Brazil ចាញ់ ១ គ្រាប់ ហើយ​Naymar បាន​កាត​ក្រហម​ខណះ​​ជិត​បញ្ចប់​ការ​ប្រកួត​ទៀត

ការ​ប្រកួត​ជុំ​ទី២ នៃ​ពាន​រង្វាន់ Copa America ២០១៥ ​ក្នុង​ពូល C ដែល​បាន​ធ្វើ​ឡើង​នៅ​ពហុ​កីឡាដ្ឋាន ​Estadio Monumental David Arellano ​ របស់​ប្រទេស​ Chile រវាង​ក្រុម​ Brazil និង Colombia ទើប​តែ​បញ្ចប់​​ការប្រកួត​កាល​ពី​ព្រឹកមិញនេះ​ ដោយ​លទ្ធ​ផល​ Colombia​ ស៊ុតបញ្ចូលទីបាន​មួយ​គ្រាប់​យក​ឈ្នះ​លើ Brazil ។

ក្រុម Colombia បាន​នាំ​មុខ​មុន​ដោយ​ថ្វី​ជើង​យ៉ាង​ល្អ​របស់​កីឡាករ Jeison Murillo នៅនាទី ៣៦ ខណៈ​​មិត្ត​រួម​ក្រុម​របស់​គាត់​បាន​លើក​បាល់​ពិន័យ​ចូល​ទៅ​តំបន់​គ្រោះថ្នាក់​ ទើប​ខ្សែ​ប្រយុទ្ធ​រូប​នេះ​​មាន​ឱកាស​ស៊ុត​បញ្ចូល​បំប៉ោង​សំណាញ់​ទី​របស់​​ក្រុម​Brazil។​​ មួយ​គ្រាប់​នាំ​សំណាង​នោះ​ធ្វើអោយ Colombia​ នាំ​មុខ​រហូត​ដល់​ចប់​ការ​ប្រកួត។ ដូច្នេះ​ក្រុម​ Colombia ទទួល​បាន​ ៣​ពិន្ទុ ​​ឈរ​នៅ​លំដាប់​ទី៣​ នៃពូល C ដោយ​មាន​​៣ ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​ Brazil និង​ក្រុម Venezuela ។ តែ​អ្វីដែល​ធ្វើ​ឲ្យ​ក្រុម​ទាំង​ ២ ប៉ះទង្គិច​គ្នា​ខ្លាំង​គឺ នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ​នាទី​៩០+៦ ​ដោយសារ​កីឡាករ Neymar ​និង​ Carlos Bacca ឈ្លោះ​ប្រកែក​គ្នា រហូត​អាជ្ញាកណ្ដាល​បាន​សម្រេច​ចិត្ត​ឱ្យ​កាត​ក្រហម​បណ្ដេញ​ចេញ​ម្នាក់​មួយ​ផង​ដែរ៕


អត្ថដោយៈ សូររីកា
ប្រភព៖ 7msport & Youtube


  • Brazil ចាញ់ ១ គ្រាប់ ហើយ​Naymar បាន​កាត​ក្រហម​ខណះ​​ជិត​បញ្ចប់​ការ​ប្រកួត​ទៀត已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:វីដេអូ
Tags: