ជោគជតា​ស្នេហា និង អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ វក ២០១៦ សម្រាប់​អ្នក​កើត​ឆ្នាំរោង

អ្នកកើតឆ្នាំរោង ក្នុងឆ្នាំនេះជោគស្នេហាមានស្ថានភាពពីរយ៉ាងកើតឡើងគឺជីវិតអាពាហ៍ពិពាហ៍ជួបរឿងរកាំរកូសច្រើនរហូតសឹងតែបែកបាក់គ្នា ។ រាល់ឧបសគ្គក្នុងជីវភាពរស់នៅប្រចាំឬទម្លាប់អាក្រក់ឬរឿងទុក្ខព្រួយដែលមានតាំងតែពីយូរយារណាស់មកហើយនោះមានសង្ឃឹមថាអាចរកដំណោះស្រាយបានជ្រះស្រឡះ ប៉ុន្តែលោកអ្នកក៏ងាយនឹងប៉ះទង្គិចជាមួយនឹងស្ត្រីដែលធ្លាប់រៀបការហើយដែរ ។ ដូច្នេះត្រូវប្រយ័ត្នប្រយែងបន្តិច ។

ខែមីនា សម្រាប់ពួកកំលោះដែលនៅលីវត្រូវលះបង់ច្រើនបន្តិចឬបើចង់ស្វែងរកគូស្រករជាទីគាប់ចិត្តនោះគឺពិបាកបន្តិច ។ ដូច្នេះគួរផ្អាកការពិគ្រោះពិភាក្សារឿងរៀបអាពាហ៍ពិពាហ៍ ។ ចំពោះបុរស់ដែលមានគូស្នហ៍ហើយតោងចៀសវាងការបង្ករឿងឈ្លោះប្រកែកជាមួយនឹងនាង ។

ខែតុលា មានឱកាសល្អបានជួបនឹងមនុស្សជាទីស្រឡាញ់តែមិនត្រូវផ្តោតក្តីសង្ឃឹមជ្រុលពេកទេ ។ ចំ ពោះអ្នកដែលរៀបការហើយក្នុងខែនេះពិតមែនតែមានសុភមង្គលនិងសេចក្តីសុខដុមរមនានៅក្នុងគ្រួសារក្តីតែត្រូវចៀសវាងរាល់ទំនាក់ទំនងស្នេហាលួចលាក់នៅក្រៅផ្ទះទើបមិនបំផ្លាញជោគល្អ ៕ គ.ឡេង
ជោគជតា​ស្នេហា និង អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ វក ២០១៦ សម្រាប់​អ្នក​កើត​ឆ្នាំថោះ

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • ជោគជតា​ស្នេហា និង អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ វក ២០១៦ សម្រាប់​អ្នក​កើត​ឆ្នាំរោង已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:ចំនេះដឹង
Tags: