មិន​គួរ​ឲ្យ​ជឿ​ថា​បុរស​អាយុ​៣១​ឆ្នាំ ធ្លាក់​ក្នុង​អន្លុង​ស្នេហ៍​ស្ត្រី​វ័យ​ចំណាស់​អាយុ​ ៩១​ឆ្នាំ

មនុស្ស​ជា​ច្រើន​តែងតែ​គិត​ថា​អាយុ​​គឺ​ជា​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ជីវិត រឺ​ជា​តួលេខ​ប៉ុណ្ណោះ​ សម្រាប់​រាប់​តាំង​ពី​ចាប់​កំណើត​រហូត​ដល់​ថ្ងៃ​បច្ចុប្បន្ន។

បើ​យោង​តាម វើបសាយ crackerdaily បាន​ឲ្យ​ដឹង​ថា​មាន​បុរស​អាយុ ៣១ ឆ្នាំ​ធ្លាក់​ក្នុង​អន្លុង​ស្នេហ៍​ស្ត្រី​វ័យ​ចំណាស់​អាយុ​៩១​ឆ្នាំ នេះ​គឺ​ជា​រឿង​ដ៏​កម្រ​ដែល​យើង​មិន​ធ្លាប់​បាន​ជួប​ប្រទះ ខណៈ​បុរស​ម្នាក់​អាយុ​៣១​ឆ្នាំ​បាន​លើក​ឡើង​ថា​ អាយុ​គ្រាន់​តែ​ជា​តួលេខ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​ស្នេហា​គឺ​គ្មាន​បញ្ហា​ចោត​សម្រាប់​គាត់​ឡើយ​។

បុរស​វ័យ​៣១​ឆ្នាំ មានឈ្មោះ Kyle Jones បាន​លង់​ស្នេហ៍​​ជា​មួយ​ស្ត្រី ៩១ ឆ្នាំ​ទៅវិញ​ ដូច្នេះ​បើសិនជា​យើង​គិត​ពី​អាយុ​របស់​ស្រ្តី​អាយុ​៩១​ឆ្នាំ​វិញ​អាច​ធ្វើ​ជា​យាយ​របស់​បុរស​ម្នាក់​នោះ​បាន​ទៅ​ហើយ។ យ៉ាងណាមិញ​លោក​ Kyle បាន​អះអាង​ថា​រូប​គាត់​មិន​ដូច​បុរស​ផ្សេង​ៗ​ទេ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ស្ត្រី​ជំទង់​មិន​មាន​ការ​ទាក់ទាញ​ចិត្ត​ខ្ញុំ​ឡើយ ក៏​ប៉ុន្តែ​ស្ត្រី​ចំណាស់​វិញ​គឺ​អាច​ទាក់ទាញ​អារម្មណ៍​របស់ខ្ញុំ​ទៅវិញ។ បន្ទាប់មក​គាត់​បាន​លើកឡើង​ទៀត​ថា​គាត់​មិន​ខ្វាយខ្វល់​ពី​អ្នក​ដ៏ទៃ​ដែល​ចង់និយាយ​រិះគន់ពីគាត់នោះ​ទេ មិន​ថា​នូវ​កន្លែង​ធ្វើ​ការ រឺ​នូវទី​សាធារណៈ​នោះ​ទេ។

គួរបញ្ជាក់ផងដែរថា ប្រសិនជាលោកអ្នកចង់ដឹងកាត់តែច្បាស់ពីរឿងរបស់អ្នកទាំងពីរ សូមទស្សនាបទសម្ភាសន៍ពួកគាត់ទាំអស់គ្នា៖


ប្រែសម្រួលដោយ: សូររីកា
ប្រភព៖ crackerdaily


  • មិន​គួរ​ឲ្យ​ជឿ​ថា​បុរស​អាយុ​៣១​ឆ្នាំ ធ្លាក់​ក្នុង​អន្លុង​ស្នេហ៍​ស្ត្រី​វ័យ​ចំណាស់​អាយុ​ ៩១​ឆ្នាំ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:វីដេអូ
Tags: