អីយ៉ា! មិន​ធម្មតា​ទេ​កូន​ខ្មែរ​ឥឡូវ​បង្កើត​កម្មវិធី​រៀន​វាយ​អក្សរ​ខ្មែរ​យូនីកូដ​លើ​Online

សម្រាប់​ការ​សិក្សា​នា​ពេល​បច្ចុប្បន្ន​មាន​ភាព​ទំនើប​ ហើយ​រាល់​ឯកសារ​ វីដេអូ​ និង​ការ​កំសាន្ត​ផ្សេងៗ​មាន​នៅ​ក្នុង​ Internet ហើយ​ Internet នៅ​ក្នុង​ស្រុក​ក៏​មាន​តម្លៃ​ធូរ​ថ្លៃ​ដែរ​ ដែល​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ប្រហែល​ជា​ 70% មាន​ Internet ប្រើ​ប្រាស់​តាម​ផ្ទះ​។ ដោយ​វិស័យ​បច្ចេក​វិទ្យា​មាន​ការ​រីក​ចំរើន​នៅ​ក្នុង​ស្រុក​ ធ្វើ​ឲ្យ​ការ​សិក្សា​មាន​ភាព​ទូលំ​ទូលាយ​ ដែល​សិស្ស​ និសិ្សត​ខ្មែរ​យើង​រៀន​ពូកែ​ណាស់​ ជាក់​ស្តែង​នា​ពេល​ថ្មីៗ​ និសិ្សត​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ ទេព សុវិចិត្រ មាន​គំនិត​បង្កើត​កម្មវិធី​រៀន​វាយ​អក្សរ​ខ្មែរ​យូនីកូដ​លើ​Online នៅ​លើ​វេបសាយ​របស់​ខ្លួន​ ដែល​ជា​និស្សិត​អាហា​រូបករណ៍ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ (ជំនាន់ទី១៧), នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិន​ទាន់​បាន​បញ្ចប់​ការ​សិក្សា​ផង​។  គេ​មាន​គំនិត​ចង់​បង្កើត​កម្មវិធី​នេះឡើង​ដើម្បី​ចង់​ឲ្យ​កូន​ខ្មែរ​ទាំងអស់​ចេះ​ប្រើប្រាស់​អក្សរ​ខ្មែរ និងរបៀបក្នុងការវាយផង ដោយមិនចាំបាច់ដំឡើងកម្មវិធីនេះឡើង គឺគ្រាន់តែមាន Internet ជាការស្រេច។

អត្ថបទ៖ Nicolar
ប្រភព៖


  • អីយ៉ា! មិន​ធម្មតា​ទេ​កូន​ខ្មែរ​ឥឡូវ​បង្កើត​កម្មវិធី​រៀន​វាយ​អក្សរ​ខ្មែរ​យូនីកូដ​លើ​Online已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:បច្ចេកវិទ្យា
Tags: