ធ្លាយ​ដំណឹង​ថា​គ្រូ​បង្វឹក​ Juventus ចុះ​កុង​ត្រា​ដើម្បី​ដឹកនាំ​ Chelsea រួច​ហើយ​

ក្លឹប​ Chelsea ក្រោយ​ពី​បណ្ដេញ​លោក​ Jose Mourinho កាល​ពី​អំឡុង​ខែ​ធ្នូ​បាន​ជំនួស​ដោយ​លោក​ Guss Hiddink ឲ្យ​មក​ដឹកនាំ​បន្តតែ​យ៉ាង​ណា​លោក​ Hiddink គ្រាន់​តែ​ដឹកនាំ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ​ព្រោះ​ក្រោយ​ចប់​រដូវ​កាល​នេះ​លោក​នឹង​ចាក​ចេញ​ ដូចនេះ​ Chelsea បាន​ស្វះ​ស្វែង​រក​គ្រូ​បង្វឹក​ថ្មី​ដើម្បី​ដឹកនាំ​ក្លឹប​បន្ត​នៅ​រដូវ​កាល​ក្រោយ​ ។

តែ​យ៉ាង​ណា​ថ្មីៗ​នេះ​សារព័ត៌មាន​ Calciomercato បាន​ចុះ​ផ្សាយ​ថា​ក្លឹប​ Chelsea រក​បាន​គ្រូ​បង្វឹក​មក​ដឹកនាំ​រដូវ​កាល​ក្រោយ​ហើយ​នោះ​គឺ​លោក​ Massimiliano Allegri ដែល​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ Juventus ។ ហើយ​មិន​តែ​ប៉ុណ្ណោះ​សារព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា​លោក​ Allegri បាន​ចុះ​កុង​ត្រា​រយៈ​៤​ឆ្នាំ​ដើម្បី​ដឹកនាំ​ Chelsea ។ ខណៈ​កុង​ត្រា​ជាមួយ​ Chelsea នេះ​លោក​នឹង​ទទួល​កម្រៃ​ប្រមាណ​៥.៣លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ ។

គួរ​បញ្ជាក់​ថា​លោក​ Allegri អាច​ចាត់​ទុក​ថា​ជា​គ្រូ​បង្វឹក​ដ៏​មាន​សមត្ថភាព​មួយ​ ព្រោះ​អំឡុង​កាល​នៅ​ក្លឹប​ AC Milan លោក​បាន​ជួយ​ AC Milan ឈ្នះ​ពាន​ Serie A ( ២០១០/២០១១) និង​ឈ្នះ​ពាន​ Supercoppa Italiana ( ២០១០/២០១១ ) ហើយ​ពេល​ផ្លាស់​មក​ដឹកនាំ​នៅ​ Juventus កាល​ពី​ឆ្នាំ​២០១៤​លោក​បាន​ជួយ​ Juventus ឈ្នះ​ពាន​ Serie A , Coppa Italia , Supercoppa Italianna ហើយ​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Champion League តែ​ចាញ់​ក្រោម​ដៃ​ Barcelona ។

យ៉ាង​ណា​បើ​ការ​ចុះ​ផ្សាយ​នេះ​ជា​ការ​ពិត​មាន​ន័យ​ថា​លោក​ Allegri នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​ទី​៥​ដែល​ដឹកនាំ​ Chelsea ខណៈ​គ្រូ​បង្វឹក​៤​នាក់​ទៀត​មាន​ ៖ លោក​ Gianluca Vialli, លោក​ Claudio Ranieri, លោក​ Carlo Ancelotti និង​លោក​ Roberto di Matteo ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ធ្លាយ​ដំណឹង​ថា​គ្រូ​បង្វឹក​ Juventus ចុះ​កុង​ត្រា​ដើម្បី​ដឹកនាំ​ Chelsea រួច​ហើយ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:ចំនេះដឹង
Tags: