គុណសម្បត្តិ និង គុណវិបត្តិ​នៃ​ការ​កោរ​រោម​ដងខ្លួន​

នេះជាអត្ថបទក្ដៅគគុកមួយដែលមានមនុស្សមួយចំនួនតែងតែប្រព្រិត្តវា ហើយមិនដឹងពីផលប៉ះពាល់ និងអត្ថប្រយោជន៍របស់វាច្បាស់នៅឡើយទេ ក៏ចាប់ផ្ដើមប្រព្រិត្តវាដោយមិនបានពិចារណាច្រើន នោះគឺការកោរោមលើដងខ្លួន ។ មនុស្សមួយចំនួនមិនចូលចិត្តរោមដែលដុះនៅកន្លែងដែលពួកគេគិតថាខ្មាស់គេ ហើយទើស ភ្នែកមើលទៅមិនស្រស់ស្អាត ដូចនេះពួកគេសំរេចចិត្តកោរវាចេញ ។

+គុណសម្បត្តិ
-ងាយស្រួលក្នុងការកោររោមដែលអ្នកមិនពេញចិត្តចេញ ត្រឹមតែរយះពេលជាង១០នាទី ។
-ពិតជាងាយស្រួល នៅពេលកោររោមអ្នកគ្រាន់តែដាក់ក្រែម ឬជែលលាបត្រង់រោមដែលអ្នកចង់កោរដើម្បីឲ្យរលោងមិន
ប៉ះពាល់ដល់ស្បែក ។
-នៅពេលដែលអ្នកចង់កោររោមនៅលើដងខ្លួន អ្នកអាចរកទិញឡាមតាមបណ្ដារផ្សារនៅជិតផ្ទះអ្នកបំផុតបានយ៉ាងងាយស្រួស ។
-ឡាមមានតម្លៃសមរម្យមិនចំណាយថវិការច្រើនពេលដែលទិញវា ឬអ្នកអាចទិញជាដងដែលអាចកាន់បានរឹតតែប្រសើរ ។
-មានមនុស្សស្រីភាគច្រើនពេញចិត្តរោមនៅលើដងខ្លួនតិច ឬគ្មាន ព្រោះនៅ ពេលគេពាក់អាវដៃខ្លី ឬពាក់អាវវាលក្លៀក
មើលទៅស្រស់ស្អាត និងមិនទើសភ្នែក ។

+គុណវិបត្តិ
-បន្ទាប់ពីអ្នកកោររោមនៅលើដងខ្លួនរួច មានរោមខ្លះនឹងដុះខុសទិសដៅ ដល់ពេលរោមនោះដុះមកវិញនឹងមើលឃើញកាន់តែរញេរញ៉ៃ ។
-ការកោររោមនៅលើដងខ្លួនគឺមិនស័ក្តិសមជាមួយប្រភេទស្បែកគ្រប់គ្នានោះទេ ។ អ្នកខ្លះអាចនឹងមានប្រតិកម្មស្បែកបន្ទាប់ពីកោរួច ហើយធ្វើឲ្យស្បែកឡើងខ្មៅជាដើម ។
-នៅពេលដែលអ្នកកោរមិនបានប្រុងប្រយ័ត្ន វានឹងធ្វើឲ្យអ្នកមុតត្រង់កន្លែងដែលអ្នកកោរនោះ ហើយកាន់តែមានបញ្ហាថែមទៀតផង ។
-បន្ទាប់ពីអ្នកកោររោមទាំងនោះហើយពេលដែលវាដុះមកវិញ ក្នុងស្ថានភាពរហ័សជាងមុន និងក្រាស់ជាងមុន និងស្ងួត
ជាងមុន។
-អ្នកត្រូចំណាយច្រើនពេលកោរវាជាប្រចាំ ដោយសារតែការដុះរោមមកវិញឆាប់ជាងធម្មតាហើយអាចប៉ះពាល់ដល់ស្បែកនិងការលូតលាស់របស់រោមផងដែរ ។
តាមការបកស្រាយខាងលើអាចធ្វើឲ្យមិត្តអ្នកអានទាំងអស់គ្នាយល់បានកាន់តែច្បាស់ចំពោះការកោររោមលើដងខ្លួន ។ ប៉ុន្តែ មានករណីខ្លះ អាចលើកលែងបាន ចំពោះការកោររោមក្លៀកឬរោមជើងស្ត្រី ដែលពួកគេមិនអាចទុកបានទេ ដោយសារមើលទៅមិនស័ក្ដិសម ។ ដូចនេះបន្ទាប់ពីកោរ រួចបងនារីៗគួរតែស្វែងរកវិធីធម្មជាតិផ្សេងៗថែស្បែកត្រង់កន្លែងដែលអ្នកកោរនោះកុំឲ្យប្រតិកម្ម ឬឡើងខ្មៅបានឲ្យសោះ៕

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • គុណសម្បត្តិ និង គុណវិបត្តិ​នៃ​ការ​កោរ​រោម​ដងខ្លួន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:សុខភាព
Tags: