កីឡាករលោត​ទឹកជម្រើស​ជាតិ​ដ៏​ឆ្នើម​របស់​អាមេរិក ចង់​វិលមក​ជួយ​ទឹក​ដី​កំណើត​កម្ពុជា

កីឡាករលោត​ទឹក​ជម្រើស​ជាតិ​អាមេរិក Jordan Pisey Windle ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ព្រៃ​វែង ប្រទេស​កម្ពុជា ប៉ុន្តែ​ត្រូវ​បាន​បុរស​ជន​ជាតិ​អារិក​ម្នាក់​យក​ទៅ​ចិញ្ចើម​តាំង​ពី​អាយុ​១៨​ខែ​នោះ គ្រោង​នឹង​វិល​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​ហែល​ទឹក​កម្ពុជា បន្ទាប់​ពី​រូប​គេ​ផុត​ពី​ជម្រើស​ជាតិ​របស់​​ប្រទេស​អាមេរិក​នោះ។
mm1
Jordan Pisey ​និង​​ឪពុក​ចិញ្ចឹម​របស់​គេ​គឺ​​លោក Jerry Windle បាន​ធ្វើ​ដំណើរមក​ដើរ​នៅកម្ពុជា ​តាំង​ពី​ថ្ងៃ​អង្គារ ទី១០ ខែឧសភា ហើយ​នៅ​ពេល​ពេល​នេះ​ពួក​គេ មិនទាន់​វិល​ត្រឡប់​ទៅ​វិញ​ឡើយ ព្រោះ​បើ​តាម​លោក Jerry Windle បាន​ប្រាប់​ថា គាត់​នាំ Jordan Pisey មក​លេង​ស្រុក​ខ្មែរ​មួយ​​សប្តាហ៍ ហើយ​ហើយ​ឲ្យ​គេបាន​រំឭក​ឡើង​វិញនៅ​អនុស្សាវរីយ លើ​ទឹកដី​កំណើត ដែល​រូប​គេ​បាន​ឃ្លាត​ឆ្ងាយ​អស់​រយៈ​ពេល​ជាង​១៥​ឆ្នាំកន្លង​មក​នេះ។
m2
​ក្រៅ​ពីបាន​ទៅ​ជួប​ក្មេងកំព្រា​ជា​ច្រើន​កន្លែង​នៅ​កម្ពុជា Jordan Pisey និង​លោក Jerry Windle បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អាង​ហែល​ទឹល ក្នុង​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​Jordan Pisey ​បាន​ចូល​រួម​ចែក​រំលែក​​បទ​ពិសោធ​នៃ​ការ​លោត​ទឹក​​ដ៏​អស្ចារ្យ​របស់​គេ ដល់​ក្រុមកីឡាករហែល​ទឹក​របស់​កម្ពុជា ផង​ដែរ ហើយ លោក ហែម គីរី អគ្គ​លេខាង​ធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹកស្ម័គ្រចិត្ត បាន​ពេគ​ចិត្ត​យ៉ាង​ខ្លាំងនៅ​សមត្ថ​ភាព​របស់ Jordan Pisey ហើយ​លោកក៏​មាន​បំណង​ចង់​ឲ្យ​កីឡាករ​អាមេរិក ដើម​កំណើត​ខ្មែររូប​នេះ ចូល​រួម​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែរបាន​សារ​ទរ​យ៉ាង​ខ្លាំង​ចំពោះ​វត្ត​មាន​របស់ Jordan Pisey និង​ឪពុក​ចិញ្ចឹម​របស់​គេ។

លោក ហែម គីរី បាន​និយាយ​ថា៖​« Jordan Pisey ធ្លាប់​ចូល​រួម​ប្រកួត​ជើង​ឯកពិភព​លោក នៅ​ប្រទេសរុស្ស៊ី កាល​ពី​ឆ្នាំ២០១៥ តែ​មិន​បាន​មេដាយ​ទេ ហើយ​កាល​ពី​២ខែ​មុន​នេះ​គេ​បាន​ចូល​រួម​ហែល​ទឹក​កម្រិត​ពិភព​លោក​មួយ​ទៀត នៅ​ប្រទេសព័រតូរីកូ និង​ទទួល​បាន​មេដាយ​សំរឹទ្ធ អ៊ីចឹង​សមត្ថ​ភាព​របស់​គេ​ពិត​ជា​​ខ្លាំង ដូច្នេះ​ការ​ចង់​ឲ្យគាត់​ចូល​រួម​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នោះ គឺ​សហព័ន្ធ ពិត​ជា​បាន​គិត​ពី​បញ្ហា​នេះ តែ​សំខាន់​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​គាត់»។
m3
m4
ជុំ​វិញ​បញ្ហា​នេះ​លោក Jerry Windle ដែល​ជា​ឪពុក​ចិញ្ចឹម​របស់ Jordan Pisey ​បាន​ថ្លែង​ថា៖​«សព្វ​ថ្ងៃ​នេះ Jordan Pisey បាន​ជាប់​ជា​ជម្រើស​ជាតិ​របស់​អាមេរិក​ទៅ​ហើយ ហើយ​តាម​ច្បាប់​គឺ​កីឡាករ​ម្នាក់​មិន​អាច​ប្រកួត​តំណាង​ឲ្យ​ប្រទេស​២ ក្នុង​ពេល​តែ​មួយ​បាន​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​គេ​ផុត​ពី​ជម្រើស​ជាតិ​នៅ​អាមេរិក ខ្ញុំ​នឹង​ព្យាយាមស្វះ​ស្វាញ និង​ជំរុញ​ឲ្យ​ Jordan Pisey ឲ្យ​ចូល​រួម​ជួយ​កម្ពុជា ប៉ុន្តែ Jordan Pisey ផ្ទាល់​ធ្លាប់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា គេ​ចង់​វិល​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ព្រោះ​រូប​គេចង់បញ្ជាក់​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា កូន​ខ្មែរ​ទាំង​អស់ មាន​សមត្ថ​ភាព​ធ្វើការ​ងារ​ដើម្បី​ប្រទេស​ជាតិ​របស់​ខ្លួន»។
m5
m6
Jordan Pisey ត្រូវ​បានអតីត​កីឡាករ​លោត​ទឹក​របស់អាមេរិក​ម្នាក់ យក​ទៅ​​បង្ហាត់តាំង​ពី​​អាយុ​៧​ឆ្នាំ ហើយ​រូបគេបាន​​ប្រកួត​ឈ្នះ​ពាន​រង្វាន់​​ថ្នាក់​ជាតិ​សម្រាប់​វិញ្ញាសា​កីឡា​​លោត​ទឹក​កម្ពស់​១០ម៉ែត្រ ព្រម​ទាំង​បាន​ឈ្នះ​​មេដាយ​មាស​ ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​នៅ​រដ្ឋ​ Arizona និង​មេដាយ​ប្រាក់ និង​សំរឹទ្ធ​ នា​​ការ​ប្រកួត​ថ្នាក់​ជាតិ​ពីរ​ផ្សេង​ទៀត ហើយ​​​គោល​បំណង​ធំ​របស់ Jordan Pisey គឺ​ចង់​ស្វែង​រក​ឲ្យ​ឃើញ​នៅ​កំណត់ត្រា​ដ៏​ល្អមួយ​ តំណាង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាមេរិក ក្នុង​ការ​ប្រកួត​អូឡាំ​ពិក នៅប្រទេស​ប្រេស៊ី ក្នុងខែ​សីហា ខែ​មុខ​នេះ។

Jordan Pisey បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ កាល​ពី​ថ្ងៃ​ព្រហសប្បតិ៍​នោះថា៖​«​នៅ​ពេល​នេះ​ខ្ញុំជា​កីឡាករ​ជម្រើស​ជាតិ​អាមេរិក ហើយ​តាម​ច្បាប់ ខ្ញុំ​​មិន​អាចប្រកួត​ឲ្យ​ប្រទេស​ដទៃ​ទៀត​បាន​នោះ​ទេ ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត ខ្ញុំ​​អាច​នឹង​​វិល​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។ ខ្ញុំ​ពិតជា​​មានក្តី​រំភើប បើ​សិន​ជា​សហព័ន្ធខ្មែរ​កីឡាហែល​ទឹក​ស្ម័គ្រ​ចិត្ត ស្នើឲ្យ​ខ្ញុំ​មក​ប្រកួត​តំណាង​ឲ្យ​កម្ពុជា ព្រោះខ្ញុំ​ក៏​ចង់​ក្លាយ​ជា​កីឡាករ​ម្នាក់​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ផង​ដែរ»៕