លោក​ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​សម្ពោធ​សមិទ្ធផល​នានា​និង​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី

លោក​ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​សម្ពោធ​សមិទ្ធផល​នានា​និង​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី



តាកែវ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៦ លោក​ ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​បណ្ឌិត ប៊ុនរ៉ាន្នី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា បាន​អញ្ជើញ​ទៅ​ចូលរួម​ពិធី​សម្ពោធ​សមិទ្ធផល​នានា​និង​បញ្ចុះ​ខណ្ឌ​សីមា​ព្រះវិហារ នៅ​វត្ត​កំពែង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

ក្នុង​ឱកាស​នោះ​ដែរ​គណៈអធិបតី​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​លោក​ទាំងពីរ​តែងតែ​គិតគូរ​សុខទុក្ខ​ពី​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​ទាំងអស់។ បន្ទាប់មក​គណៈអធិបតី​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះតេជព្រះគុណ លោក លោកជំទាវ លោក​លោកស្រី បងប្អូន​ប្រជាពលរដ្ឋ​និង​សប្បុរសជន​ទាំងអស់​ពិសេស​ថ្នាក់ដឹកនាំ​ខេត្តតាកែវ ដែល​មាន​លោក​ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោក ស្រី បេន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ដែល​បាន​ចូលរួម​កសាង​ព្រះវិហារ​ថ្មី​មួយ​ដែល​ដំណើរការ​សាងសង់​អស់​រយៈពេល​ជាង​៣​ឆ្នាំ និង​អស់​ថវិកា​ចំនួន ៧២០, ២៤០,០០០​រៀល ហើយ​ព្រះវិហារ​ថ្មី​នេះ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ទេ គឺ​កើតឡើង​ដោយ​ការ​មាន​សន្តាន​ចិត្ត និង​លទ្ធភាព​របស់​ព្រះតេជព្រះគុណ លោក លោកស្រី បងប្អូន​ប្រជាពលរដ្ឋ និង​សប្បុរសជន​ទាំងអស់​ក្នុង​ការ​ជួយឧបត្ថម្ភ​ជា​ថវិកា នេះ​គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា ​ប្រទេស​កម្ពុជា​យើង មាន​សុខសន្តិភាព​ពេញលេញ មាន​ឯកភាព​ជាតិ មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ទាំងអស់​ដែល​ស្ថិត​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ដែល​មាន​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុង​កម្មវិធី​សម្ពោធ​នេះ​ផង​ដែរ លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​ចូល​ជា​បច្ច័យ​ចំនួន ១៥,០០០,០០០​រៀល ទិស​ទាំង​៨​ក្នុង​១​ទិស ២០០,០០០​រៀល ទិស​ឥទ្ធកិល ៣០០,០០០​រៀល ឧបត្ថម្ភ​ជូន​តាជី យាយជី​១០០​នាក់ ក្នុង​ម្នាក់​ទទួលបាន ក្រណាត់ស​១​ដុំ ថវិកា ៥,០០០​រៀល លោកគ្រូ អ្នកគ្រូ​ចំនួន ៦៨​នាក់ ម្នាក់​ទទួល​បាន​ថវិកា​៣០,០០​រៀល ប្អូនៗ​សិស្សានុសិស្ស​ចំនួន ២៧០​នាក់ ម្នាក់ៗ​ទទួល​បាន​សៀវ​សរសេរ និង​ប៊ិច ព្រមទាំង​ថវិកា ៣,០០០​រៀល កងកម្លាំងប្រដាប់អាវុធ​ស្រុក​ទាំង​៣​ប្រភេទ ក្នុង​១​ប្រភេទ ទទួល​បាន​អង្ករ​២​តោន និង​ប្រជា​ការពា​ភូមិ​អង្ករ​២​តោន៕

លោក​ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​សម្ពោធ​សមិទ្ធផល​នានា​និង​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី លោក​ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​សម្ពោធ​សមិទ្ធផល​នានា​និង​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី លោក​ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​សម្ពោធ​សមិទ្ធផល​នានា​និង​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី