លោក ហ៊ុន ម៉ា​ណែ​ត ៖ ថ្នាក់ដឹកនាំ​ដែល​ទទួលខុសត្រូវ​គឺ​សំខាន់​ណាស់​ក្នុងការ​ថែរក្សា​សន្តិភាព​និង​ការអភិវឌ្ឍ

លោក ហ៊ុន ម៉ា​ណែ​ត ៖ ថ្នាក់ដឹកនាំ​ដែល​ទទួលខុសត្រូវ​គឺ​សំខាន់​ណាស់​ក្នុងការ​ថែរក្សា​សន្តិភាព​និង​ការអភិវឌ្ឍ



តាកែវ ៖ លោក​ហ៊ុន ម៉ា​ណែ​ត​មានប្រសាសន៍ថា ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​មិនមែន​ដូច​ការ​ចាក់​ឆ្នោត​ផ្សងសំណាង​នោះ​ទេ ព្រោះ​ថ្នាក់ដឹកនាំ​ដែល​ទទួលខុសត្រូវ​គឺ​សំខាន់​ណាស់​ក្នុង​ការ​ថែរក្សា​សន្តិភាព​និង​ការអភិវឌ្ឍ ហើយ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​និង​ផ្តល់​យុត្តិធម៌​ចំពោះ​ថ្នាក់ដឹកនាំ​ដែល​ធ្វើ​ពិតប្រាកដ​សម្រាប់​ប្រជាជន​និង​ប្រទេសជាតិ​ទាំងមូល​ឲ្យ​បាន​រស់នៅ​សុខសាន្ត​និង​សប្បាយរីករាយ​។

លោក ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍​បែបនេះ​ដែល​លោក និង​ភរិយា មាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​នៅ​វត្ត​កំពែង ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ថ្ងៃទី ១៣ ឧសភា ២០១៦។

លោក​បាន​បន្ត​ថា ការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​ គឺ​បានមកពី​ឱកាស​ដែល​ប្រទេសជាតិ​មាន​មាន​សុខសន្តិភាព​គ្មាន​សង្គ្រាម​ដូច​អតីតកាល​និង​បានមកពី​ការចូលរួម​ដោយ​កម្លាំងកាយ កម្លាំងចិត្ត​និង​លទ្ធភាព​របស់​សប្បុរស​ជន​ព្រមទាំង​ផ្នែក​ដែល​ពាក់ព័ន្ធ​ជាមួយ​រាជរដ្ឋាភិបាល​ដែល​បានធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់។

នៅ​ក្នុង​ឱកាស​ដ៏​រីករាយ​នោះ លោក ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ​និង​ថ្លែងអំណរគុណ​ចំពោះ​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ដែល​មាន​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​និង​ខិតខំ​កសាង​រួមគ្នា​នូវ​សមិទ្ធផល​នានា​នៅ​ក្នុង​ទី​អារាម​នេះ ដែល​នេះ​គឺជា​ការចូលរួម​ការអនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​រំលឹក​ថា កាលពី​អតីតកាល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តតាកែវ​និង​នៅ​ទូទាំង​ប្រទេស​បាន​ជួប​នូវ​ការ​លំបាក​នៃ​សង្គ្រាម ប៉ុន្តែ​ថ្ងៃនេះ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មាន​ភាព​សប្បាយ​រីករាយ​ដោយសារ​សន្តិភាព​និង​ការអភិវឌ្ឍ៕

លោក ហ៊ុន ម៉ា​ណែ​ត ៖ ថ្នាក់ដឹកនាំ​ដែល​ទទួលខុសត្រូវ​គឺ​សំខាន់​ណាស់​ក្នុងការ​ថែរក្សា​សន្តិភាព​និង​ការអភិវឌ្ឍ លោក ហ៊ុន ម៉ា​ណែ​ត ៖ ថ្នាក់ដឹកនាំ​ដែល​ទទួលខុសត្រូវ​គឺ​សំខាន់​ណាស់​ក្នុងការ​ថែរក្សា​សន្តិភាព​និង​ការអភិវឌ្ឍ