​ភេរវកម្ម​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ យក​គំរូ​តាម​ភេរវកម្ម​នៅ​ប៉ារីស​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១៤ ខែ​ មករា​ ឆ្នាំ​ ២០១៦​​ ម្សិលមិញ មាន​ការ​ធ្វើ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា​ រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ ដែល​បាន​បណ្ដាល​ឲ្យ​ភេរវករ​ទាំង​៥នាក់​​ រួម​ទាំង​ជនជាតិ​កាណាដា​ម្នាក់​ និង​ឥណ្ឌូណេស៊ី​ម្នាក់​ ស្លាប់​ រួម​ទាំង​មនុស្ស ១៩​នាក់​ទៀត​រង​​​របួស​ ។​ តាម​ការ​ចុះ​ផ្សាយ​របស់​ Foxnews បាន​ឲ្យ​ដឹង​ថា​ ភេរវកម្ម​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា​ គឺ​យក​គំរូ​តាម​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស​ កាល​ពី​ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៥​ ដែល​បាន​សម្លាប់​មនុស្ស​១៣០​នាក់​ ។ ដូចនេះ​ សេនារីយ៉ូ​ណាខ្លះ​ដែល​បង្ហាញ​ថា​ ភេរវកម្ម​នៅ​ហ្សាកាតា​ មាន​លំនាំ​ដូច​ភេរវកម្ម​នៅ​ប៉ារីស​​?

​ភេរវកម្ម​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ យក​គំរូ​តាម​ភេរវកម្ម​នៅ​ប៉ារីស​
ទី​មួយ​: ក្រុម​ភេរវករ​បាន​រៀបចំ​ការ​បំផ្ទុះ និង​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ទី​ក្រុង ហ្សាកាតា​ ដែល​ជា​រដ្ឋធានី​របស់​ប្រទេស​ ដូច​ទីក្រុង​ ប៉ារីស​ដែរ​ ហើយ​ធ្វើ​ឡើង​នៅ​ទី​ប្រជុំ​ជន​ដូច​គ្នា​ ដោយ​ភេរវកម្ម​នៅ​ហ្សាកាតា​ ធ្វើ​នៅ​តំបន់​​ហាង​លក់​ទំនិញ​ ។​​​

ទី​ពីរ​ :ក្រុម​ភេរវករ​រៀប​ចំ​ភេរវកម្ម​នេះ​ជា​ស៊េរី ដោយ​ក្នុង​នោះ​ ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​លើក​ទី១​ ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​ Starbucks បណ្ដាល​ឲ្យ​អតិថិជន​រត់​ចេញ​ក្រៅ​អស់​ ។​ ចំណែក​ឯ​នៅ​ខាង​ក្រៅ​ឯនោះ​វិញ​ ខ្មាន់​កាំភ្លើង​ពីរ​នាក់​ បាន​បើក​ការ​វាយ​ប្រហារ​បាញ់​សម្លាប់​ជន​ជាតិ​កាណាដា​ម្នាក់​ និង​ធ្វើ​ឲ្យ​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​រង​របួស​ ។ នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ អ្នក​បំផ្ទុះ​គ្រាប់​បែក​​អត្តឃាត​ពីរ​នាក់​ផ្សេង​ទៀត​ បាន​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ក្បែរ​រោង​យាម​ប៉ុស្តិ៍​ប៉ូលិស​ចរាចរណ៍​ ដែល​បាន​សម្លាប់​ខ្លួន​ឯង​ទាំង​ពីរ​នាក់​ និង​ជន​ជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​។​ ប៉ុន្មាន​នាទី​ក្រោយ​មក​ ខ្មាន់​កាំភ្លើង​ពីរ​នាក់​ដែល​នៅ​សល់​ បាន​ធ្វើ​ការ​វាយ​ប្រហារ​​ក្រុម​ប៉ូលិស​ដោយ​ប្រើ​ប្រាស់​គ្រាប់បែក​កែច្នៃ​ក្នុង​ស្រុក​ នេះ​បើ​តាម​ប្រធាន​ប៉ូលិស​ហ្សាកាតា​ឈ្មោះ​ Maj. Gen. Tito Karnavian ​។

គួរ​បញ្ជាក់​ថា​ ​ក្រុម​គាំ​ទ្រ​​អង្គការ​រដ្ឋ​អ៊ីស្លាម​ ISIS បាន​អះអាង​អំពី​ការ​ទទួល​ខុស​ត្រូវ ចំពោះ​អំពើ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា​នេះ​ ។


  • ​ភេរវកម្ម​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ យក​គំរូ​តាម​ភេរវកម្ម​នៅ​ប៉ារីស​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:ចំនេះដឹង
Tags: