ប្រការ​គួរស្វែង​យល់​ពីទឹក​​រំអិល ​និង​ការរួមភេទ?

ទឹករំអិល(VAGINALSECRETTON)​នេះ​ដៅ​ត្រង់​ញើស និង​សារជាតិ​ខ្លាញ់ ដែល​ហូរ​ចេញនៅក្នុង​រន្ធ​ភេទ​កើត​មាននៅ​ខណៈ​ពេល​​មាន​​ការ​តប ស្នង​ខាង​អារម្មណ៍​ភេទ​ក្នុងដំណាក់កាល​រំភើប ស្រៀវ​ស្រើប និង​ដំណាក់កាល​អារម្មណ៍​ឡើងដល់​កម្រិត​កំពូល។ ទឹក​រំ​អិល​​នេះ​​វា​ភ្ញោ​ច​ហូរ​ចេញ ពីប្រភព4កន្លែង គឺ​ជញ្ជាំង​រន្ធ​ភេទ ដែលជា​កន្លែង​ផលិត​ក្រពេញ​នៅ​ជុំវិញ​រន្ធ​ភេទ ដោយ​ក្រពេញ​ដែល​បង្កើត​បាន​​ច្រើន​ជាង​គេបង្អស់​គឺ​ក្រពេញ​ឈ្មោះ​បា​តូ​លីន​ក្រពេញ​នៅត្រង់​មាត់ស្បូន និង​នៅក្នុង​ស្បូន។ ទឹករំអិល​នេះ​វា​ពឹង​ផ្អែកទៅលើ​ឥទ្ធិពល​របស់​អ័រម៉ូន ការទទួល​ទាន​អាហារ​ការ បំពេញ​ការងារ​សុខភាព​អនាម័យ។ល។ដោយ​​ទឹករំអិល​នេះ​វា​នឹង​ហូរ​ចេញ​ច្រើន​ក្នុងករណី​ដូចខាងក្រោម​នេះ៖
ប្រការ​គួរស្វែង​យល់​ពីទឹក​​រំអិល ​និង​ការរួមភេទ?
-ក្នុង​ថ្ងៃទី ១៤នៃ​ការ​មាន​រដូវ​អំឡុង​ពេលនេះ អ័រម៉ូន​អេ​ស្ត្រ​ជេន​ឡើង​ខ្ពស់បំផុត។

-ពេល​មាន​ផ្ទៃពោះ អ័រម៉ូន​ឡើង​កម្រិត​ខ្ពស់ ធ្វើ​ឲ្យ​រន្ធ​ភេទ​មាន​ទឹករំអិល​ច្រើន​បំផុត។

-ប្រព័ន្ធ​សរសៃប្រសាទ​និង​រាងកាយ​ឆាប់​ចាប់​បានការ​តបស្នង​ផ្លូវភេទ។ មាន​ស្ត្រី​ខ្លះ​គ្រាន់តែ​នឹង​ដល់ដៃគូ ឬ​គ្រាន់តែ​ទទួល​បាន​ការ​​បបោស​អង្អែល​បន្តិចបន្តួច​ក៏មាន​ទឹករំអិល​ហូរ​ចេញ​ច្រើន​ដែរ។

-ការទទួល​ទាន​ឱសថ​ទាំង​ប្រភេទ​ឱសថ​បុរាណ និង​ឱសថ​សម័យ​ខ្លះ ក៏​អាចជួយ​ភ្ញោ​ច​ឲ្យា​រី​រៈ បង្កើត​ទឹករំអិល​បាន​ច្រើន​ដូចគ្នា​ផង​ដែរ។​

-ឱសថ​ពន្យា​កំណើត​ដែលមាន​ផ្សំ​ដោយ​អ័រម៉ូន​អេ​ស្ត្រ​ជេន ក៏មាន​ឱកាស​ជួយ​បង្កើន​បរិមាណ​ទឹក​រំអិល​បាន​ច្រើន​ដែរ។

-ការពន្យា​កំណើត​ដោយ​ប្រើ​កង​អនាម័យ​អាចធ្វើ​ឲ្យ​មាត់ស្បូន​និង​ស្បូន​កើត​អាការ​កកិត​ក្រហាយបណ្តាល​ឲ្យ​សរីរៈ​ព្យាយាម​ផលិត​​ទឹក​រំអិល​ចេញ​កាន់តែច្រើន។

-ការប្រើប្រាស់​ស្រោមអនាម័យ​អាចធ្វើ​ឲ្យ​មាន​ទឹករំអិល​កាន់តែច្រើន​បានដែរ ព្រោះ​នៅក្នុង​ស្រោម​គឺមាន​ស្រោប​ទៅដោយ​សារ​ជាតិ​​ជួយ​​រំអិល​ផងដែរ។

-ការទទួល​ទាន​អាហារ​ខ្លះ ក៏​ជួយ​បង្កើន​បរិមាណ​ទឹករំអិល​បាន​ដូចគ្នា ដូចជា​អាហារ​មាន​រសជាតិមុត ផ្អែម​ខ្លាំង ហឹរ​ខ្លាំង ប្រៃ​ខ្លាំង​។​ ក្រៅពីនេះ​នៅមាន​អាហារ​ប្រូតេអ៊ីន​ពី​សាច់សត្វ និង​អាល់កុល។

-ពេល​ស្ថិតនៅក្នុង​បរិស្ថាន​ក្តៅ ហើយ​សើម​ក៏​អាចធ្វើ​ឲ្យ​ញើស​ហូរ​ចេញ​ទឹករំអិល​កើន​បរិមាណ​កាន់តែ​ច្រើនឡើង។ វិធី​កាត់បន្ថយ​បរិមាណ​ទឹករំអិល -រួមភេទ​នៅក្នុង​បរិយាកាស​ដែល​ត្រជាក់​ស្រួល​មិន​ប្រញាប់ប្រញាល់​ធ្វើឡើង​ដោយ​សម​ន្សឹម។

-ងាក​មក​ទទួលទាន​អាហារ​សាប​ព្យាយាម​ទទួលទាន​គ្រាប់​ធញ្ញជាតិ និង​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន។

-ធ្វើ​ការងារ​នៅលើ​គ្រែ​ក្នុង​បរិយាកាស ឬ​សីតុណ្ហភាព​មិន​សើម និង​មិន​ក្តៅ​ហួសហេតុ​ពេក។

-មិន​បបោសអង្អែល​ច្រើន ឬ​យូរពេក ដោយ​ប្រើ​ពេលវេលា​ក្នុង​ថិរវេលា​មួយ​យ៉ាង​សមសួន ប្រសិនបើ​ប្រើ​
សកម្មភាព​ច្រើនពេក​នឹង​ធ្វើ​ឲ្យ​ទឹករំអិល​កើន​បរិមាណ​កាន់តែច្រើន​ឡើង​ថែមទៀត​ទៅតាមនោះដែរ។

-រួមភេទ​ក្នុងអំឡុងពេល​ដែលមាន​រដូវ​ធ្លាក់ ឬ​ទើបនឹង​ធ្លាក់​ហើយភ្លាមៗ ព្រោះ​អំឡុង​ពេលនោះ អ័​រម៉ូ​ន​អេ​ស្ត្រ​ជេន​មាន​តិច​ដូច្នេះ​ទឹក​រំអិល​ក៏មាន​តិច​ដូចគ្នា។

-ប្រសិនបើ​ទឹករំអិល​មាន​ច្រើន​គ្រប់ពេលវេលា​តោ​ត​ប្រយ័ត្ន​ក្រែងលោ​មិនមែនជា​ទឹករំអិល តែ​អាចជា​អាការ​ធ្លាក់ស ដែល​អាការ​បែប​នេះ​មាន​មូលហេតុ​មកពី​ការ​រលាក​ឆ្លង​មេរោគ​ពី​ខាងក្នុង។

-ឈប់​ប្រើ​ឱសថ​ពន្យា​កំណើត​ប្រភេទ​គ្មាន​អ័រម៉ូន​អេ​ស្ត្រ​ជេន និង​មិន​ប៉ះពាល់​ដល់​មាត់ស្បូន។

-នៅពេល​មា​នល​ទឹករំអិល​ហូរ​ចេញមក​ច្រើន​គួរប្រើ​ក្រដាសអនាម័យ​ផ្តិត​ឬ​ប្រើ​ទឹក​ត្រជាក់​លាង​ជម្រះ​មុនពេល​រួមភេទ​ក៏បាន៕

ប្រភព៖ iknow

  • ប្រការ​គួរស្វែង​យល់​ពីទឹក​​រំអិល ​និង​ការរួមភេទ?已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:សុខភាព
Tags: