សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកាមនុស្សធម៌ ជាង៣ម៉ឺនដុល្លារ សម្រាប់ជីកស្រះទឹកចំនួន៤ នៅខេត្តបាត់ដំបង 

ភ្នំពេញ:

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ថវិកាមនុស្សធម៌ចំនួន ៣២០០០ដុល្លារ ( បីម៉ឺនពីរពាន់ដុល្លារអាមេរិក ) សម្រាប់ជីកស្រះទឹកចំនួន៤ នៅខេត្តបាត់ដំបង ។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា សម្រាប់ជីកស្រះទឹកចំនួន៤ ដែលស្រះទឹកនីមួយៗ មានបណ្តោយ៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ និងជម្រៅ៣ម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណ:នៅខេត្តបាត់ដំបង ។
 ស្រះទឹកទាំង៤នោះស្ថិតនៅទីតាំង ៖
១. ឃុំតាប៉ុន ស្រុកសង្កែ
២. ឃុំពាមឯក ស្រុកឯកភ្នំ 
៣. ឃុំព្រៃខ្ពស់ ស្រុកបវេល 
៤. ឃុំឃ្លាំងមាស ស្រុកបវេល 
សូមជម្រាបថាស្រះទឹកចំនួន២ផ្សេងទៀត ស្ថិតនៅឃុំតាប៉ុន និងឃុំឃ្លាំងមាស ជីកបាន៧០ភាគរយ គ្រោងនឹងប្រគល់ជូនសម្រាប់ពលរដ្ឋប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ ។
នៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៥-២០១៦ កន្លងទៅនេះ ប្រជាពលរដ្ឋនៅស្រុកបវេល និងស្រុកសង្កែ ខេត្តបាត់ដំបង បានទទួលអណ្តូងស្នប់ប្រភេទអាហ្វ្រីដេហ្វចំនួន៩៥អណ្តូង និងស្រះទឹកចំនួន៣ រួចមកហើយកាលពីពេលថ្មីៗនេះ ៕