លោក​ហ៊ុន ​ម៉ាណែត​ ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្ដល់​ការ​លើកទឹកចិត្ត​ និង​​​យុត្តិធម៌​ចំពោះ​ថ្នាក់ដឹកនាំ

លោក​ហ៊ុន ​ម៉ាណែត​ ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្ដល់​ការ​លើកទឹកចិត្ត​ និង​​​យុត្តិធម៌​ចំពោះ​ថ្នាក់ដឹកនាំ

តាកែវ​ ៖ ​ព្រះវិហារ​ និង​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​កំពែង ស្ថិតនៅ​ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ត្រូវ​បាន​បញ្ចុះ​ខណ្ឌសីមា ​និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​​ជា​ផ្លូវ​ការ​ ក្រោម​អធិបតីភាព​លោក​ ហ៊ុន ម៉ា​ណែ​ត​ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត។

ពិធី​បញ្ចុះ​ខណ្ឌសីមា​នៅ​វត្ត​កំពែង​នេះ​ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ ​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​ខេត្ត ស្រុក​ ឃុំ ​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស យុវជន សប្បុរសជន​ ​និង​ប្រជាពលរដ្ឋ​ជិត​៤០០០​នាក់។
នៅ​ក្នុង​ឱកាស​នោះ​ លោក​ហ៊ុន ម៉ាណែត ​​បាន​អបអរសាទរ​ និង​ថ្លែងអំណរគុណ​ចំពោះ​ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​ ដែល​មាន​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា ​​​ខិតខំ​កសាង​រួមគ្នា​នូវ​សមិទ្ធផល​នានា​នៅ​ក្នុង​ទី​អារាម​នេះ ដែល​នេះ​គឺជា​ការចូលរួម​ការអនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ។

លោក​បន្ត​ថា ​ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃនេះ​គឺ​បាន​មកពី​ឱកាស​ ដែល​ប្រទេសជាតិ​មាន​មាន​សុខ​សន្តិភាព​គ្មាន​សង្គ្រាម​ដូច​អតីតកាល​ និង​បាន​មកពី​ការចូលរួម​ដោយ​កម្លាំងកាយ កម្លាំងចិត្ត​ និង​លទ្ធភាព​របស់​សប្បុរសជន​ព្រមទាំង​ផ្នែក ​ដែល​ពាក់ព័ន្ធ​ជាមួយ​រាជរដ្ឋាភិបាល​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់។

លោក​បញ្ជាក់​ថា ​កាលពី​អតីតកាល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​តាកែវ​ និង​នៅ​ទូទាំង​ប្រទេស​បាន​ជួប​នូវ​ការ​លំបាក​នៃ​សង្គ្រាម ប៉ុន្តែ​ថ្ងៃនេះ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មាន​ភាព​សប្បាយ​រីករាយ​ដោយសារ​សន្តិភាព​ និង​ការ​អភិវឌ្ឍ។

កូន​ប្រុស​ច្បង​របស់​សម្ដេច​តេជោ ​បាន​​បញ្ជាក់​បន្ថែម​ថា ​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​មិន​មែន​ដូច​ការ​ចាក់​ឆ្នោត​ផ្សង​សំណាង​នោះ​ទេ ព្រោះ​ថ្នាក់ដឹកនាំ ​ដែល​ទទួល​ខុសត្រូវ​គឺ​សំខាន់​ណាស់​ក្នុង​ការ​ថែរក្សា​សន្តិភាព​ និង​ការ​អភិវឌ្ឍ ហើយ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ផ្ដល់​ការ​លើកទឹកចិត្ត​ និង​ផ្តល់​យុត្តិធម៌​ចំពោះ​ថ្នាក់ដឹកនាំ​ដែល​ធ្វើ​ពិតប្រាកដ​សម្រាប់​ប្រជាជន​ និង​ប្រទេសជាតិ​ទាំងមូល​ឲ្យ​បាន​រស់នៅ​សុខសាន្ត​ និង​សប្បាយរីករាយ។