តើនឹងមានអ្វីកើតឡើង បើលោកអ្នកយកសាប៊ូ ១ ដុំ ដាក់នៅក្រោមកម្រាលពូក ១ សប្តាហ៍?

មនុស្សមួយជំនួនបានកើតមានបញ្ហាឈឺចាប់នៅតាមជើង ពេលដែលពួកគេកំពុងតែគេងនៅពេលយប់។ បញ្ហានេះបានកើតឡើងដោយសារតែកត្តាជាច្រើនដូចជា ការកើតមានជំងឺទឹកនោមផ្អែម តម្រង់នោមមានបញ្ហា ការប្រើប្រាស់ថ្នាំពេទ្យច្រើន ការទទួលទានគ្រឿងស្រវឹងច្រើន ការហាត់ប្រាណឬធ្វើការងារដោយប្រើកម្លាំងជើងខ្លាំងពេក រាងកាយកាយខ្វះជាតិរ៉ែ វីតាមីន រាងកាយខ្សោះជាតិទឹក និងជាពិសេសគឺការខ្វះជាតិម៉ាញ៉េស្យូមតែម្តង។

ដើម្បីដោះស្រាយបញ្ហានេះ អ្នកខ្លះបានជ្រើសរើសយកវិធី ម៉ាស្សា ងូតទឹកក្តៅ ញ៉ាំអាហារសុខភាពឲ្យបានច្រើន និងញ៉ាំទឹកឲ្យបានច្រើនជាដើម។ អត្ថបទនេះ នឹងណែនាំលោកអ្នកពីវិធីដ៏ងាយស្រួលមួយផ្សេងទៀត ដែលអាចជួយព្យាបាលអាការឈឺជើងនៅពេលគេងយប់បានយ៉ាងមានប្រសិទ្ធភាព។ បើតាមលោកវេជ្ជបណ្ឌិត Dr. Oz បានអះអាងថា ភាគច្រើននៃអ្នកកើតមានបញ្ហនេះគឺបណ្តាលមកពីរាងកាយខ្វះជាតិម៉ាញ៉េស្យូម។

ហើយដើម្បីដោះស្រាយបញ្ហានេះ លោកបានណែនាំឲ្យលោកអ្នកយកសាប៊ូធ្វើពីផ្កាឡាវេនឌ័រ ១ ដុំតូចដាក់នៅក្រោមកម្រាលពូករបស់លោកអ្នក ហើយមួយសប្តាហ៍ក្រោយមកលោកអ្នកនឹងមើលឃើញលទ្ធផលជាមិនខាន។ តោះ សាកល្បងទាំងអស់គ្នា៕

ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • តើនឹងមានអ្វីកើតឡើង បើលោកអ្នកយកសាប៊ូ ១ ដុំ ដាក់នៅក្រោមកម្រាលពូក ១ សប្តាហ៍?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:សុខភាព
Tags: