អ្នកដែលមិនបានប្ដូរខោទ្រនាប់ជាប្រចាំ នឹងជួបប្រទះនឹងគ្រោះថ្នាក់ធំៗទាំង ៥ នេះ

វាជាការសំខាន់ខ្លាំងណាស់ដែលមនុស្សគ្រប់រូបទាំង បុរសទាំងស្រ្តីត្រូវផ្លាស់ប្តូរខោទ្រនាប់ជារៀងរាល់ថ្ងៃ ជាពិសេសស្រ្តីមិនគួរមើលរំលងចំពោះបញ្ហានេះឡើយ ព្រោះវានឹងបណ្ដាលអោយកើតមានបញ្ហាជាច្រើនដូចជា៖

១.រមាស់
ការរមាស់គឺបណ្ដាលមកពីមួលហេតុជាច្រើន ហើយការរមាស់នេះផងដែលក៏បណ្ដាលមកពីជាតិសាប៊ូដែលនៅជាប់នឹងខោ ដោយសារលាងជម្រៈមិនបានស្អាតល្អ។ ដូច្នេះស្រី្តត្រូវលាងជម្រៈ ខោពី2ទៅ3 ដើម្បីអោយជ្រៈសាប៊ូ។ ការលាងជម្រះច្រើនដងបែបនេះអាចជួយកម្ចាត់មេរោគនៅពែលដែលនៅសល់ក្រោយពេលបោកគក់។

២.កន្ទួលនិងរលាក
ប្រសិនបើអ្នកមានការរមាស់ខ្លាំងហួសហេតុពេកវានឹងបណ្ដាលអោយមានដំបៅ ហើយការរមាស់បែបនេះគឺបណ្ដាលមកពីខោកង្វក់។ បាក់តេរីនិងធូលីដែលជាប់នឹងខោ ជាមូលហេតុដែលធ្វើអោយឱ្យឆ្លងមេរោគដល់ប្រដាប់ភេទនិងការរលាកស្បែក។ ដើម្បីជៀសវាងបញ្ហានេះអ្នកត្រូវតែផ្លាស់ប្ដូរខោនិងបោកគក់ជារៀងរាល់ថ្ងៃ។

៣.មិនប្ដូរខោទ្រនាប់ក្រោយពេលងូតទឹក 
មិនប្ដូរខោទ្រនាប់ក្រោយពេលងូតទឹក គឺជាសកម្មភាពដែលមិនត្រូវ ព្រោះប្រដាប់ភេទរបស់អ្នកត្រូវការខ្យល់បរិសុទ្ធដើម្បីឱ្យមានសុខភាពល្អ។ ដូច្នេះវាជាការសំខាន់ខ្លាំងណាស់ក្នុងការផ្លាស់ប្តូរខោជាប្រចាំ ព្រោះបើមិនដូច្នេះទេវានឹងបង្កអោយមានសំណើមហើយវានឹងបញ្ចេញក្លិនមិនល្អ។

៤.អាចវិវត្តន៍អោយមានការឆ្លងមេរោគកាន់តែខ្លាំង
នៅពេលដែលអ្នកធ្វើលំហាត់ប្រាណច្រើនឬអ្នកបែកញើសច្រើន វានឹងបណ្តាលឱ្យមានសំណើមខ្លាំង ដូច្នេះហើយលក្ខខណ្ឌសំណើមនេះនឹងធ្វើពួកបាក់តេរីលូតលាស់យ៉ាងរហ័ស ដែលជាហេតុបណ្ដាលអោោយមានការឆ្លងមេរោគ។

៥.ឆ្លងមេរោគដល់បំពងបង្ហួរនោម
នេះជាបញ្ហាមួយក្នុងចំណោមបញ្ហាធំបំផុតដែលស្ត្រីជួបប្រទះតាំងពីកុមារ ដោយវាបណ្ដាលអោយមានការឈឺចាប់ឬ ហួលនៅពេលនោម។ បាក់តេរីអាចរីករាលដាលដល់ទ្វារមាសនិងបំពងបង្ហួរនោមបានគ្រប់ពេលវេលា ហើយប្រសិនបើមិនបានព្យាបាលឱ្យបានឆាប់រហ័ស វានឹងធ្វើអោយរីករាលដាលដល់តំរងនោមជាមិនខាន។

តើអ្នកគួរតែប្ដូរខោក្នុងប៉ុន្មានដងក្នុងមួយថ្ងៃ?? 
យោងតាមការសិក្សាជាច្រើនបានណែនាំថា ស្រ្តីត្រូវប្ដូរខោយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃ។ ប៉ុន្តែប្រសិនបើអ្នកបានធ្វើលំហាត់ប្រាណជាប្រចាំ អ្នកត្រូវតែផ្លាស់ប្ដូរខោក្នុងបន្ទាប់ពីហាត់ប្រាណរួច។ ម្យ៉ាងវិញទៀត ប្រសិនជាអ្នកតែងតែចេញក្រៅជារៀងរាល់ថ្ងៃ អ្នកត្រូវតែផ្លាស់ប្ដូរខោអោយបាន2ដងក្នុងមួយថ្ងៃ ដើម្បីបង្ការការបញ្ហាប្លោកនោមនិងទ្វារមាសនេះ៕

ប្រភព៖ khmerwonder

  • អ្នកដែលមិនបានប្ដូរខោទ្រនាប់ជាប្រចាំ នឹងជួបប្រទះនឹងគ្រោះថ្នាក់ធំៗទាំង ៥ នេះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:សុខភាព
Tags: