គន្លឹះ ៤ យ៉ាង​ទទួលបាន​រង្វង់​ភ្នែក​ទាក់ទាញ​

6 Videos


ស្នាមជ្រួញជុំវិញភ្នែកជាបញ្ហារំខានដល់ចិត្តស្ត្រីមិនតិចទេ ប៉ុន្តែអាចសាកល្បងវិធីងាយៗដែលឆាប់ទទួលលទ្ធផលនិងមិនបង្កគ្រោះថ្នាក់ដល់ស្បែកជុំវិញភ្នែករបស់អ្នកទៀងផង ។

-លាបក្រែមបំប៉នស្បែកជុំវិញភ្នែកអាចជួយកម្ចាត់ស្នាមជ្រីវជ្រួញបានយ៉ាងឆាប់រហ័ស ប៉ុន្តែត្រូវជ្រើប្រើក្រែមដែលមិនបង្កឲ្យអាល់លែរហ្ស៊ី តែទន់ភ្លន់ចំពោះស្បែកដើម្បីការពារភ្រោះថ្នាក់ពីការប្រើក្រែមកម្ចាត់ស្នាមជ្រីវជ្រួញ ។ ក្រៅពីនេះគួរជ្រើសក្រែមបំប៉នស្បែកជុំវិញភ្នែកដែលមានសារធាតុផ្សំផ្តល់សំណើមដល់ស្បែកបានល្អ ។

-កម្ចាត់ស្នាមជ្រួញកន្ទុយភ្នែកដោយរូបមន្តធម្មជាតិ
ក្រៅពីការប្រើក្រែមកម្ចាត់ស្នាមជ្រួញកន្ទុយភ្នែកហើយនៅមានរូបមន្តធម្មជាតិដែលសមស្របសម្រាប់ស្បែកងាយអាល់លែរហ្ស៊ី ។ ប៉ុន្តែប្រសិនស្បែកមិនងាយអាល់លែរហ្ស៊ីក្តីក៏គួរប្រើវិធីធម្មជាតិល្អជាងព្រោះសុវត្ថិភាព ១០០ ភាគរយ ដូចជារូបមន្តស្លឹកត្រចៀកក្រាញ់ ឬ រូបមន្តត្រជាក់ជាដើម ។

-ហាត់ប្រាណបន្តឹងស្បែក
ការហាត់ប្រាណចាត់ទុកជាថ្នាំដ៏ល្អក្នុងការកម្ចាត់ស្នាមជ្រីវជ្រួញ។ការហាត់ប្រាណមិនត្រឹមតែមានប្រយោជន៍ ចំពោះសុខភាពប៉ុណ្ណោះទេប៉ុន្តែវានៅជួយបន្តឹងស្បែកឲ្យតឹងណែនបន្ថយស្នាមជ្រីវជ្រួញធ្វើឲ្យស្បែកក្មេជាងវ័យបានផលដែរ ដោយគ្រាន់តែហាត់ប្រាណឲ្យបានយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃ ។

-ផឹកទឹកឲ្យគ្រប់គ្រាន់
ប្រសិនរាងកាយបានទទួលទឹកតិចពេក អាចបង្កឲ្យស្បែកខ្វះសំណើម ស្ងួតក្រៀម និងកើតស្នាមជ្រីវជ្រួញបាន ។ ដូច្នេះការ ផឹកទឹកគ្រប់គ្រាន់អាចជួយប្រឆាំងស្នាមជ្រីវជ្រួញ ឬ ស្នាមជ្រួញកន្ទុយភ្នែកបានដោយក្នុងមួយថ្ងៃគួរផឹកទឹកឲ្យបានយ៉ាងតិច ៨ កែវ ។

-សម្រាកភ្នែកញឹកញាប់
ការសម្រាកភ្នែកញឹកញាប់អាចជួយឲ្យស្បែកជុំវិញភ្នែកមិនត្រូវបានបំផ្លាញច្រើនពេកនិងបានទទួលការស្តារជួសជុលស្បែកក្នុងផ្នែកដែលសឹករេចរឹលបានទើបស្បែកមានសុខភាពល្អនិងមិនងាយកើតស្នាមជ្រួញ ។ ជាសេសអ្នកដែលត្រូវធ្វើការមុខកុំព្យូទ័រ រយៈពេលយូរគួរសម្រាកភ្នែករាល់១៥ នាទីម្តងដើម្បីឲ្យភ្នែកបានបន្ធូរ ភាពតានតឹងនិងបន្ថយការកើតស្នាមជ្រីវជ្រួញបាន ៕