មានដែល​ដឹង​ថា​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ពី​បង្គា​ដែល​អ្នក​តែង​ទទួល​ទាន​ដែរ​ទេ?

បង្គា ជាអាហារ​សមុទ្ទមួយ​ប្រភេទដែល​គ្រប់​គ្នា​នៅ​ប្រទេស​កម្ពុជា​យើង​ស្គាល់ និង​និយម​ទទួល​ទាន​ផង​ដែរ​។ បង្គា​មាន​ផ្ទុក​វីតាមីន និង​សារធាតុ​មាន​ប្រយោជន៍​ជា​ច្រើន​ដូច​ជា វីតាមីន អេ (Vitamin A) វីតាមីន បេប្រាំមួយ (B6) វីតាមីន បេដប់ពីរ (B12) ណាយអឺស៊ីន (Niacin) រីបូហ្វ្លាវីន (Riboflavin) សៀអឺមីន (Thiamine) អ៊ីយ៉ូដឌីន (Iodine) និង​សារធាតុ​ខនិជ​មាន​ប្រយោជន៍​ជា​ច្រើន​រួម​មាន ប៉ូតាស្យូម ម៉ាញេស្យូម សង័្កសី ផូស្វ័រ សូដ្យូម កាល់ស្យូម និង​ដែក​។ តែ​វា​ជា​រឿង​ប្រសើរ​ក្នុង​ការ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ ព្រោះ​ស្រឡាយ​បង្គា​ខ្លះ​មាន​ផ្ទុក​សារធាតុ​បារ៉ត ហើយ​អ្នក​ខ្លះ​ក៏​អាច​មាន​បញ្ហា​ប្រតិកម្ម​ពេល​ទទួល​ទាន​អាហារ​សមុទ្រ​ប្រភេទ​បង្គា​នេះ​ក៏​មាន​។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​បាន​ពី​ការ​ទទួល​ទាន​បង្គា​៖

មានដែល​ដឹង​ថា​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ពី​បង្គា​ដែល​អ្នក​តែង​ទទួល​ទាន​ដែរ​ទេ?

១. អាហារសមុទ្រ​មួយ​ប្រភេទ​នេះ​ល្អ​សម្រាស់​សុខ​ភាព​ភ្នែក​។ វា​ជួយ​ឱ្យ​ភ្នែក​អ្នក​ធន់​បានយូរ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ទម្លាប់​ត្រូវ​ធ្វើ​ការ​ដោយ​ប្រើ​កុំព្យូទ័រ​។

មានដែល​ដឹង​ថា​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ពី​បង្គា​ដែល​អ្នក​តែង​ទទួល​ទាន​ដែរ​ទេ?

២. ទទួលទានបង្គាគឺ​ធ្វើ​ឱ្យ​បេះដូង​មាន​សុខភាព​ល្អ និង​កាត់​បន្ថយ​កម្រិត​កូឡេស្ទេរ៉ូល (cholesterol) ព្រោះ​បង្គា​មាន​ផ្ទុក​អាស៊ីត​អូមេហ្កា ស្រ៊ី ហ្វែតធី (Omega 3 Fatty Acid) ។

មានដែល​ដឹង​ថា​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ពី​បង្គា​ដែល​អ្នក​តែង​ទទួល​ទាន​ដែរ​ទេ?

៣. សារធាតុ​ខនិជ​ដែល​មាន​ក្នុង​បង្គា​ដូច​ជា កាល់ស្យូម ម៉ាញេស្យូម និង​ផូស្វ័រ នឹង​ជួយ​ទប់​ស្កាត់​ក្នុង​ដំណើរ​ចុះ​អន់​ថយ​របស់​សមត្ថភាព​ឆ្អឹង ហើយ​វា​ថែម​ទាំង​ការ​ពារ​កុំ​ឱ្យ​មាន​ជំងឺ​ពុក​ឆ្អឹង​បាន​ផង​ដែរ​។​

មានដែល​ដឹង​ថា​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ពី​បង្គា​ដែល​អ្នក​តែង​ទទួល​ទាន​ដែរ​ទេ?

៤. ទទួលទាន​បង្គា​ក៏​អាច​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​ផង​ដែរ ព្រោះ​បង្គា​មាន​ផ្ទុក​កាឡូរី​កម្រិត​ទាប និង​គ្មាន​កាបូហៃដ្រេត (Carbohydrate) ។ បង្គា​ក៏​ជា​អាហារ​ដែល​ធ្វើ​ឱ្យ​អ្នក​ទទួល​ទាន​ហើយ​ឆ្អែត​បាន​យូរ​ផង​ដែរ​។ សារធាតុ​អ៊ីយ៉ូឌីន​ (Iodine) នៅ​ក្នុង​បង្គា​នឹង​ជួយ​បង្កើន​ថាមពល​រាង​កាយ​នៅ​ពេល​អ្នក​សម្រាក ដែល​ដំណើរ​ការ​នេះ​ក៏​នឹង​ធ្វើ​ឱ្យ​អ្នក​បាន​ស្រក​ទម្ងន់​ផង​ដែរ​។

មានដែល​ដឹង​ថា​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ពី​បង្គា​ដែល​អ្នក​តែង​ទទួល​ទាន​ដែរ​ទេ?

៥. ជាតិ​សឺលីញូម (Selenium) និង​ការ៉ូទីណ័យដ៏ (Carotenoid) ដែល​មាន​ក្នុង​បង្គា​ក៏​អាច​ជួយ​បង្កា​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​បាន​ផង​ដែរ​។

មានដែល​ដឹង​ថា​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ពី​បង្គា​ដែល​អ្នក​តែង​ទទួល​ទាន​ដែរ​ទេ?

៦. បង្គាក៏អាចជួយ​បង្កា​ការ​ជ្រុះ​សក់​បាន​ផង​ដែរ ព្រោះ​វា​សម្បូរ​ដោយ​សារធាតុ​ខនិ​ជ​ជា​ច្រើន​ដែល​ល្អ​សម្រាប់​សុខ​ភាព​សក់​។ យើង​គ្រប់​គ្នា​ដឹង​ហើយ​ថា​បើ​ខ្វះ​ជាតិ​ស័ង្កសី នោះ​វា​អាច​នឹង​បណ្តាល​ឱ្យ​មាន​បញ្ហា​សក់​ជ្រុះ​កើត​ឡើង​បាន​។

មានដែល​ដឹង​ថា​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ពី​បង្គា​ដែល​អ្នក​តែង​ទទួល​ទាន​ដែរ​ទេ?

៧. បង្គាសម្បូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អ៊ុកស៊ី​ត​កម្ម​ដែល​ជួយ​ដំណើរ​ឈាន​ទៅ​រក​ភាព​ចាស់​របស់​គ្រប់​គ្នា​បាន​។ ស្បែក​របស់​អ្នក​នឹង​មើល​ទៅ​មាន​ភាព​ប្រសើរ បើ​អ្នក​ទទួល​ទាន​បង្គា​ក្នុ​ង​អាហារ​ពេល​ណា​មួយ​។

មានដែល​ដឹង​ថា​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ពី​បង្គា​ដែល​អ្នក​តែង​ទទួល​ទាន​ដែរ​ទេ?

៨. តាម​ប្រភព​ឯក​សារ​ជា​ច្រើន​លើក​ឡើង​ថា បង្គា​អាច​បង្កា​បញ្ហា​ឈឺ​ចុក​ចាប់​ពេល​មាន​រដូវ​របស់​ស្ត្រី​។ វា​ក៏​ធ្វើ​ឱ្យ​ចរន្ត​ឈាម​ក្នុង​រាង​កាយ​ដំណើរ​ការ​បាន​ល្អ​ផង​ដែរ​៕

ប្រភព៖ mohameas

អ្នកនឹងចូលចិត្ត

  • មានដែល​ដឹង​ថា​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ពី​បង្គា​ដែល​អ្នក​តែង​ទទួល​ទាន​ដែរ​ទេ?已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:សុខភាព
Tags: