តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?

ក្រោយពីស្វែងយល់ចិត្តថ្លើមគ្នាមួយរយៈមក នៅដើមឆ្នាំ២០១៦ នេះ គេសង្កេតឃើញតារាស្រី ប្រុសមួយចំនួនបានចូលរោងការ ហើយអ្នកខ្លះទៀតត្រៀមបញ្ចប់ភាពនៅលីវជាបន្តបន្ទាប់ ។ ទោះបីជាពួកគេបានរៀបការហើយក្តី តែតារាទាំងនោះនៅតែបន្តប្រលូកក្នុងអាជីពសិល្បៈដដែល ។ នៅពេលនេះ«ប្រជាប្រិយ»សូមនាំអារម្មណ៍ប្រិយមិត្តទាំងអស់មកជួបជាមួយ តារា ប្រុស ស្រី ចំនួន ៦ ដួង ដែលបានរៀបការនិងគ្រោងបញ្ចប់ភាពនៅលីវ នៅដើមឆ្នាំ ២០១៦ នេះ។ខាងក្រោមនេះ ជា តារាទាំង ៦ ដួង ដែលបានរៀបការនិងគ្រោងបញ្ចប់ភាពនៅលីវ នៅដើមឆ្នាំនេះ៖

**តារាសម្តែងរូបស្រស់ គង់ ច័ន្ទស្រីមុំ និង លោក គឹម សីហាៈ
បន្ទាប់ពីបានស្វែងយល់ចិត្តថ្លើមគ្នាអស់រយៈពេលជិត ១០ ឆ្នាំ មកនោះ អ្នកទាំងពីរបានចូលរោងការកាលពីថ្ងៃ១៤ ខែមីនា ឆ្នាំ២០១៦ កន្លង ទៅ នៅសណ្ឋគារសូហ្វីតែលភ្នំពេញ ជាសណ្ឋាគារលំដាប់ផ្កាយប្រាំ ដោយចំណាយថវិការអស់ប្រមាណជាង ១០ មឺុនដុល្លារ ដោយមានការអញ្ជើញចូលរួមសាទរពីសំណាក់ភ្ញៀវក្នុង និង ក្រៅសិល្បៈប្រមាណជាង ៦០ តុ ។ ពិធីរៀប អាពាហ៍ពិពាហ៍របស់តារាមួយគូរនេះ មានលក្ខណៈអធិកអធមគួរសម គ្រាន់តែការតុបតែងផ្កាចំណាយ ប្រាក់អស់ជាងបួនមឺុនដុល្លារ ។ ក្រោយពីរៀបការហើយ គឹម សីហា បានដឹកដៃភរិយាទៅក្រេបទឹកឃ្មុំនៅប្រទេស ជប៉ុន និង នៅកោះម៉ាល់ឌីវ ដែលជាកាដូរបស់អ្នកនាង យ៉ាន់ លីនដា ។ គង់ ចន្ទ័ស្រីមុំ បានបញ្ជាក់ប្រាប់ថា ក្រោយ ពីរៀបការហើយ នាងមានគម្រោងយកកូនក្នុងពេលឆាប់ៗនេះ បើអាចទៅរួចនាងចង់បានកូនឆ្នាំវកនេះតែម្តង ។

តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?
តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?
តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?
តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?
តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?

**តារាចម្រៀងនិយមបទពីដើមលោក ឯក សីុដេ
លោកឯក ស៊ីដេ បានចូលរោងការស្ងាត់ៗជាមួយនារីក្រៅរវង្វង់ សិល្បៈកាលពីថ្ងែទី ១៦ ខែមីនា កន្លងទៅនេះ ។ ពិធីរៀបអាពាហ៍ពិពាហ៍របស់តារាចម្រៀងកូនកាត់ចិនម្នាក់នេះ មិនសូវជាមានលក្ខណៈធំដុំប៉ុន្មានទេ មានអ្នកសិល្បៈចូលរួមតិចតួចបំផុត ។ សូម្បីតែអ្នកធ្លាប់រាប់អានគ្នា ក៏លោក ឯក សីុដេ មិនបានអញ្ជេីញចូលរួមផងដែរ ។ នៅក្នុងហ្វេសប៊ុករបស់លោក ឯក សីុដេក៏គេ មិនបានឃើញ លោក បង្ហោះរូប ភាពនៅក្នុងពិធីរៀបមង្គលការរបស់លោកនោះដែរ ។

តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?
តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?
តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?

**តារាចម្រៀង ប៊ុន សក្តិៈ
បន្ទាប់ពីស្ងប់ស្ងាត់ ពីការងារសិល្បៈមួយរយៈ ម្ចាស់បទ «ភ្នំពេញនឹកកំពង់ ចាម»លោក ប៊ុន សក្តិ បានបញ្ចប់ភាពនៅលីវកាលពីថ្ងៃទី០១ ខែមេសា កន្លងទៅ ជាមួយកូនក្រមុំដ៏ស្រស់ ស្អាតម្នាក់ ដែលជាអ្នកនៅក្រៅរង្វង់សិល្បៈ ក្រោយពីស្វែងយល់ចិត្តថ្លើមគ្នាមួយរយៈមកនោះ ។ ពិធីរៀបការរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះគឺធ្វើនៅផ្ទះខាងស្រីនៅម្តុំពោធិចិនតុង ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសក្នុងនិងក្រៅសិល្បៈ ។ ក្រោយពីរៀបការ ប៊ុន សក្តិ នៅតែប្រលូកក្នុងអាជីពចម្រៀងដដែល ។ ក្នុង នោះលោកបានអះអាងថា និងចេញបទOriginal Songដែលពេលនេះ ថតបានប្រមាណជា ៥ បទហើយ ។

តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?
តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?
តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?

តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?
តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?

** លោក ថៃ នរៈពិទូរៈ
អតីតFreshie boy ជាប់ចំណាត់ ថ្នាក់លេខ១ កាលពីឆ្នាំ២០០៦ លោក ថៃ នរៈពិទូរៈ បានសម្រេចចិត្តរៀបការជាមួយស្រីស្អាត អោក រតនៈប៉ុណ្ណិកា កាលពីថ្ងៃទី០៨ ខែមេសា កន្លងទៅ ។ ពិធីរៀប ការរបស់លោក ថៃ នរៈពិទូរ បានរៀបចំឡើងយ៉ាងអិកអធម នៅកោះពេជ្រចំនួនពីរអាគារ Kនិង L ដោយ មានការចូលរួមពីសំណាក់អ្នកមានមុខមាត់នៅក្នុងសង្គមនិងអ្នកសិល្បៈប្រមាណជា៧០តុ។ ថៃ នរៈពិទូរ បានបាត់មុខពីសិល្បៈអស់មួយរយៈវែង តែយ៉ាងណា លោក ថៃ នរៈសត្យា ជាឪពុក បានអះអាង កូនប្រុស របស់លោកមានចំណូលចិត្តរកស៊ីជាង តែមិនបោះបង់សិល្បៈចោលទេ ។

តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?
តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?
តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?
តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?
តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?

**វីជេរតនា ៈ
បន្ទាប់ពីស្គាល់និងស្វែងយល់ចិត្តថ្លើមគ្នា បានរយៈពេលជាងមួយឆ្នាំមក វីជេ រតនា បានសម្រេចចិត្ត រៀបអាពាហ៍ពិពាហ៍ ជាមួយស្រីស្អាត លឹម លីសា ។ ពិធីរៀបការរបស់លោកបានរៀបចំឡើងកាលពីថ្ងៃទី២៩ ខែមេសា នៅមជ្ឈមណ្ឌលកោះពេជ្រ អាគារB ដោយ មានការចូលរួមពីសំណាក់មិត្តភក្តិរួមអាជីពជាច្រើន ។ អ្វីដែលកត់សំគាល់នៅក្នុងពិធីកាត់នំនោះ វីជេ រតនា បានថ្លែងអំណរគុណដល់ឪពុកម្តាយក្មេកនិងបានសន្យា ថា និង មើលថែស្រលាញ់ភរិយារបស់ខ្លួនរហូតដល់ថ្ងៃស្លាប់។លោកបានបញ្ជាក់ថា បើអត់ពីភរិយាលោក និង គាំង បេះដូងស្លាប់ ។ ក្រោយពីរៀបការហើយ គូស្វាមីមួយគូរនេះមិនមានគម្រោងចេញទៅក្រេបទឹកឃ្មុំនៅបរទេស ដូចមិត្តរួមអាជីពឡើយ ។

តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?
តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?
តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?

តារា​ប្រុស-ស្រី ណាខ្លះ​ចូល​រោងការនៅ​ដើមឆ្នាំ ២០១៦ នេះ​?

**ពិធីការិនី ថន តារាៈ
បងស្រីបង្កើតរបស់ ថន លក្ខិណាគឺពិធីការិនី ថន តារា ក៏ត្រៀមនឹងបញ្ចប់ភាពនៅលីវរបស់ ខ្លួន នៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។ ថ្មីៗនេះ ថន តារា បានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយលោក ណាវៈរ៉ាត់ យូបាំរ៉ុង ជាអ្នកនយោបាយមួយរូបនៅក្នុងប្រទេសថៃ ដែលមានវ័យ ៥២ ឆ្នាំ ។ ពេលនេះដែរ ថន តារា ក៏បាន ជ្រើសរើសថ្ងៃរៀបការរបស់ខ្លួនរួចរាល់អស់ហើយគឺនៅថ្ងៃទី២៦ ខែមិថុនា ខាងមុខនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយនាងគ្រោ និង អញ្ជើញភ្ញៀវប្រមាណជា ៦០ តុ ។ អនាគតស្វាមីរបស់ ថន តារា ជាបុរសពោះម៉ាយកូនមួយ និង ជាកូនពៅក្នុងត្រកូល យូបាំរ៉ុង ដែលប្រជាពលរដ្ឋនៅក្នុងប្រទេសថៃស្គាល់ថា ជាគ្រួសារអ្នកនយោបាយនិងជំនួញ ។ នេះជា លើកដំបូងហើយ ដែលអ្នកសិល្បៈខ្មែរបានភ្ជាប់ស្នេហ៍ ជាមួយអ្នកនយោបាយនៅប្រទេសថៃ ៕ចេនី