យុវជន​ម្នាក់​ Cover បទ​លួចស្នេហ៍​ដួង​ចន្ទ​​ យ៉ាង​ពីរោះ​ធ្វើ​ឲ្យ​អ្នក​លេង​ Facebook ទ្រាំ​មិន​សរសើរ​មិន​បាន

បទ​លួច​ស្នេហ៍​ដួង​ចន្ទ​គឺ​ជា​បទ​ចម្រៀង​ដើម​របស់​លោក​យាយ រស់ សេរីសុទ្ធា ហើយ​បទ​ចម្រៀង​មួយ​នេះ​ ​សង្កេត​ឃើញ​ថា​មាន​យុវវ័យ​ជា​ច្រើន​ចូល​ចិត្ត​យក​បទ​នេះ​មក​ច្រៀង​ឡើង​វិញ (Cover) មិន​ថា​ស្រី​ឬ​ប្រុស​នោះ​ទេ រួច​ពួក​បាន​​ធ្វើ​ការ​បង្ហោះ​ចម្រៀង​នោះ​​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម Youtube ឬ Facebook ជាដើម ។

ជាក់​ស្ដែង​យុវជន​ម្នាក់​ ដែល​មាន​ឈ្មោះ​ថា បាន​ធ្វើ​​ឲ្យ​អ្នក​​ដែល​ចូល​ចិត្ត​លេង បណ្ដាញ​សង្គម​ Facebook សរសើរ​មិន​ដាច់​ពី​មាត់​ ក្រោយ​ពី​មាន​ការ​ចែក​រំលែក​នូវ​វីដេអូ​ដែល​យុវជន​ម្នាក់​នេះ​បាន​ច្រៀង​ Cover បទ​ចម្រៀង​ លួចស្នេហ៍​ដួង​ចន្ទ។

ក្នុង​វីដេអូ​នោះ​ លីវអាន បាន​ប្រើប្រាស់​ ព្យាណូ​ ក្នុង​ការ​ប្រគុំ​ជា​បទ​ភ្លេង រួច​បង្ហើរ​សំនៀង​យ៉ាង​ពីរោះ ដោយ​មាន​បច្ចេកទេស​ក្នុង​ការ​ថ្នាក់​ថ្នម​សំឡេង​​ផង​ដែរ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ស្លុង​អារម្មណ៍​ទៅ​តាម​បទ​ចម្រៀង​មួយ​បទ​នេះ​។

ទស្សនា​វីដេអូ​ចម្រៀង លួចស្នេហ៍ដួងចន្ទ​ របស់ 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក៏​ជា​តារា​ចម្រៀង​មួយ​រូប​ផង​ដែរ​ ដោយ​រូប​លោក​ផ្ទាល់​ធ្លាប់​បាន​ចូល​រួម​ច្រៀង​ក្នុង​កម្មវិធី​ទូរទស្សន៍​ជា​ច្រើន ហើយ​បទ​ចម្រៀង​ដែល​យុវជន​ម្នាក់​នេះ​ឧស្សាហ៍​ច្រៀង​គឺ​ជា​បទ​ចម្រៀង​ជំនាន់​មុន​ ប៉ុន្តែ​​បើ​​ច្រៀង​ចម្រៀង​សម័យ​​ក៏​មិន​អន​ដែរ។

ទស្សនា​វីដេអូ​ចម្រៀង កុលាបខ្មែរអាកាសចរ​ របស់  នៅ​លើ​ឆាក​កម្មវិធី​ទូរទស្សន៍​មួយ

សុំ​ស្រលាញ់​ សុំ Password ដោយ 

អត្ថបទដោយ ៖ ជលស័យ


  • យុវជន​ម្នាក់​ Cover បទ​លួចស្នេហ៍​ដួង​ចន្ទ​​ យ៉ាង​ពីរោះ​ធ្វើ​ឲ្យ​អ្នក​លេង​ Facebook ទ្រាំ​មិន​សរសើរ​មិន​បាន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:វីដេអូ
Tags: