ខ្សែ​ប្រយុទ្ធ​មួយ​រូប​ដែល​ Inter Milan ខ្ចី​ជើង​ពី​ក្លឹប​ Man City បាន​ទៅ​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​រួច​រាល់​ហើយ​

ក្លឹប​ Manchester City បាន​ចុះ​កិច្ច​ព្រមព្រៀង​អនុញ្ញាត​ឲ​កីឡាករ​ Stevan Jovetic ទៅ​លេង​នៅ​ក្លឹប​ Inter Milan ក្រោម​កិច្ច​សន្យា​ខ្ចី​ជើង​រយៈ​ពេល​២ឆ្នាំ​ ។

ហើយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ម៉ុនតេនេក្រូ​ បាន​ទៅ​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​រួច​រាល់​ហើយ​នៅ​ក្លឹប​ Inter Milan នេះ​បើ​យោង​តាម​វេបសាយ​ផ្ទាល់​របស់​ក្លឹប​នៅ​អ៊ីតាលី​មួយ​នេះ​ ។

គួរ​បញ្ជាក់​ថា​កីឡាករ​រូប​នេះ​បាន​ផ្លាស់​ពី​ក្លឹប​ Fiorentina មក​ចូល​រួម​ជាមួយ​ក្លឹប​ Man City កាល​ពី​ឆ្នាំ​២០១៣​ក្នុង​តម្លៃ​២២​លាន​ផោន​ ប៉ុន្តែ​តាំង​ពី​ចូល​រួម​ជាមួយ​ក្លឹប​ Man City កីឡាករ​ Jovetic បាន​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង​ត្រឹមតែ​១១ដង​ខណៈ​បង្ហាញ​ខ្លួន​ជា​កីឡាករ​បម្រុង​បាន​តែ​១៩​ ហើយ​រូប​គេ​ស៊ុត​បញ្ចូល​ទី​បាន​តែ​៨​គ្រាប់​ប៉ុនោះ​ ៕

ប្រភព ៖ 
ប្រែសម្រួល​ ៖ វិចទ័រ


  • ខ្សែ​ប្រយុទ្ធ​មួយ​រូប​ដែល​ Inter Milan ខ្ចី​ជើង​ពី​ក្លឹប​ Man City បាន​ទៅ​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​រួច​រាល់​ហើយ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:កីឡា
Tags: