យុវជន​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​បុក​ប៉ូលិស​ចរាចរណ៍​របួស​ធ្ងន់

យុវជន​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​បុក​ប៉ូលិស​ចរាចរណ៍​របួស​ធ្ងន់



កំពង់ចាម ​៖ ​យុវជន​ម្នាក់​បាន​បើក​ម៉ូតូ​បញ្ច្រាស​ទិស​ក្នុង​ល្បឿន​លឿន​ ទៅ​បុក​នគរបាល ដែល​កំពុង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៦​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦ ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ព្រះសីហនុ​ ខេត្ត​កំពង់ចាម ស្ថិត​ក្នុង​ភូមិ​ទី​៧ ​សង្កាត់​កំពង់ចាម​ ក្រុង​កំពង់ចាម។
សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា ជន​បង្ក ដែល​បាន​បើក​ម៉ូតូ​បុក​សមត្ថកិច្ច​មាន​ឈ្មោះ​អៀង វិ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ជុំរៅ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ។ ចំណែក​ម៉ូតូ​ ​ដែល​រូបគេ​ជិះ​​ ​ម៉ាក​ហុងដា​ ១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ។ រីឯ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នោះ​មានឈ្មោះ​ព្រះ​ច័ន្ទ ណា​រុណ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ជា​មន្ត្រី​អនុវត្តន៍​ច្បាប់ ​បាន​រង​របួស​ធ្ងន់។

បច្ចុប្បន្ន​ជន​​​បង្ក​​ ​​​​ ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ចាម​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

យុវជន​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​បុក​ប៉ូលិស​ចរាចរណ៍​របួស​ធ្ងន់

យុវជន​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​បុក​ប៉ូលិស​ចរាចរណ៍​របួស​ធ្ងន់

យុវជន​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​បុក​ប៉ូលិស​ចរាចរណ៍​របួស​ធ្ងន់