ជួប​ជា​មួយ Mild និង Mek ម្ដង​ទៀត​ក្នុង​រឿង Kiss The Series

ក្រោយ​ពី​សាង​ស្នាដៃ​យ៉ាង​ធំធេង​ជាមួយ​គ្នា​ប្រកប​ដោយ​ភាព​ជោគជ័យ ក្នុង​រឿង Ugly Duckling “Don’t” រួចមក។ តារា​ប្រុស​ស្រី​វ័យ២១ ឆ្នាំ​ទាំង​​ពី​រូប​នេះ​ទើប​តែ​បញ្ចប់​ស្នាដៃ​ថ្មី​ក្នុង​ខ្សែ​ភាព​យន្ដ​មួយ​ទៀត​ដែល​មាន​លក្ខណៈ​មនោសញ្ចេតនា​បែប​កំប្លែង​ក្រោម​​ចំណង​ជើង​ថា “Kiss The Series”។​

ការ​បើក​ឆាក​នៃ​សាច់​រឿង​នេះ​គឺ​ ដោយ​ការ​បញ្ចេញ​សម្លេង​ស្រែក​យ៉ាង​ខ្លាំង​ ពី​តារា​ស្រី​ដែល​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​នៃ​ការ​សម្ដែង​គឺ​កញ្ញា Mild Wiraporn​ ក្នុង​វ័យ​២១​ឆ្នាំ។​ នាង​បាន​ដើរ​តួ​ដោយ​មាន​ឈ្មោះ​ថា “សេនឌី” ដែល​បាន​ភ្ញាក់​ឡើង​នៅ​លើ​គ្រែ​តែ​មួយ​ជា​មួយ​តួ​ប្រុស​ឈ្មោះ “ឋាដា” ដែល​សម្ដែង​ដោយ​តារា​ប្រុស​វ័យ​ក្មេង រូប​ស្រស់​ កម្ពស់​បាន​គឺលោក Mek Jirakitth។​ ការ​ចាប់​ផ្ដើម​នៃ​សាច់​រឿង​នេះ​គឺ​ដោយ​មាន​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង​ពី​តួ​ស្រី ហើយ​នាង​ទាមទារ​អោយ​តួ​ប្រុស​បក​ស្រាយ​ពី​អ្វី​ដែល​បាន​កើត​ឡើង។ ឋាដា បាន​តប​ទៅ​កាន់​នាង​ថា​វា​ជា​ការយល់​ច្រឡំ​នោះ​ទេ។

ចង់​ដឹង​ថា​រឿង​ថ្មី​របស់​ពួកគេ​ពិសេស​ជាង​​រឿង​មុន​ប៉ុណ្ណា​នោះ​ កុំ​ភ្លេច​តាម​ដាន​ទាំង​អស់​គ្នា​ណា! ការ​ផ្សាយ​ភាគ​ដំបូង​គឺ​នៅ​ថ្ងៃអាទិត្យ​ទី​១០ ខែ​មក​រា ឆ្នាំ​២០១៥ វេលា​ម៉ោង 20:00 រហូតដល់ 21:15 តាម​រយៈ​ផ្កាយ​រណប ឬ ប៉ុស្តិ៍ GMM 25។

ជាមួយ​គ្នា​នេះ​ផង​ដែរ​ លោក​អ្នក​អាច​តាម​ដាន​ការ​បង្ហោះ​ពី​សាច់​រឿង​តាម​រយៈ​ទំព័រ​សង្គម​ហ្វេសប៊ុក “Kiss The Series” និង Instagram “kisstheseries”។

​ លោក​អ្នក​ប្រាកដ​ជា​ទទួល​បាន​អារម្មណ៍​ប្លែក​មួយ​ផ្សេងទៀត។ ខាង​ក្រោម​នេះ​ជា Trailer នៃ​រឿង​នេះ៖

រូបភាព​ខ្លះៗ​នៃ​សាច់​រឿង

1
2
3
4
5
6
7
8
9
10

ប្រភព:  
​ដោយៈ Gemini Fleta


  • ជួប​ជា​មួយ Mild និង Mek ម្ដង​ទៀត​ក្នុង​រឿង Kiss The Series已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:វីដេអូ
Tags: