គន្លិះ​ទិញ​ទូរស័ព្ទ​​​ iPhone ​មួយ​ទឹក​មាន​គុណភាពល្អ

ការទិញទូរស័ព្ទ​​​ iPhone ​មួយ​ទឹកយកមកប្រើ​គឺពិត​ជា​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់​នៅ​ប្រទេស​កម្ពុជា​​ ព្រោះ​មាន​តម្លៃ​ធូរ​ថ្លៃ​ ហើយ​គុណភាព​ក៏​មិន​ចាញ់​ទូរស័ព្ទ​ថ្មី​ប៉ុន្មាន​ដែរ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ យើង​ពិបាក​នឹង​ទុក​ចិត្ត​លើ​ទូរស័ព្ទ​មួយ​ទឹក​ថា​​ជា​​ទូរស័ព្ទ​​ស្រប​​ច្បាប់​ ឬ​អាច​ជា​ទូរស័ព្ទ​ ដែល​ម្ចាស់​ដើម​គេ​បាន​បាត់ឫអត់ទេ​។

ទាំ​នេះ​​ជា​​គន្លិះ​សំខាន់ៗ​​ដើម្បី​ចៀស​វាង​ការទិញ​​ទូរស័ព្ទ​​ iPhone​ មួយ​ទឹកកុំ​ឲ្យ​មាន​​បញ្ហា​​​នៅ​​ថ្ងៃ​​ក្រោយ៖

 

១. ពិនិត្យ​មើល​លេខ​ IMEI
អ្នក​ត្រូវ​ពិនិត្យ​មើល​លេខ​ IMEI​ ដែល​មាន​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​សម្បក​ទូរស័ព្ទ​ (សម្រាប់​ iPhone 3G, 3Gs, 4, 4s IMEI ​គឺ​ស្ថិត​នៅ​លើ​ជើង​ស៊ីម)​ ​​​ អ្នកត្រូវ​ចូល​ទៅ​ក្នុង​ Setting​ នៃ​ទូរស័ព្ទដើម្បី​ឆែក​មើល​ ថា​តើ​ដូច​គ្នា​ ឬ​យ៉ាង​ណា​ ដើម្បី​ប្រាកដ​ថា​សម្បក​ iPhone នោះ​ជា​សម្បក​​ Original។ ប្រសិន​សម្បក​នោះ​មិន​មែន​ជា​សម្បក​ Original​ នោះ​អ្នក​អាច​ត​ថ្លៃ​ដើម្បី​ទទួល​បាន​តម្លៃ​​ថោក​ជាង​មុន។

***វិធី​ពិនិត្យ​ IMEI​ ក្នុង​ទូរស័ព្ទ​គឺ​ចូល​ទៅ​កាន់​ Setting → General → About → IMEI។

គន្លិះ​ទិញ​ទូរស័ព្ទ​​​ iPhone ​មួយ​ទឹក​មាន​គុណភាពល្អ

២. ពិនិត្យ​មើល​ Find My iPhone​
ប្រសិន​បើ​ទូរស័ព្ទ​មាន​កំណត់​ Find My iPhone ​(Activation Lock: On)​ ទូរស័ព្ទ​នោះ​គឺ​ត្រូវ​បាន​ Lock iCloud ​ដោយម្ចាស់​ទូរស័ព្ទ​មុន​ហើយ​ៗគេ​អាច​​ធ្វើ​ការ​ Lock​ ទូរស័ព្ទ​របស់​អ្នក​បាន​គ្រប់​ពេល។ អ្នក​អាច​ឆែក​មើល​ថា​ទូរស័ព្ទ​នោះ​មាន​កំណត់​មុខងារ​ Find My iPhone​ ឬ​ក៏​អត់​ដោយ​​ រួច​វាយ​បញ្ចូល​លេខ​ IMEI​ ឬ​ Serial Number​ ចូល​ទៅ​ក្នុង​ប្រអប់​នោះ។

៣. ឆែក​មើល​លេខ​ IMEI​ ត្រូវ​បាន​ Lock ឬ​អត់
ក្នុង​ករណី​ដែល​លេខ​ IMEI ត្រូវ​បាន​ Lock នោះ​អ្នក​មិន​អាច​ប្រើ​ប្រាស់​ទូរស័ព្ទ​​ដើម្បី​ធ្វើ​ការ​ហៅ​ចេញ​បាន​នោះ​ទេ ​ទោះ​បី​ជា​អ្នក​ផ្លាស់​ប្ដូរ​ស៊ីម​កាត​ក៏​ដោយ។ អ្នក​អាច​ពិនិត្យ​មើល​ថា​ លេខ​ IMEI របស់​អ្នក​ត្រូវ​បាន​ Lock​ ឬ​យ៉ាង​ណា​ដោយ​គ្រាន់​តែ ​ រួច​វាយ​បញ្ចូល​លេខ​ IMEI ដែល​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ទូរស័ព្ទ។

គន្លិះ​ទិញ​ទូរស័ព្ទ​​​ iPhone ​មួយ​ទឹក​មាន​គុណភាពល្អ

៤. លុប​ចោល​ Data​ ទាំង​អស់​
មុន​នឹង​ជាវ​ទូរស័ព្ទ​ iPhone មួយ​ទឹក​យក​មក​ប្រើ ​អ្នក​គួរ​ Sign Out​ ពី​ iCloud របស់​ម្ចាស់​ទូរស័ព្ទ​មុន​ រួច​ធ្វើ​ការ​លុប​ចោល​ទិន្នន័យ​ចាស់​ទាំង​អស់​ដោយ​ចូល​ទៅ​កាន់​ Setting → General → Reset → Erase All Content and Settings។

គន្លិះ​ទិញ​ទូរស័ព្ទ​​​ iPhone ​មួយ​ទឹក​មាន​គុណភាពល្អ

៥.ពិនិត្យ​មើល​ទូរស័ព្ទ​ដែល​អ្នក​ទិញ​ស្រប​ច្បាប់​ ឬ​អត់
 រួច​វាយ​បញ្ចូល​លេខ​ Serial Number​ ទូរស័ព្ទ។ ប្រសិន​បើ​អ្នក​អាច​បន្ត​ទៅ​ទំព័រ​ផ្សេង​បាន​ មាន​ន័យ​ថា​ទូរស័ព្ទ​ដែល​អ្នក​ទិញ​គឺ​ស្រប​ច្បាប់​ ប៉ុន្តែ​បើ​ចេញ​ពាក្យ​សុំ​ទោស​ ទូរស័ព្ទ​អាច​គេ​បាត់​ ឬ​ជា​ទូរស័ព្ទ​មិន​ស្រប​ច្បាប់។
***ដើម្បី​ពិនិត្យ​មើល​  Serial Number ចូល​ទៅ​កាន់​ Setting → General → About ។​​​​​​​

គន្លិះ​ទិញ​ទូរស័ព្ទ​​​ iPhone ​មួយ​ទឹក​មាន​គុណភាពល្អ

បើ​ចេញ​ពាក្យ​ដូច​ពណ៏​ក្រហម​នេះទូរស័ព្ទ​នេះ​ អាច​ជា​ពុំ​ស្រប​ច្បាប់​​ទេ​។

ប្រែសម្រួលដោយ​៖​ MENGSAE
ប្រភព៖ 

 


  • គន្លិះ​ទិញ​ទូរស័ព្ទ​​​ iPhone ​មួយ​ទឹក​មាន​គុណភាពល្អ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:វីដេអូ
Tags: