ភេសជ្ជៈ​ជំនួយ​កំលាំង​២​ប្រភេទ​ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​និង​កែ​បញ្ហា​ផ្តាសាយ

ហេតុអ្វី​បាន​ជា​អ្នក​ចាំ​បាច់​ចំណាយ​លុយ​ទៅ​ភេសជ្ជៈ​ជំនួយ​កំលាំង​ឬ​អេឡិចត្រូលីត​កំប៉ុង​ដែល​ផ្ទុក​សារធាតុ​ស្ករ​ក្លែង​ក្លាយ​និង​ទឹក​អំបិល។ចុះ​ប្រសិន​បើ​អ្នក​ធ្វើ​ភេសជ្ជៈ​ជំនួយ​កំលាំង(អេឡិចត្រូលីត)នៅ​ផ្ទះ​ជាមួយ​នឹង​គ្រឿង​ផ្សំ​ធម្មជាតិ​ថែម​ទៀត​នោះ មិន​ល្អ​ជាង? ហើយ​តើ​ភេសជ្ជៈ​ជំនួយ​កំលាំង(អេឡិចត្រូលីត)​នេះ​ជា​អ្វី? ហេតុ​អ្វី​រាងកាយ​យើង​ត្រូវ​ការ​វា?

ភេសជ្ជៈ​ជំនួយ​កំលាំង(អេឡិចត្រូលីត) ជា​ទូទៅ​គឺ​ទឹក​អំបិល​ដែល​មាន​ជាតិ​អ៊ីយ៉ូដ។ វា​មាន​សារ​សំខាន់​ដោយសារ​តែ​បេះដូង សាច់​ដុំ និង​ កោសិកា​ប្រសាទ​ប្រើប្រាស់​ដើម្បី​បំពេញ​សន្ទុះ​និង​វ៉ុល​ឆ្លង​កាត់​ពី​កោសិកា​ភ្នាស​មួយ​ទៅ​កោសិកា​ភ្នាស​មួយ​ទៀត។ មួយ​វិញ​ទៀត​នោះ នៅ​ពេល​ដែល​អ្នក​រាគ ក្អួត និង​មាន​ជំងឺ​ផ្ដាសាយ អ្នក​នឹង​បាត់​បង់អេឡិចត្រូលីត​ហើយ​ចាំ​បាច់​ត្រូវ​តែ​បំពេញ​បន្ថែម​អោយ​ដូច​ដើម​វិញ។ ហើយ​អេឡិចត្រូលីត​ក៏​មាន​ប្រយោជន៍​ទៅ​លើ​អ្នក​ហាត់ប្រាណ​ខ្លាំង​ហើយ​បាត់បង់​អេឡិចត្រូលីត​ច្រើន​តាម​រយៈ​ញើស។ អញ្ចឹង​ហើយ​សូម​អនុវត្ត​តាម​វិធី​ទាំង​២​ខាង​ក្រោម​នេះ៖
១. ក្រូចឆ្មារ និង ទឹក​ទទឹម
គ្រឿង​ផ្សំ៖
ទឹក​ក្រូច​ឆ្មារ ១/៤ កែវ
ទឹក​ទទឹម ១/៤ កែវ
ទឹកដូង​ស្រស់ ១កែវ​កន្លះ
ទឹក​ត្រជាក់ ២កែវ
អំបិល ១/៤ស្លាព្រា​កាហ្វេ
លាយ​គ្រឿង​ផ្សំ​ទាំងអស់​ចូល​គ្នា​កូរ​អោយ​សព្វ​និង​ក្លាស្សេ​ក្នុង​ទូរ​ទឹកកក​ហើយ​ទទួល​ទាន​ជា​ការ​ស្រេច។

២. ទឹក​ក្រូចឆ្មារ
គ្រឿង​ផ្សំ៖
ទឹក​ក្រូច​ឆ្មារ​ស្រស់ ១/៤ កែវ
ទឹក​ក្រូច​ស្រស់ ១កែវកន្លះ
ទឹក​ដាំ​ពុះ ២កែវ
ទឹក​ឃ្មុំ​ឬ​ទឹក​សារូ​មេផល (Maple syrup) ២ស្លាប​ព្រា​បាយ
អំបិល ១/៨ ស្លាប​ព្រា​កាហ្វេ
ចាក់​គ្រឿង​ផ្សំ​ទាំងអស់​ទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក​បន្ទាប់​មក​ក្រឡុក​វា​អោយ​សព្វ​សឹម​ទទួល​ទាន៕

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ 1mhealthtips


  • ភេសជ្ជៈ​ជំនួយ​កំលាំង​២​ប្រភេទ​ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​និង​កែ​បញ្ហា​ផ្តាសាយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:វីដេអូ
Tags: