បទ​ចម្រៀង​ទាំង ១០ លើ Youtube ត្រូវគេ​ចូល​ទស្សនា​ច្រើនជាងគេ​លើ​លោក​ ​

6 Videos


Youtube ត្រូវបានគេស្គាល់ថា វេបសាយវីដេអូចម្រៀងដ៏ល្បីជាងគេជុំវិញសកលលោក ដែលវាបានត្រូវបានបង្កើតឡើងដោយបុគ្គលិក ៣ រូបកាលពីកុម្ភៈ ឆ្នាំ ២០០៥ រហូតកាន់តែល្បីថែមទៀត ក្រោយពី Google ទិញវា ធ្វើជាក្រុមហ៊ុនសាខាមួយផ្ទាល់ខ្លួន ។

ចុះតើអ្នកមានដែលចាប់អារម្មណ៍ទេ ចំពោះវីដេអូចម្រៀងទាំងអស់នោះថា តើវីដេអូមួយណាត្រូវបានគេចូលទស្សនាច្រើនជាងគេ ។ ចង់ដឹងច្បាស់ខាងក្រោមនឹងបង្ហាញពីវីដេអូចម្រៀងទាំង ១០ ដែលត្រូវបានគេចូលទស្សនាច្រើនជាងគេជុំវិញសកលលោក ៖

១/ បទ Gangnam Style របស់លោក PSY ៖ បង្ហោះនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១២ និង ទទួលបានការចូលទស្សនាប្រមាណ ២,៥៤ ពាន់លាននាក់ ។

 

២/ បទ See You Again របស់ Wiz Khalifa និង Charlie Puth ៖ បង្ហោះនៅថ្ងៃទី ៦ ខែមេសា ទទួលបានការចូលទស្សនាប្រមាណ ១,៥៧ ពាន់លាននាក់ ។

 

៤/ Uptown Funk របស់ Mark Ronson និង Bruno Mars ៖ បង្ហោះនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៤ ទទួលបានការចូលទស្សនាប្រមាណ ១,៤៦ ពាន់លាននាក់ ។

 

៥/ Shake It Off របស់ Taylor Swift ៖ បង្ហោះនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៤ ទទួលបានការចូលទស្សនាប្រមាណ ១,៣៨ ពាន់លាននាក់ ។

 

៦/ Hello របស់ Adele ៖ បង្ហោះនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៥ ទទួលបានការចូលទស្សនាប្រមាណ ១,៣៥ ពាន់លាននាក់ ។

 

៧/ Bailando របស់ Enrique Iglesia, Descemer Bueno និង Gente Dezona ៖ បង្ហោះនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៤ ទទួលបានការចូលទស្សនាប្រមាណ ១,៣៣៩ ពាន់លាននាក់ ។

 

៨/ Baby របស់ Justin Bieber ៖ បង្ហោះនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១០ ទទួលបានការចូលទស្សនាប្រមាណ ១,៣៣៤ ពាន់លាននាក់ ។

 

៩/ Dark Horse របស់ Katy Perry និង Juicy J ៖ បង្ហោះនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៤ ទទួលបានការចូលទស្សនាប្រមាណ ១,៣៣៣ ពាន់លាននាក់ ។

 

១០/ All About That Bass របស់ Meghan Trainor ៖ បង្ហោះនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៤ ទទួលបានការចូលទស្សនាប្រមាណ ១,៣១ ពាន់លាននាក់ ៕


ថាវរិទ្ធ (ប្រភព ៖ វីគី)