រថយន្ត​គយ​រដ្ឋាករ និង​រថយន្ត​តាក់ស៊ី​ដឹក​ចាប់ហួយ​បុក​គ្នា​ពេញទំហឹង​លើ​ផ្លូវ​ជាតិ​លេខ​៥

រថយន្ត​គយ​រដ្ឋាករ និង​រថយន្ត​តាក់ស៊ី​ដឹក​ចាប់ហួយ​បុក​គ្នា​ពេញទំហឹង​លើ​ផ្លូវ​ជាតិ​លេខ​៥



ប៉ោយប៉ែត ៖ ក្រុម​រថយន្ត​តាក់ស៊ី​ដែល​មាន​រហ័ស​នាម​ថា បណ្តាញ​តាក់ស៊ី សន្តិភាព ត្រូវ​បាន​គយ​រដ្ឋាករ​ចល័ត​ដេញ​បំបុក​រថយន្ត​ខាងលើ​ដើម្បី​បង្ខំ​ឲ្យ​រថយន្ត​ដឹកទំនិញ​ឈប់​បង់ពន្ធ​ទៅតាម​នីតិ​វិធី​ច្បាប់ តែ​រថយន្ត​ខាងលើ​មិនបាន​ឈប់​នោះ​ទេ ក្រោយមក​គេ​សង្កេត​ឃើញ​មាន​រថយន្ត​២​គ្រឿង​របស់​គយ​ធ្វើ​សកម្មភាព។ ១​គ្រឿង​ដាក់​បាំង​ពីមុខ និង​១​គ្រឿង​ទៀត​ដេញ​ពីក្រោយ បង្ក​ឲ្យ​រថយន្ត​ដឹក​ចាហួយ​នោះ​បុក​ពេញទំហឹង​តែម្ដង។

ហេតុ​ការណ៍​ខាងលើ​នោះ កើត​មាននៅ​ម៉ោង ៦និង៤០​នាទី​ ស្ថិតនៅ​ក្នុង​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ពី​លិច មកកើត ត្រង់​ចំណុច​ផ្លូវ​៥០ ដែល​នៅ​ទីនោះ​មាន​ទីតាំង​គយ​ចល័ត​មួយ​កន្លែង សម្រាប់​ធ្វើ​សកម្មភាព​ដេញ​ចាប់​រថយន្ត​ណា​ដែល​មិន​ព្រម​បង់ពន្ធ​ចូល​រដ្ឋ​សព្វថ្ងៃ​នេះ។

នៅ​កន្លែង​កើតហេតុ​ត្រូវ​បាន​សាក្សី​បាន​បញ្ជាក់​ថា មាន​រថយន្ត​កាមរី ១​គ្រឿង ដែល​បាន​ដឹកទំនិញ​ចាហួយ ចេញពី​ក្រុង ប៉ោយប៉ែត ឆ្ពោះ​ទៅ​ខេត្ត​បន្ទាយមានជ័យ ដែល​អ្នក​បើកបរ​រថ​យន្ត​តាក់ស៊ី​នោះ​ឈ្មោះ​ត្រេ​ន ហើយ​បាន​មកដល់​ចំណុច​កើតហេតុ​រថយន្ត​នោះ​មិន​ព្រម​ឈប់​បង់ពន្ធ​ឲ្យ​នោះ​ទេ ស្រាប់​តែ​មាន​រថយន្ត​របស់​គយ​ចំនួន​២​គ្រឿង ក្នុង​នោះ​មាន​រថយន្ត សេ​រ៉ែ​ន របស់​គយ​១​គ្រឿង​បាន​បាំង​ពីមុខ​រថយន្ត​ដឹក​ចាហួយ​បង្ក​ឲ្យ​រថយន្ត​ដឹកទំនិញ​នោះ​បុក​តែម្តង។

សាក្សី​បាន​បន្ត​ទៀត​ថា ក្រោយពេល​កើតហេតុ​គេ​ឃើញ​មន្ត្រី​គយ​បញ្ជា​ឲ្យកម្លាំង​រាជ​អាវុធហត្ថ​ចាប់​អ្នកបើកបរ​ហើយ​វាយ​យ៉ាង​ដំណំ និង​យក​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ហើយ​រថយន្ត​ដឹកទំនិញ​នោះ​ត្រូវ​បាន​គេ​អូស​យក​មក​ដាក់​នៅ​ទីស្នាក់ការ​គយ​ខេត្តបន្ទាយមានជ័យ ដោយឡែក ប្រភព​មួយ​ផ្សេងទៀត​បាន​អះអាង​ថា ទំនិញ​ទាំងនោះ​ត្រូវ​បាន​គេ​បង់​ឲ្យ​គយ នៅឯ​ច្រកទ្វារ​អន្តរជាតិ​ម្តង​រួច​ទៅ​ហើយ ហើយក៏​បាន​ធ្វើ​ដំណើរ​ម​ក​ខេត្តបន្ទាយមានជ័យ​ហើយក៏​ត្រូវ​គយ​ចល័ត​នៅ​ចំណុច​កើតហេតុ​ខាងលើ​ចាប់​បង្ខំ​ឲ្យ​បង់ពន្ធ​ម្តង​ទៀត ទើប​កើត​មានរឿង តែ​ម្តង​ទៅ៕

រថយន្ត​គយ​រដ្ឋាករ និង​រថយន្ត​តាក់ស៊ី​ដឹក​ចាប់ហួយ​បុក​គ្នា​ពេញទំហឹង​លើ​ផ្លូវ​ជាតិ​លេខ​៥ រថយន្ត​គយ​រដ្ឋាករ និង​រថយន្ត​តាក់ស៊ី​ដឹក​ចាប់ហួយ​បុក​គ្នា​ពេញទំហឹង​លើ​ផ្លូវ​ជាតិ​លេខ​៥ រថយន្ត​គយ​រដ្ឋាករ និង​រថយន្ត​តាក់ស៊ី​ដឹក​ចាប់ហួយ​បុក​គ្នា​ពេញទំហឹង​លើ​ផ្លូវ​ជាតិ​លេខ​៥ រថយន្ត​គយ​រដ្ឋាករ និង​រថយន្ត​តាក់ស៊ី​ដឹក​ចាប់ហួយ​បុក​គ្នា​ពេញទំហឹង​លើ​ផ្លូវ​ជាតិ​លេខ​៥