“លាយនកម្ម” ពាក្យខ្មែរដែលកម្រមានអ្នកប្រើ និង​មិនសូវមាន​អ្នកយល់ន័យ

សព្វថ្ងៃ​ យើង​សង្កេតឃើញ​ថា មាន​ពាក្យ​ល្អៗ ជា​ច្រើន​ក្នុង​ភាសាខ្មែរ ពុំសូវ​ត្រូវបាន​ប្រើប្រាស់ ក្នុង​ភាសា​និយាយ ឬ​ការ​សរសេរ​​ ឲ្យ​បាន​ញឹកញាប់​ឡើយ។ មាន​ពាក្យ​ខ្លះ​កប់បាត់ ស្ទើរ​តែ​មិនដែល​បាន​យក​មក​ប្រើ​ប្រាស់​សោះ។ ឧទាហរណ៍​ដូចជាពាក្យ​ថា “លាយនកម្ម” នេះជាដើម។

តើមាន​ប្រិយមិត្ត​ណាខ្លះ​ដែលធ្លាប់បានស្គាល់ពាក្យនេះ? តើពាក្យ​ “​លាយនកម្ម” មានន័យ​ដូចម្ដេច?

ដោយយោងតាម វចនានុក្រម​ សម្ដេចជួនណាត ពាក្យថា “លាយនកម្ម” អានថា លាយៈនៈក័ម ដែល​មាន​ថ្នាក់ពាក្យ​ជានាម ជាពាក្យ​បាលី​ បាន​សេចក្ដីថា “ការច្រូតកាត់” (ឧទាហរណ៍៖ ពួកកសិករ​ធ្វើលាយនកម្ម)។

ភាសាខ្មែរ អក្សរខ្មែរ ពិត​ជាសំខាន់​ខ្លាំង​ណាស់​សម្រាប់​ជាតិ​ខ្មែរ គួរណាយើងរាល់គ្នា គប្បី​បណ្ដុះ​ស្មារតី ថែរក្សា អភិរក្ស និង​ប្រឹងប្រែង​លើកស្ទួយ​ភាសាជាតិយើង ឲ្យ​បាន​ថ្កើងថ្កាន គង់វង្ស។
ជៀសវាង ឈ្លក់វង្វេង​នឹង​វប្បធម៌បរទេស ភ្លេចពី​អត្តសញ្ញាណ​ជាតិ​ខ្លួនឯង។

ខ្ញុំជាខ្មែរ ខ្ញុំស្រឡាញ់ភាសាខ្មែរ!

តាមរយៈ​ការ​ពន្យល់ពាក្យ “លាយនកម្ម” នេះ ខេមបូមេក សូម​ភ្ជាប់មកជាមួយ​នឹង​បទចម្រៀង​​មួយ​បទ​របស់​លោក​ ស៊ិន ស៊ីសាមុត ក្រោមចំណងជើងថា “ក្រោយលាយនកម្ម”​។ សូមទស្សនាដោយ​មេត្រីភាព៖

ដោយ៖ NEA


  • “លាយនកម្ម” ពាក្យខ្មែរដែលកម្រមានអ្នកប្រើ និង​មិនសូវមាន​អ្នកយល់ន័យ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:វីដេអូ
Tags: