លទ្ធផលនៅពេលដែលយើងដាក់ដុំទឹកកកនៅលើកញ្ចឹងក

នេះអាចជារឿងមួយដែលអ្នកមិនធ្លាប់ដឹងពីមុនមក ព្រោះនេះគឺជាអាថ៌កំបាំងងាយៗដែលនឹងជួយឲ្យអ្នកមានកម្លាំង ជាពិសេសគឺធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យតែម្តង។

តើអ្នកដឹងទេថា ការទទួលដឹងអារម្មណ៍នៅកន្លែងកញ្ចឹងករបស់យើងនឹងតភ្ជាប់ទៅនឹងលលាដ៏ក្បាលនិងផ្នែកលើបង្អស់នៃដើមក ត្រង់ចំនុចនេះហៅថា “Feng Fu” វាជាចំនុចដែលអ្នកត្រូវដាក់ដុំទឹកកកពីលើ ប្រសិនបើអ្នកដាក់ដុំទឹកកកនៅចំនុចនេះជារៀងរាល់ថ្ងៃ វានឹងធ្វើឲ្យអ្នកមានអារម្មន៍ស្រស់ថ្លា និង មានសុខភាពល្អ។

ហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាននៅពេលដាក់ទឹកកកនៅលើកញ្ចឹងក
១. ជួយឲ្យគេងលក់ស្រួល
២. ជួយទប់អារម្មណ៍របស់អ្នកបានល្អ
៣. ជួយក្នុងការព្យាបាលប្រព័ន្ធរំលាយអាហារ
៤. ជួយបន្ធូរអាការផ្តាសាយ
៥. ជួយបន្ធូរអាការឈឺក្បាល ឈឺធ្មេញ និងអាការចុកចាប់តាមរាងកាយ
៦. ជួយក្នុងការព្យាបាលជម្ងឺផ្លូវដង្ហើមនិងជម្ងឺសរសៃឈាមបេះដូង
៧. ជួយព្យាបាលបញ្ហាដែលកើតឡើងជាមួយក្រពេញ Thyroid
៨. ជួយបន្ធូរបន្ថយអាការឈឺពោះមកខែ
៩. ជួយផ្នែកសុខភាពផ្លូវចិត្ត

ហើយខាងក្រោមទៀតនេះគឺជាវិធីត្រឹមត្រូវក្នុងដាក់ទឹកកកលើចំនុចដែលហៅថា “ Feng Fu”

ចាប់ផ្តើមដោយការគេងផ្កាប់ បន្ទាប់មកយកទឹកកកដាក់នៅលើកញ្ចឹងករបស់អ្នក កាន់ទឹកកកឲ្យនៅលើកញ្ចឹងប្រហែល ២០ នាទី។ ធ្វើជាប្រចាំរាល់ថ្ងៃមុនបាយព្រឹក និងធ្វើមុនចូលគេង ។

ពេលដាក់ទឹកកកនៅវិនាទីទី ៣០​​ -​ ៤០ ដំបូង អ្នកនឹងមានអារម្មណ៍រាងក្តៅនៅលើកញ្ចឹងក តែអ្នកត្រូវធ្វើបន្តហាមឈប់ អាការបែបនេះនឹងកើតឡើងត្រឹមពីរថ្ងៃដំបូងតែប៉ុណ្ណោះ អ្នកមិនចាំបាច់បារម្ភនោះទេ៕

ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • លទ្ធផលនៅពេលដែលយើងដាក់ដុំទឹកកកនៅលើកញ្ចឹងក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:សុខភាព
Tags: