ពិត​ជា​ហួស​ចិត្ត​មែន​ Real Madrid នាំ​មុខ​គេ​ដល់​ទៅ​២​លើក​ចុង​ក្រោយ​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ​

ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ​ក្លឹប​ Real Madrid យក​បាន​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​ក្រោយ​ពី​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា​២​ទល់​នឹង​២​ជាមួយ​ក្លឹប​ Valencia ។

ដោយ​ក្នុង​ការ​ប្រកួត​នៅ​តង់​ទី​១​នៅ​នាទី​ទី​១៦​កីឡាករ​ Karim Benzema បាន​ស៊ុត​គ្រាប់​បើក​ឆាក​ជួយ​ឲ្យ​ Real Madrid ធ្វើ​ការ​នាំ​មុខ​មុន​ តែ​យ៉ាង​ណា​ជិត​ចប់​ការ​ប្រកួត​នៅ​តង់​ទី​១​ទៅ​ហើយ​គឺ​នៅ​នាទី​ទី​៤៥+១កីឡាករ​មួយ​រូប​របស់​ក្លឹប​ Real Madrid ធ្វើ​ឲ្យ​មាន​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់​ដូចនេះ​កីឡាករ​ Daniel Parejo ជា​អ្នក​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​ជួយ​ Valencia តាម​ស្មើ​បាន​មក​វិញ​ ។

ដោយ​ឡែក​ចូល​ដល់​តង់​ទី​២​កីឡាករ​ Gareth Bale បាន​រក​គ្រាប់​ទី​២​ជួយ​ឲ្យ​ Real Madrid នាំ​មុខ​សារ​ជា​ថ្មី​នៅ​នាទី​ទី​៨២​ តែ​យ៉ាង​ណា​ត្រឹម​១​នាទី​ប៉ុណ្ណោះ​គឺ​នៅ​នាទី ទី​៨៤​កីឡាករ​ Francisco Garcia បាន​ស៊ុត​បញ្ចូល​តាម​ស្មើ​ឲ្យ​ក្លឹប​ Valencia បាន​សម្រេច​ ។

ក្រោយ​លទ្ធផល​ស្មើ​នេះ​ធ្វើ​ឲ្យ​ Real Madrid ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ដោយ​មាន​៣៧​ពិន្ទុ​ ។ ដោយ​ឡែក​ Valencia ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១០​ដោយ​មាន​២៣​ពិន្ទុ​ ។

អត្ថបទ ៖ វិចទ័រ


  • ពិត​ជា​ហួស​ចិត្ត​មែន​ Real Madrid នាំ​មុខ​គេ​ដល់​ទៅ​២​លើក​ចុង​ក្រោយ​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:កីឡា
Tags: