ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​ត្រូវ​បាន បញ្ជូន​ទៅ​តុលាការ

ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​ត្រូវ​បាន បញ្ជូន​ទៅ​តុលាការ



សៀមរាប ៖ កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​វេលា​ម៉ោង​១២​និង​០០​នាទី​កម្លាំង ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប បាន សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​បាន​បង្ក្រាប​ករណី រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិត​នូវ​ចំណុច​ភូមិ​គ​ ឃុំ​ជីក្រែង​ ស្រុក​ជីក្រែង​ ខេត្តសៀមរាប ហើយ​សមត្ថកិច្ច​បាន​ធ្វើ​ការ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​ហើយ​បញ្ជូន​មកកាន់​ការិយាល័យ​ដើម្បី​សួរនាំ។

លោក​វរសេនីយ៍ទោ អ៊ុំ ​សា​អាត​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជាក់​ឈ្មោះ​ជនសង្ស័យ​ទី​១.​ឈ្មោះ ឈាង ​កុយ ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិគ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ឃាត់ខ្លួន​នូវ​ម៉ោង​១៣​និង​៣០​នាទី​ថ្ងៃ​ទី​១២ ​ខែឧសភា​ ឆ្នាំ​២០១៦ ​ពី​បទ​ចាត់ចែង​ជួញដូរ ពី​បទ​ជួញដូរ ទី​២.​ឈ្មោះ ហ៊​ន់​ ធុច​ ភេទ​ប្រុស អាយ​២០​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិគ​ឃុំ​ជីក្រែង ស្រុក​ជីក្រែង ​ខេត្តសៀមរាប​ ឃាត់ខ្លួន​នូវ​ម៉ោង​១៤​និង​១០​នាទី​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០១៦​ពីបទ​ជួញដូរ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​សាកសួរ និង​កសាង សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប​នូវ​ល្ងាច​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៦ ចាត់ការ​តាមផ្លូវ​ច្បាប់៕