Shakira និង​ Pique ទិញ​ផ្ទះ​ថ្មី​នៅ​ជិត​ពហុ​កីឡាដ្ឋាន​របស់​ Barcelona

តារា​ចម្រៀង​ស្រី​ដ៏​ល្បី​សញ្ជាតិ​កូឡុំប៊ី​គឺ​អ្នកនាង​ Shakira និង​មិត្ត​ប្រុស​របស់​គឺ​ Gerard Pique ដែល​ជា​កីឡាករ​របស់​ក្លឹប​ Barcelona បាន​ទិញ​ផ្ទះ​ថ្មី​នៅ​ដែល​ស្ថិត​នៅ​ជិត​ពហុ​កីឡាដ្ឋាន​របស់​ក្លឹប​ Barcelona ។

យោង​តាម​សារព័ត៌មាន​កីឡា​របស់​ប្រទេស​អេស្ប៉ាញ​បាន​រាយការណ៍​ថា​គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​ដេញ​ថ្លៃ​ផ្ទះ​នេះ​ក្នុង​តម្លៃ​១១.៩ដុល្លារ​កាល​ពី​ឆ្នាំ​មុន តែ​ត្រូវ​ម្ចាស់​ផ្ទះ​បដិសេធ​ ។ ​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ផ្ទះ​នេះ​ក៏​ដាក់​លក់​សារ​ជា​ថ្មី​ហើយ​បើ​យោង​តាម​សារព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា​ពួក​គេ​ទិញ​ផ្ទះ​ក្នុង​តម្លៃ​ត្រឹម​តែ​៥.៤លាន​ដុល្លារ​ប៉ុនោះ​ ។

ផ្ទះ​ថ្មី​នេះ​ស្ថិត​នៅ​តំបន់​ Avenida Pearson ដែល​នៅ​ភាគ​ខាង​ជើង​នៃ​ពហុ​កីឡាដ្ឋាន​ Camp Nou របស់​ក្លឹប​ Barcelona ហើយ​នៅ​ជុំវិញ​ផ្ទះ​នោះ​មាន​ដើម​ឈើ​ព័ទ្ធ​ជុំវិញ​ដែល​ធ្វើ​អោយ​គូស្នេហ៍​មួយ​គូ​នេះ​និង​កូន​របស់​គេ​ទាំង​២​នាក់​គឺ​ Milan និង​ Sashaមាន​កន្លែង​ដើម្បី​សម្រាក​លំហែ​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Shakira និង​ Pique ទិញ​ផ្ទះ​ថ្មី​នៅ​ជិត​ពហុ​កីឡាដ្ឋាន​របស់​ Barcelona已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:បច្ចេកវិទ្យា
Tags: