ដើម​ឈើ​​ ​នៅ​តំបន់​ប្រសាទ​អង្គរ​វត្ត​ បាក់​ និង​ដួល​រលំ​ជា​ច្រើន

សៀមរាប ​៖ ​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ​ ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ដើម​ឈើ​ជាច្រើន​ដើម​នៅ​តាម​តំបន់​ប្រាសាទអង្គរវត្ត​បាន​បាក់ និង​ដួល​រលំ។

លោក​ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា និង​ជា​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​មុន​នេះ​បន្តិច​ថា ការ​ដួល​រលំ​​ដើម​ឈើ​នេះ មិន​មាន​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ​នោះ​ទេ គ្រាន់តែ​បាក់​ធ្លាក់​មក​តាម​ផ្លូវ ដែល​ធ្វើដំណើរ​ បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរណ៍​បន្តិចបន្តួច​ប៉ុណ្ណោះ។ ឥឡូវនេះ​អាជ្ញាធរ​អប្សរា និង​ប៉ូលិស​បេតិកភណ្ឌ​បាន​សហការ​គ្នា អូស​យក​ដើមឈើ​ចេញ​ផ្លូវ​​ហើយ ​ដោយ​មិន​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ទៀត​ទេ៕