ទម្រាំ​តែ​ Barcelona លើក​ពាន​បាន​យប់​មិញ​គ្រាប់​បាល់​ស៊ុត​គ្នា​អស់​ទាស់

ក្នុង​ការ​ប្រកួត​យប់​មិញ​ក្លឹប​ Barcelona បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ European Super Cup ​​ក្រោយ​យក​ឈ្នះ​ Sevilla ទាំង​លំបាក​ដោយ​លទ្ធផល​៥ទល់​នឹង​៤​ ។

ដោយ​គ្រាប់​បាល់​៥​គ្រាប់​របស់​ Barcelona ស៊ុត​បញ្ចូល​ទី​ដោយ​ចំនួន​២​គ្រាប់​ដោយ​កីឡាករ​ Lionel Messi គឺ​នាទីទី៧​និង​នាទី​១៦​ ដោយ​កីឡាករ​ Rafinha នាទីទី៤៤​ កីឡាករ​ Luis Suarez នាទីទី៥២ និង​គ្រាប់​ទី​៥​ដោយ​កីឡាករ​ Pedro Rodrique នាទី​ទី​១១៥​ ។

ដោយ​ឡែក​៤គ្រាប់​របស់​ក្រុម​ Sevilla ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ David Banega នៅ​នាទី​ទី​៣​ កីឡាករ​ Atonio Reyes នាទីទី៥៧ កីឡាករ Kevin Gamiero នាទីទី៧២ដោយ​បាល់​ប៉េណាល់​ទី​ និង​គ្រាប់​ទី​៤​ដោយ​កីឡាករ​ Yevhen Konoplyanka នាទី​ទី​៨១​ ៕

ចង់​ជា្រប​ច្បាស់​ថា​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​អស្ចារ្យ​ប៉ុណា​សូម​ទស្សនា​ខាង​ក្រោម​  ៖

https://youtu.be/ULvoXPmBCeQ?t=20

អត្ថបទ ៖ វិចទ័រ


  • ទម្រាំ​តែ​ Barcelona លើក​ពាន​បាន​យប់​មិញ​គ្រាប់​បាល់​ស៊ុត​គ្នា​អស់​ទាស់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:កំសាន្ត
Tags: