សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​វាស់វែង​ដី​ស្បែក​ខ្លា​នៅ​តំបន់​ព្រៃ​ឡង់​ជូន​ពលរដ្ឋ​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​វាស់វែង​ដី​លក្ខណៈ​ស្បែក​ខ្លា នៅ​តំបន់​ព្រៃ​ឡង់​ជូន​ប្រជា​សហគម​ដែល​រស់នៅ​ទីនោះ ដើម្បី​ជួយ​សម្រួល​និង​បង្កើន​ផល​ចំណូល​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ​។ ប្រមុខ​រដ្ឋាភិបាល ក៏​ប្រាប់​ឲ្យ​អាជ្ញាធរ​ជួយ​រៀបចំ​តំបន់​ព្រៃ​ឡង់​នោះ ឲ្យ​ក្លាយទៅជា​ទីកន្លែង​ដែល​អាចជួយ​រកចំណូលបាន តាមបែប​សិប្បកម្ម និង​ជា​គោលដៅ​ទេសចរណ៍​ជាដើម សម្រាប់​ប្រជា​សហគមន៍​ទាំងនោះ​។​

​ស្ដាប់​សំឡេង​សម្ដេច ហ៊ុន សែន​៖

​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ មន្ត្រី​ថ្នាក់ក្រោម​អនុវត្ត​ការងារ​ក្នុងការ​ការពារ​ព្រៃឈើ​ឲ្យ​បានច្បាស់លាស់ ដោយ​ត្រូវមាន​ភាព​សហការ​ជាមួយ​អង្គការ និង​ប្រជា​សហគមន៍​ដែល​ចូលរួម​ការពារ​ព្រៃឈើ​ឲ្យ​បាន​ត្រឹមត្រូវ​។ ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជា​ឲ្យ​មន្ត្រី​អាជ្ញាធរ​ទាំងនោះ​ត្រូវ​មើល​អង្គការ​និង​ប្រជាពលរដ្ឋ ក្នុង​ភាពជា​ដៃគូ ដោយ​មិនត្រូវ​មើលគ្នា​ទៅវិញ​ទៅ​មក​ក្នុង​ភាពជា​សត្រូវ​នោះឡើយ​។​