បញ្ហា​រវាង​បងប្អូន​កូរ៉េ​ទាំង​ពីរ​តានតឹង​ជា​ថ្មី​ខណៈ​កូរ៉េខាងត្បូង​​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​​កូរ៉េ​ខាង​ជើង​

កូរ៉េខាងត្បូង​បាន​និយាយ​ថា​ ខ្លួន​នឹង​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​ថ្មី​មួយ​ប្រឆាំង​នឹង​កូរ៉េខាងជើង​ដោយ​ខ្លួន​ឯង​ ដែល​ក្នុង​នោះ​ទណ្ឌកម្ម​នេះ​ ប្រឆាំង​នឹង​មនុស្ស​៤០​នាក់​ និង​ស្ថាប័ន​ចំនួន​៣០​ ដើម្បី​ជា​ការ​ឆ្លើយតប​នឹង​កម្មវិធី​អាវុធ​របស់​ទីក្រុង​ព្យុងយ៉ាង​ ព្រមទាំង​ធ្វើ​ការ​ហាម​ឃាត់​នូវ​រាល់​កប៉ាល់​ណា​ដែល​បាន​ឈប់ចត​នៅ​កំពង់ផែ​របស់​កូរ៉េខាងជើង​ក្នុង​អំឡុង​ពេល​១៨០​ថ្ងៃ​មុន។ ចំពោះ​ទណ្ឌកម្ម​ប្រឆាំង​នឹង​បុគ្គល​ ក៏​មាន​បញ្ចូល​នូវ​ជនជាតិ​សិង្ហបុរី​ និង​ជនជាតិ​តៃវ៉ាន់​ផង​ដែរ​។

បញ្ហា​រវាង​បងប្អូន​កូរ៉េ​ទាំង​ពីរ​តានតឹង​ជា​ថ្មី​ខណៈ​កូរ៉េខាងត្បូង​​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​​កូរ៉េ​ខាង​ជើង​

ជាមួយ​គ្នា​នេះ​ដែរ​ បើ​តាម​រដុ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងត្បូង​ ប្រទេស​កូរ៉េខាងត្បូង​ក៏​បាន​ឈប់​បន្ត​​ចូលរួម​ក្នុង​កម្មវិធី​ពិសោធន៍ ដែល​ធ្វើ​ត្រូវ​នាំ​ធ្យូងថ្ម​ ពី​ប្រទេស​រុស្ស៊ី​ មក​កាន់​កូរ៉េខាងត្បូង​តាមរយៈ​កំពង់ផែ​របស់​កូរ៉េខាងជើង​ផង​ដែរ​​ ។​
គួរ​បញ្ជាក់​ថា​ ការសម្រេច​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​ឯកតោភាគី​ប្រឆាំង​នឹង​កូរ៉េខាងជើង​ជា​ច្រើន​កន្លង​មក​នេះ​ គឺ​ធ្វើ​ស្រប​តាម​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​របស់​ប្រទេស​ឯកោ​កូរ៉េខាងជើង​ ដែល​បាន​ធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​ជា​លើកទី​៤​ក្នុង​ខែ​មករា​ និង​ការ​បាញ់បង្ហោះ​គ្រាប់​រ៉ូកែត​ចំងាយ​ឆ្ងាយ​​កាល​ពី​ខែ​មុន​ជាដើម​។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព ៖ Flipboard


  • បញ្ហា​រវាង​បងប្អូន​កូរ៉េ​ទាំង​ពីរ​តានតឹង​ជា​ថ្មី​ខណៈ​កូរ៉េខាងត្បូង​​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​​កូរ៉េ​ខាង​ជើង​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:កំសាន្ត
Tags: