មេរោគ MERS មក​ដល់ថៃ​ហើយ ចំណែក​កម្ពុជាវិញ?

កាល​ពី​ពេល​ថ្មី​ៗ​នេះ ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ត្រូវ​ដាក់​ក្រោម​ការ​ឃ្លាំ​មើល​របស់​វេជ្ជបណ្ឌិត ក្រោយ​ត្រលប់​មក​ពី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង។ ទោះ​យ៉ាង​ណា ស្ត្រី​ម្នាក់​នោះ​មាន​សុខភាព​ល្អ​ជា​ធម្មតា និង​ពុំ​មាន​គ្រុន ឬ​រោគ​សញ្ញា​អ្វី​ឡើយ ប៉ុន្តែ​នាង​ចង់​នៅ​ដាច់​ពី​គេ​ដើម្បី​ធ្វើ​ការ​តាម​ដាន​សុខភាព ដើម្បី​ឲ្យ​ប្រាកដ​ថា​គ្មាន​ការ​ឆ្លង​មេរោគ​ពិឃាដ MERS។

មក​ដល់​ពេល​បច្ចុប្បន្ន ប្រទេស​ថៃ​មិន​ទាន់​មាន​អ្នក​ផ្ទុក​ជំងឺ MERS នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ បាន​បញ្ចូល​ជំងឺ MERS ទៅ​ក្នុង​​តារាង​ជំងឺ​ដែល​គ្រោះ​ថ្នាក់ ដើម្បី​ងាយ​ស្រួល​គ្រប់​គ្រង​ការ​រីក​រាល​ដាល និង​ណែនាំ​ឲ្យ​ប្រជាជន​ប្រុង​ប្រយ័ត្ន​ខ្លួន​ទុក​ជា​មុន។

ចំណែក​កម្ពុជា​វិញ​មិន​ត្រូវ​ព្រងើយកន្តើយឡើយត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​មួយ​នេះ ម្យ៉ាងទៀត​ក្រសួង​សុខាភិបាល​ក៏បានព្រមាន​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិមបូព៌ា​និង​​វិធានការ​​ត្រូវ​ប្រុង​ប្រយ័ត្ន​ផង​ដែរ។ ដោយក្រសួង​សុខាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ព្រមាន​ពី​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិមបូព៌ា រួម​ទាំង​វិធានការ​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន។

ដោយ៖ ភក្រ្តា

ប្រភព៖ Dailymail ,


  • មេរោគ MERS មក​ដល់ថៃ​ហើយ ចំណែក​កម្ពុជាវិញ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:កំសាន្ត
Tags: