបានជ្រើស រើសចូលបម្រើការងារជាតារាសម្តែងនៅក្នុងស្ថានីយទូរទស្សន៍ TVB ហុងកុង ។

​ប្រវត្តិ​ស្នេហ៍​ជូរចត់​របស់​អតីត​ភរិយា ចូ​វ យុន​ហ្វា​ត

កាលពីឆ្នាំ ១៩៧៦ អ្នកស្រីបានថតខ្សែភាពយន្តរឿងបុរាណចិនកាប់ដាវជាលើកដំបូងសម្រា ប់ដាក់បញ្ចាំងនៅក្នុងទូរទស្សន៍ ដោយមានការចូលរួមសម្តែងពីតារាសម្តែងប្រុសស្រីល្បីៗជាច្រើនរូប មានដូចជាលោក ជើន សៅឈីវ ហៅ (ឆ លីហ៊ាង) និងអ្នកស្រី វ៉ាង មីងឈន់ ជាដើម ។ ខ្សែភាព យន្តនេះបានធ្វើឲ្យអ្នកស្រីចាប់ផ្តើមមានឈ្មោះបោះសម្លេង ។ ដល់ឆ្នាំ ១៩៨១ អ្នកស្រី យូ រួមជាមួយ តារាសម្តែងលោក លីវ សុងរើន នាង មី ស៊ា និងលោក ជាង តាវេ ថតភាពយន្តបែបបុរាពចិនកាប់ ដាវមួយរឿងទៀតដោយទទួលបានការកោតសរសើរពីទេពកោសល្យនៃការសម្តែង និង ទទួលបាន ចំនួនអ្នកគាំទ្រកាន់តែច្រើនឡើង ។

​ប្រវត្តិ​ស្នេហ៍​ជូរចត់​របស់​អតីត​ភរិយា ចូ​វ យុន​ហ្វា​ត

រហូតដល់ឆ្នាំ ១៩៨២ អ្នកស្រី យូ រួមជាមួយលោក លាង ស៊ាវឡុង ថតភាពយន្តបែបក្បាច់គុនចិន ដោយមានឈុតឆាកវៃតប់ទាត់ធាក់គួរឲ្យស្ញប់ស្ញៃង ។ ដោយឡែករឿងរ៉ាវស្នេហាវិញ គឺនៅពេលដែលអ្នកស្រីទើបតែមានអាយុ ១៦ ឆ្នាំប៉ុណ្ណោះ ក៏ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងដែលមិនសូវមានឈ្មោះបោះសម្លេងគឺលោក អើ តុងសឹង ដែលគេស្គាល់ថា ជាប្អូនប្រុសរបស់លោក ជាង តាវេ ។ ប៉ុន្តែចំណងស្នេហ៍នេះអាចរក្សា មានរយៈពេល ៨ ឆ្នាំប៉ុណ្ណោះក៏បែកបាក់គ្នាទៅវិញ ហើយកាលនៅដើមឆ្នាំ ១៩៨៣ មានព័ត៌មាន ភ្ញាក់ផ្អើលមួយបានលេចឮនៅក្នុងពិភពសិល្បៈថាជ លោក ចូវ យុនហ្វាត នឹងរៀបការក្នុងពេលឆាប់ ៗ ។

​ប្រវត្តិ​ស្នេហ៍​ជូរចត់​របស់​អតីត​ភរិយា ចូ​វ យុន​ហ្វា​ត

រីឯកូនក្រមុំគឺគ្មានអ្នកណាក្រៅពីនាង យូ អាន់អាន់ នោះឡើយ ។ ការលេចឮព័ត៌មានបែបនេះ មានអ្នកខ្លះជឿ តែក៏មានអ្នកខ្លះទៀតមិនសូវជឿទេ ព្រោះមុននេះគេមិនដែលបានដឹងឮថា ពួកគេ ទាក់ទងស្នេហានឹងគ្នាឡើយ ។ កាលណោះលោក ចូវ យន់ហ្វាត និង អ្នកស្រី យូ អាន់អាន់ កំពុងតែបម្រើការងារនៅក្នុងទូរទ ស្សន៍ TVB ដូចគ្នា ហើយក៏កំពុងតែមានឈ្មោះបោះសម្លេងដូចគ្នាដែរ ។ ទីបំផុតពិធីរៀបការ របស់ពួកគេបានប្រព្រឹត្តឡើងនាខែកុម្ភៈ ឆ្នាំ ១៩៨៣ នៅហុងកុង ដោយមានភាពអឹកអធមបំផុត ។ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍នេះមិនមានអាយុវែងឡើយ គឺរយៈពេល ៩ ខែក្រោយមកអ្នកស្រី យូ អាន់អាន់ បានប្រកាសប្រាប់អ្នកកាសែតថា អ្នកស្រី និងលោក ចូវ យុនហ្វា បានលែងលះគ្នាជាផ្លូវការ ហើយ ដោយអ្នកស្រីបាននិយាយថា ក្នុងរយៈពេល ៩ ខែនេះគាត់បានបណ្តេញខ្ញុំចេញពីក្នុង ផ្ទះគ្រួសារត្រកូល ចូវ ចំនួនពីរលើក ។

​ប្រវត្តិ​ស្នេហ៍​ជូរចត់​របស់​អតីត​ភរិយា ចូ​វ យុន​ហ្វា​ត

ចំពោះមូលហេតុធំដែលបង្កឲ្យមានការលែងលះគ្នានេះ គឺ ពួកគេបានត្រឹមតែនិយាយប្រាប់ថា មិនចុះសម្រុងនឹងគ្នា តែប៉ុណ្ណោះ ។ បន្ទាប់ពីលែងលះជាមួយលោក ចូវ យុនហ្វាត រួចមកនៅឆ្នាំ ១៩៨៥ អ្នកស្រី យូ អាន់អាន់ បានទាក់ទងស្គាល់ថៅកែក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយ គឺលោក លី វ៉ាន់ឈី ហើយ ២ ឆ្នាំក្រោយ មក គឺនៅឆ្នាំ ១៩៨៧ ពួកគេបានរៀបការនឹងគ្នា ។ ក្រោយពេលរៀបការពួកគេមានកូនស្រី ២ នាក់ជាចំណងដៃនៃជីវិតអាពាហ៍ពីពាហ៍ ប៉ុន្តែ ជាអកុសល គឺនៅឆ្នាំ ២០០២ ក្រុមហ៊ុនផ្សាយពាណិជ្ជ កម្មរបស់លោក លី វ៉ាន់ឈី ត្រូវបានតុលាការប្រកាសក្ស័យធន ។ ទោះជាយ៉ាងនេះក្តីក៏អ្នកស្រី យូ អាន់អាន់ នៅតែរួមរស់នៅជាមួយលោក លី វ៉ាន់ឈី ដូចដើមដដែល ។

​ប្រវត្តិ​ស្នេហ៍​ជូរចត់​របស់​អតីត​ភរិយា ចូ​វ យុន​ហ្វា​ត

ចំណែកឯលោក លី វ៉ាន់ឈី ក្រោយពេលក្ស័យធនហើយនោះបានពោលពាក្យទាំងខែងរែងថា ពិតមែនតែខ្ញុំក្ស័យធន តែរីករាយ ។ អ្វីៗមិនដូចជាពាក្យនិយាយនោះឡើយ ព្រោះក្រោយពេលក្ស័យធនលោក លី វ៉ាន់ឈី តែងបង្កើតឲ្យមានរឿងអាស្រូវស្នេហាកាន់តែច្រើនទៅៗហើយនៅទីបំផុតក៏ឈានទៅដល់ការលែងលះគ្នា ។ ក្រោយពីការលែងលះអ្នកស្រី យូ អាន់អាន់ បានប្រឡូកចូលក្នុងពិភពសិល្បៈសារជាថ្មី ដើម្បីរកប្រាក់សម្រាប់ផ្តល់ឲ្យកូនស្រីទាំង ២ ទៅបន្តការសិក្សានៅក្រៅប្រទេស ។ ក្រោយពីក្លាយជាស្ត្រីមេម៉ាយ ២ ភ្លើងរួចមកអ្នកស្រី យូ អាន់អាន់ ដែលស្ថិតក្នុងវ័យ ៥២ ឆ្នាំទៅហើយនោះនៅតែមានសម្រស់ស្រស់ស្អាតដដែលហើយអ្វីដែលគេមិននឹកស្មានដល់នោះ គឺ អ្នកស្រីបានទាក់ទងស្នេហាជាមួយនឹងកម្លោះឈ្មោះ DEE ដែលមានអាយុតែ ៣០ ឆ្នាំប៉ុណ្ណោះដែល គេចាត់ទុកថា ជាស្នេហារវាងម្តាយ និង កូនប្រុស ហើយក៏មានអ្នកមាត់ដាចខ្លះនិយាយថា ជាគោញីចាស់ប៉ះស្មៅខ្ចី ៕ គ ឡេង