លោកជំទាវ ចាន់ គ​ន្ធា ភរិយា​លោក ស ថា​វី អភិបាលខេត្ត ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រលំ​ផ្ទះ​និង​ប្រជាពលរដ្ឋ​ក្រីក្រ

លោកជំទាវ ចាន់ គ​ន្ធា ភរិយា​លោក ស ថា​វី អភិបាលខេត្ត ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រលំ​ផ្ទះ​និង​ប្រជាពលរដ្ឋ​ក្រីក្រ



ឧ​ត្ត​រ​មានជ័យ ៖ អំណោយ​និង​ថវិកា​មួយ​ចំនួន​ត្រូវ​បាន​លោកជំទាវ ចាន់ គ​ន្ធា ភរិយា​របស់លោក ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ រួម​ដំណើរ​ដោយ​លោក អ៊ុ​ម សុ​ភ័​ក្រ អភិបាលក្រុង​សំរោង​និង​ក្រុមការងារ​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ នា​ថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០១៦ និង​ប្រជាពលរដ្ឋ​ក្រីក្រ ស្ថិតនៅ​ក្នុង​ភូមិ​គី​រី​វ័​ន្ត សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ការ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក​និង​ចែក​អំណោយ​ខាងលើ​នៅ វេលា​ម៉ោង​២​និង​២៥​នាទី ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៦​។ អំណោយ​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ខាងលើ​រួមមាន អង្ករ​២៥​គីឡូក្រាម មី​១​កេះ ទឹក​សុទ្ធ​៣​យូរ និង​ថវិកា​២៥​ម៉ឺន​រៀល​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោកជំទាវ​និង​លោក​អភិបាលក្រុង​ក៏បាន​នាំ​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៤​គ្រួសារ​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម​.​មី​១​កេះ​.​ទឹក​សុទ្ធ​៣​យូរ​.​និង​ថវិកា​១១​ម៉ឺន​រៀល​ផងដែរ៕

លោកជំទាវ ចាន់ គ​ន្ធា ភរិយា​លោក ស ថា​វី អភិបាលខេត្ត ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រលំ​ផ្ទះ​និង​ប្រជាពលរដ្ឋ​ក្រីក្រ លោកជំទាវ ចាន់ គ​ន្ធា ភរិយា​លោក ស ថា​វី អភិបាលខេត្ត ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រលំ​ផ្ទះ​និង​ប្រជាពលរដ្ឋ​ក្រីក្រ