១៨​យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​មុន​ដល់​អាយុ​២៥​ឆ្នាំ​

1ចូលរួម​ការ​ប្រគំ​តន្ត្រី​ធំ​ៗ​ ៖

អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ដ៏​សប្បាយ​រីករាយ​​មួយ​ពេល​ដែល​អ្នក​បាន​ចូល​រួម​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​ចម្រៀង​ដែល​អ្នក​ចូលចិត្ត, បរិយាកាស​ដ៏​អស្ចារ្យ​នេះ​នឹង​ធ្វើ​អោយ​អ្នក​មាន​បទ​ពិសោធន៍​ដ៏​ល្អ​មួយ​មុន​ពេល​មាន​អាយុ​២៥​ឆ្នាំ​ ។

2ជូន​ឪពុក​ម្ដាយ​អ្នក​ទៅ​ពិសា​អាហារ​ពេល​ល្ងាច​ ឬ​ អ្នក​ទិញ​មក​ជូន​គាត់​ ៖

ឪពុក​ម្ដាយ​ឬ​អាណាព្យាបាល​របស់​អ្នក​ប្រហែល​ជា​ចិញ្ចឹម​អ្នក​ច្រើន​ឆ្នាំ​មក​ហើយ​មក​ដល់​ថ្ងៃ​នេះ​ ដូច្នោះ​អ្នក​គួរ​តែ​សង​គុណ​ពួក​គាត់​ដោយ​បំពេញ​នូវ​សេចក្ដី​ស្រលាញ់​ ការ​មាន​ទឹក​ចិត្ត​ល្អ និង​ ការ​មាន​ទំនួល​ខុស​ត្រូវ​ដល់​ពួក​គាត់​វិញ​ម្ដង​​ ។ អ្នក​អាច​អញ្ជើញ​ពួក​គាត់​ទៅ​ភោជនីយដ្ឋាន​ដើម្បី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជុំ​គ្នា​​ រួច​អ្នក​ចេញ​រាល់​ការ​ចំណាយ​នៃ​ការ​ទទួល​ទាន​បាយ​ល្ងាច​មួយ​នោះ​ ~ នេះ​ក៏​​ជា​វិធី​មួយ​ដើម្បី​បង្ហាញ​ទឹកចិត្ត​របស់​អ្នក​ផង​ដែរ​ ​​។
​​​​​​​​​

3​ធ្វើ​ដំណើរ​កម្សាន្ត​ឆ្លង​ទ្វីប​ ៖

ការ​ធ្វើ​ដំណើរ​កម្សាន្ត​នឹង​អាច​អោយ​អ្នក​មើល​ភ្នែក​ធំ​ៗ​ ឃើញ​នូវ​រឿង​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ពិភព​លោក​​ ដូច​ជា​ សីតុណ្ហភាព​ វប្បធម៌​ និង ប្រជាជន​របស់​ប្រជាជាតិ​ដទៃ​ ។ វា​ជា​បទ​ពិសោធន៍​ដ៏​ល្អ​មួយ​ដែល​អ្នក​គួរ​មាន​ ។

4សាក​ល្បង​លេង​កីឡា​បែបAdrenaline ៖

 

អ្នក​អាច​លេង​ទម្លាក់​ខ្លួន​ពី​ទី​ខ្ពស់(Bu​ngee jumping) ឬ ទម្លាក់​ខ្លួន​ពី​លើ​យន្តហោះ​(sky driving) ឬ ចែវ​ទូក​ក្នុង​ទឹក​ធ្លាក់​ជា​ដើម​ ។ កីឡា​បែប​ Adrenaline ចង់​សំដៅ​លើ​កីឡា​ដែល​ធ្វើ​ឲ្យ​អ្នក​ភ័យ​ឬ​បេះ​ដូង​លោត​ញាប់​ ការ​លេង​កីឡា​នេះ​អាច​ឲ្យ​អ្នក​ចាក​ចេញ​ពី​កន្លែង​ដែល​ធ្លាប់​ស្រណុក​មក​ជួប​នឹង​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​ភ័យ​ តែ​ក្រោយ​ពី​អ្នក​លេង​វា​ចប់​អ្នក​នឹង​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ដែល​បាន​ជម្នះ​ការ​ភ័យ​ខ្លាច​​ទាំង​នោះ​ ។

5ចំណាយ​ពេល​ជប់​លៀង​ពេញ​ចុង​​សប្ដាហ៍ ៖​​​

មួយ​ឆាក​ជីវិត​ជប់លៀង​ពេញ​ចុង​សប្ដាហ៍​ ទាំង​ថ្ងៃ​សៅរ៍​ ទាំង​ថ្ងៃ​អាទិត្យ​ ទាំង​ព្រឹក​ទាំង​ល្ងាច​មួយ​ឆាក​ជីវិត​មាន​ប៉ុន្មាន​ដង​ ? វា​នឹង​ក្លាយ​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​អ្នក​ ជា​ពិសេស​ក្មេង​ៗ​ ​ពេល​ដែល​អ្នក​ចាស់​ទៅ​ អ្នក​ក៏​ប្រហែល​ជា​ពិបាក​​ក្នុង​ការ​ធ្វើ​រឿង​បែប​នេះ​ដែរ​ ព្រោះ​អ្នក​មាន​រឿង​ជា​ច្រើន​ដើម្បី​ទទួល​ខុស​ត្រូវ​ ។

6ចំណាយ​ពេល​ទៅ​និយាយ​ជាមួយ​មនុស្ស​ដែល​មាន​ជំនឿ​ខុស​ពី​អ្នក​ ៖

អ្នក​នឹង​អាច​ដឹង​ពី​ការ​យល់​ឃើញ​របស់​មនុស្ស​ជា​ច្រើន​ ដូច​ជា​សាសនា​ជា​ដើម​​ .. ។

7សាក​ល្បង​ប្ដូរ​ពណ៌​សក់​ ៖

សាក​ប្តូរ​ពណ៍​សក់​ធម្មជាតិ​របស់​អ្នក​ទៅ​មើល​ ថា​អ្នក​នឹង​ក្លាយ​ជា​យ៉ាង​ណា​ ? កាន់​តែ​ស្អាត​ ឬ កាន់​តែ​ ​… ?

8ទំនាក់​ទំនង​ជាមួយ​មិត្តភ័ក្ដិ​ខ្លះ​អ្នក​ក៏​អាច​បោះ​បង់​បាន​ដែរ​ ៖

មិន​មែន​ន័យ​ថា​អ្នក​គួរ​មាន​ទំនាក់ទំនង​ជាមួយ​គ្រប់​មិត្ត​គ្រប់​មនុស្ស​នោះ​ទេ​ បើ​សិន​ជា​ពួក​គេ​ជា​បាប​មិត្ត ​អ្នក​គួរ​ចេញ​ឲ្យ​ឆ្ងាយ ។​ អ្នក​មិន​គួរ​មាន​មិត្ត​ច្រើន​តែ​គ្មាន​មិត្ត​ភក្តិ​ល្អ​នោះ​ទេ​, យក​គុណភាព​ល្អ​ជាង​ចំនួន​ ។

9រៀន​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ ៖

អ្នក​អាច​ប្រហែល​ជា​មាន​ការ​ចូលចិត្ត​ ឬ មាន​អត្តចរិត​ខុស​ប្លែក​ពី​មនុស្ស​ដទៃ​ អ្នក​អាច​ជា​មនុស្ស​ដែល​មិន​សូវ​ចេះ​និយាយ​ស្តី​ អ្នក​អាច​ជា​មនុស្ស​ប្រុស​ដែល​ចូលចិត្ត​ដើរ​ជាមួយ​ស្រី​ៗ​ , តែ​អ្នក​នៅ​តែ​ជា​អ្នក​ កុំ​ខ្លាច​គេ​និយាយ​ ចូរ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ ហើយ​ មោទនភាព​ចំពោះ​ភាព​ខុស​ប្លែក​ពី​គេ​ដែល​​​ខ្លួន​ឯង​មាន​ ។

10ឈប់​មាន​អារម្មណ៍​ខឹង​សម្បារ​ ឬ ចង​គំនុំ​ជាមួយ​នរណា​ម្នាក់​ ៖

ដោះ​លែង​វា​ទៅ​ អ្នក​គួរ​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​ កុំ​ព្យាយាម​អោប​ទុក្ខ​និង​សេចក្ដី​ខឹង​សម្បារ​ទាំង​នោះ​តទៅ​ទៀត​ ។

11ហាត់​ប្រាណ​ ៖

រាងកាយ​អ្នក​មិន​មែន​ក្មេង​ដូច​អាយុ​១៨​ឆ្នាំ​ទៀត​ទេ កុំ​ចាំ​ដល់​ចាស់​ទើប​ហាត់​ ។

12រៀន​ធ្វើ​ម្ហូប​ដោយ​ខ្លួន​ឯង ៖

​​​​​​បើ​អ្នក​មិន​ទាន់​ចេះ​ធ្វើ​ម្ហូប​ក្រៅ​ពី​ចៀន​ពង​ ស្ងោរ​ពង​ទា​ទេ​ ចូរ​អ្នក​រៀន​ចម្អិន​ម្ហូប​ដែល​អ្នក​ចូល​ចិត្ត​ដោយ​ខ្លួន​ឯង​ អ្នក​នឹង​មាន​អារម្មណ៍​ពិសេស​ពេល​ដែល​អ្នក​ចេះ​ធ្វើ​ម្ហូប​ មិន​ថា​អ្នក​ជា​ស្រី​ ឬ ប្រុស​នោះ​ទេ​ ។

13ចាប់​ផ្ដើម​សន្សំ​លុយ​ទុក​ពេល​ចូល​និវត្តន៍​ ៖

កាន់​តែ​ឆាប់​សន្សំ​ កាន់​តែ​មាន​លុយ​ច្រើន​សម្រាប់​ពេល​ចាស់​ចូល​និវត្តន៍​ ។អ្នក​គួរ​សន្សំ​ចាប់​តាំង​ពី​​ទសវត្ស​មាស​(ចាប់​ពី​២០​ទៅ​៣០​ឆ្នាំ​)របស់​អ្នក​, អនាគត​គឺ​នៅ​ក្នុង​ដៃ​របស់​អ្នក​ ។ អ្នក​គួរ​ដក​ប្រាក់​មួយ​ផ្នែក​រាល់​ចំណែក​ប្រាក់​ដែល​អ្នក​ទទួល​បាន​មក​សន្សំ​ឬ​វិនិយោគ​​ ធ្វើ​បែប​នេះ​ ពេល​ដែល​អ្នក​មាន​អាយុ​៦០​ឆ្នាំ​ ឬ ពេល​ដែល​អ្នក​ចូល​និវត្តន៍​អ្នក​អាច​មាន​លុយ​ជា​ច្រើន​ទុក​ដើរ​កម្សាន្ត​ជុំវិញ​ពិភពលោក​ជាមួយ​គ្រួសារ​របស់​អ្នក​យ៉ាង​សប្បាយ​រីក​រាយ​ ។

14ទៅ​ដំណើរ​កម្សាន្ត​បោះ​តង់​គេង​នៅ​​អូតែល​ផ្កាយ​១០០ ៖

​វា​ប្រាកដ​ជា​បទ​ពិសោធន៍​ដែល​អ្នក​មិន​អាច​បំភ្លេច​បាន ដែល​បាន​បោះ​តង់​គេង​សម្រាក​នៅ​ក្នុង​ព្រៃ​ពោរ​ពេញ​ដោយ​ធម្មជាតិ ជា​ពិសេស​ស្ថិត​នៅ​ក្រោម​ពន្លឺ​របស់​ព្រះ​ច័ន្ទ​ និង​ ផ្កាយ​ជា​ច្រើន ។

15រៀន​រក្សា​តុល្យភាព​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ ៖ ​​

លុយ​ដែល​អ្នក​បាន​ បើ​សិន​ជា​អ្នក​មិន​ចេះ​គ្រប់​គ្រង​វា​នោះ​ទេ​ អ្នក​អាច​ដុត​វា​ចោល​ដោយ​មិន​ដឹង​ខ្លួន​ តែ​វា​ក៏​អាច​ជា​ទ្រព្យ​ដ៏​សំខាន់​សម្រាប់​ជីវិត​អ្នក​ បើ​សិន​ជា​អ្នក​ចេះ​ប្រើប្រាស់​លុយ​ទាំង​នោះ​បាន​ល្អ​ ។

16សាក​ល្បង​ញុំ​អាហារ​ដែល​ប្លែក​ៗ​ ៖

មាន​ម្អូប​ជា​ច្រើន​ណាស់​ក្នុង​ពិភពលោក​យើង​នេះ ដែល​អ្នក​​គួរ​សាក​បរិភោគ​យ៉ាង​ហោច​ណាស់​​ឲ្យ​បាន​ម្តង​ក្នុង​អាយុ​ខ្ទង់​២០​នេះ​ ។

17រៀន​បដិសេធ​ “ទេ​” ៖

​ចាប់​ផ្ដើម​រៀន​ធ្វើ​ការ​បដិសេធ​ចំពោះ​រឿង​ដែល​អ្នក​មិន​ចូល​ចិត្ត​ ឬ មិន​ចង់​ធ្វើ​ ។

18រៀន​នៅ​ម្នាក់​ឯង​ ៖

អ្នក​អាច​មាន​ទំនាក់​ទំនង​ដ៏​ល្អ​ជាមួយ​អ្នក​ដទៃ​ក្រៅ​ខ្លួន​ដូចជា គ្រួសារ​ មិត្ត​​ភក្តិ ឬ មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក​ក៏​ពិត​មែន​ តែ​អ្នក​មិន​គួរ​ភ្លេច​បង្កើត​ទំនាក់ទំនង​ដ៏​ល្អ​ចំពោះ​ខ្លួន​អ្នក​ផង​ដែរ​ ។ ចូរ​រៀន​ចំណាយ​ពេល​​នៅ​ម្នាក់​ឯង​ខ្លះ​ វា​ពិត​ជា​សេរីភាព​និង​ពេល​វេលា​ដ៏​មាន​តម្លៃ​ដែល​អ្នក​គួរ​មាន​ ។ ​

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • ១៨​យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​មុន​ដល់​អាយុ​២៥​ឆ្នាំ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:ជីវិតនិងសង្គម
Tags: