រថយន្ត​ទួរីស​ផ្ទុះ​កង់​ ក្រឡាប់​របួស​មនុស្ស​១០​នាក់​នៅ​បុទុមសាគរ

រថយន្ត​ទួរីស​ផ្ទុះ​កង់​ ក្រឡាប់​របួស​មនុស្ស​១០​នាក់​នៅ​បុទុមសាគរ



កោះកុង​ ៖​ មនុស្ស​ចំនួន​១០​នាក់ ​ត្រូវ​សមត្ថកិច្ច​រាយការណ៍​ថា បាន​រង​របួស ​នៅ​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ទួរីស​មួយ​គ្រឿង​កាលពី​វេលា​ម៉ោង​២​រសៀល ​ថ្ងៃ​ទី​១៣ ​ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤៨ ចំណុច​ភូមិ​ព្រលាន ឃុំ​កណ្ដោល ស្រុក​បុទុមសាគរ​ ខេត្ត​កោះកុង។

យោង​តាម​លោក​សុខ ថន អធិការ​នគរបាល​ស្រុក​បុទុមសាគរ បាន​ឲ្យ​ដឹង​ថា រថយន្ត​​ទួរីស​នេះ បានចេញ​ដំណើរ​ពី​ខេត្ត​កោះកុង បំណង​ទៅកាន់​ខេត្ត​កំពត ​​លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​ផ្ទុះ​កង់​ផ្នែក​ខាងក្រោយ ​រួច​រេ​ចង្កូត​ក្រឡាប់​​​ធ្លាក់​ផ្លូវ បណ្ដាល​ឲ្យ​មនុស្ស​នៅ​ក្នុង​រថយន្ត​ទាំងអស់​រង​របួស​ធ្ងន់ និង​ស្រាល។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បុទុមសាគរ ហើយ​មួយ​ចំនួនទៀត​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល​ដើម្បី​សង្គ្រោះ៕

រថយន្ត​ទួរីស​ផ្ទុះ​កង់​ ក្រឡាប់​របួស​មនុស្ស​១០​នាក់​នៅ​បុទុមសាគរ

រថយន្ត​ទួរីស​ផ្ទុះ​កង់​ ក្រឡាប់​របួស​មនុស្ស​១០​នាក់​នៅ​បុទុមសាគរ