ស្ត្រី​​​វ័យ​កណ្ដាល​ម្នាក់ ​​​សម្រេច​ចិត្ត​ធ្វើ​​ចង.ក​​ធ្វើ​អត្តឃាត

ស្ត្រី​​​វ័យ​កណ្ដាល​ម្នាក់ ​​​សម្រេច​ចិត្ត​ធ្វើ​​ចង.ក​​ធ្វើ​អត្តឃាត



ព្រៃវែង​ ៖ ​​ស្ត្រី​មេម៉ាយ​ម្នាក់​ ក្រោយ​ពី​​ប្ដី​បាន​លែងលះ​ជាច្រើន​ឆ្នាំ​ និង​ត្រូវ​ម្ដាយ​បង្កើត​ស្ដីបន្ទោស​រាល់ថ្ងៃ​​ផង​ ក៏​បាន​សម្រេច​ចិត្ត​ចង.ក​នឹង​រនង​ផ្ទះ​បញ្ចប់​ជីវិត​ខ្លួនឯង។

ករណី​នេះ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​១២​ ខែ​ឧសភា ឆ្នាំ​២០១៦​ ស្ថិត​ក្នុង​ភូមិ​ប្រហ៊ា ​ឃុំ​ជ្រៃ​ស្រុក​ស្វាយអន្ទរ ​ខេត្ត​ព្រៃវែង។

បើ​តាម​ប្រភព​ព័ត៌មាន​នៅ​​ជុំវិញ​កន្លែង​កើតហេតុ​​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រងគ្រោះ​ឈ្មោះ​សុខ ហេង អាយុ​៥២​ឆ្នាំ​​​ ​តែងតែ​មាន​ទំនាស់​​ពាក្យ​​សម្ដី​ស្ទើរ​រាល់ថ្ងៃ​ជាមួយ​ម្ដាយ​ឈ្មោះ​យាយ​ហ៊ី អាយុ​៧៨​ឆ្នាំ​ រស់នៅ​ផ្ទះ​ផ្សេងគ្នា។ ជនរងគ្រោះ​បាន​លែងលះ​ជាមួយ​ស្វាមី​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​និង​មាន​កូន​ប្រុស​ស្រី​២​នាក់​ សព្វថ្ងៃ​កូន​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ​ ណាមួយ​តូច​ចិត្ត​នឹង​វាសនា​ផង​នោះ​ស្ត្រី​រងគ្រោះ ក៏​បាន​ចង.ក​សម្លាប់​ខ្លួន​ ដោយ​ខ្សែ​នីឡុង​ប៉ុន​ចង្កឹះ​ ពណ៌​ខ្មៅ​​ភ្ជាប់​ទៅ​នឹង​រនង​ផ្ទះ ​មាន​ទីលំនៅ​ភូមិ​ប្រហ៊ារ ឃុំ​ជ្រៃ ស្រុក​ស្វាយ​អន្ទរ​ ខេត្ត​ព្រៃវែង។

បើ​តាម​ការពិនិត្យ​ និង​​​ធ្វើ​កោសលវិច័យ​របស់​លោក​វរសេនីយ៍ត្រី​ថន​ សាមឿន​ បាន​បញ្ជាក់​​​ថា ​ករណី​នេះ​​​​គឺ​ជនរងគ្រោះ​បាន​បញ្ចប់​ជីវិត​​​​ ដោយ​​ខ្លួន​ឯង​ពិតមែន ​មិន​មែន​ជា​អំពើ​ហិង្សា ​ឬ​ការ​គុំកួន​អ្វី​ទៅ​លើ​ជនរងគ្រោះ​​ឡើយ។ បច្ចុប្បន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕