ទឹក​មើម​ឆៃថាវ​ក្រហម​មាន​ប្រសិទ្ធភាព​ជួយ​បញ្ចុះ​សម្ពាធ​ឈាម

ក្រុម​អ្នក​ស្រាវជ្រាវ​អង់គ្លេស​បានឱ្យ​ដឹង​ថា ពិសា​ទឹក​មើម​ឆៃថាវ​ក្រហម (Beetroot) រាល់ថ្ងៃ​អាច​ជួយ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប។ ក្រុម​អ្នក​ស្រាវជ្រាវ​ទាំងនេះ​រក​ឃើញ​ថា ទទួលទាន​ក្នុង​បរិមាណ​ប្រហែល​១​ពែង​អាច​នឹង​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ដល់​៧​ភាគរយ ។

តាម​ការ​ធ្វើតេស្ត ប្រសិទ្ធភាព​នេះ​បាន​មក​ដោយសារ​មើម​ឆៃថាវ​ក្រហម​មាន​កម្រិត​សារធាតុ​នីត្រាត​ខ្ពស់ ។ ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុ​នីត្រាត​អាច​នាំ​ឱ្យ​មាន​ ប្រតិកម្ម​គីមី​ជា​បន្តបន្ទាប់​ក្នុង​ឈាម ដែល​បញ្ហា​នេះ​អាច​បង្កើន​បរិមាណ​អុក​ស៊ី​សែន​នៅ​កន្លែង​ដែល​រាងកាយ​ខ្វះ ។

Amrita Ahluwalia សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ University of London បាន​ថ្លែង​ថា យើង​ពិតជា​ភ្ញាក់ផ្អើល​ដែល​សារធាតុ​នីត្រាត​កម្រិត​តិចតួច​មាន​ប្រសិទ្ធភាព​យ៉ាង​ធំធេង​បែប​នេះ។ ក្តី​សង្ឃឹម​របស់​យើង​គឺថា បង្កើន​ការ​ទទួលទាន​បណ្តា​បន្លែ​ដែល​សម្បូរ​ដោយសារ​ធាតុ​នីត្រាត​ដូច​ជា មើម​ឆៃថាវ​ក្រហម​នេះ​អាច​ផ្លាស់​ប្តូរ​បែបបទ​រស់នៅ​ដែល​នឹង​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​សុខភាព​បេះដូង។ ដោយឡែក ការ​ផ្លាស់​ប្តូរ​របៀបរបប​រស់នៅ​ដូច​ជា កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ប្រៃ​ខ្លាំង និង​គ្រឿង​ស្រវឹង ប៉ុន្តែ​បន្ថែម​ការ​ហាត់ប្រាណ​អាច​នឹង​រក្សា​សម្ពាធ​ឈាម​ឱ្យ​ស្ថិត​នៅ​ក្នុងកម្រិត​ធម្មតា។

ចំណែក​ការ​សិក្សា​លើក​មុន​បាន​រក​ឃើញ​ថា ឆៃថាវ​ក្រហម​ជួយ​បង្កើន​កម្លាំងកាយ​ចិត្ត ព្រមទាំង​ជួយ​ជំរុញ​ការ​ផ្គត់ផ្គង់​ឈាម​ឱ្យ​ចូល​ទៅ​ដល់​ផ្នែក​សំខាន់​ៗ​ក្នុង​ខួរក្បាល​ទៀត​ផង៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ទឹក​មើម​ឆៃថាវ​ក្រហម​មាន​ប្រសិទ្ធភាព​ជួយ​បញ្ចុះ​សម្ពាធ​ឈាម已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:សុខភាព
Tags: