សត្វ​សេះ​ធ្លាក់​រណ្ដៅ បែរ​ជា​ហៅ​អ្នក​ពន្លត់​អគ្គីភ័យ​​មក​ជួយ ស្រាប់​តែ..

Marek Slodkowski  បានដើរចូលទៅក្នុងរោងចិញ្ចឹមសត្វរបស់គាត់នៅឯប្រទេសប៉ូឡូញ ហើយបានតក់ស្លុតជាខ្លាំងនូវអ្វីដែលគាត់បានឃើញផ្ទាល់នឹងក្រសែភ្នែក។ រឿងហេតុគឺថាសត្វសេះសំណប់ចិត្តរបស់គាត់បានបានធ្លាក់ចូលក្នុងរណ្ដៅមួយដោយចៃដន្យ។

រំពេចនោះ Marek ក៏ភ័យស្លន់ស្លោជាខ្លាំង។ អស់រយៈពេល១៣ឆ្នាំនៃការចិញ្ចឹមសេះ គាត់មិនដែលជួបប្រទះហេតុការណ៍បែបដូច្នេះទេ ហើយវាពិតជាធ្វើអោយគាត់ភ័យខ្លាចមែនទែន។

សត្វ​សេះ​ធ្លាក់​រណ្ដៅ បែរ​ជា​ហៅ​អ្នក​ពន្លត់​អគ្គីភ័យ​​មក​ជួយ ស្រាប់​តែ..

ដើម្បីជួយសង្គ្រោះ គាត់បានព្យាយាមទាញយកសត្វសេះរបស់គាត់ដែលមានឈ្មោះថា Freedomចេញពីរណ្ដៅតែគាត់មិនអាចធ្វើបានសម្រេចឡើយ។ ម៉្លោះហើយគាត់ក៏បានទាក់ទងជួយជំនួយពីអ្នកពន្លត់អគ្គីភ័យ។ បន្តិចក្រោយមក Freedom ត្រូវបានគេជួយសង្គ្រោះដោយប្រើប្រាស់ខ្សែពួរដើម្បីទាញ ប៉ុន្តែគ្មានបានផលសោះ។

សត្វ​សេះ​ធ្លាក់​រណ្ដៅ បែរ​ជា​ហៅ​អ្នក​ពន្លត់​អគ្គីភ័យ​​មក​ជួយ ស្រាប់​តែ..

ច្រើនម៉ោងកន្លងផុតទៅ Freedom មានអាការៈចុះខ្សោយកម្លាំងជាខ្លាំង ដែលធ្វើអោយ Marek កាន់តែតក់ស្លុតខ្លាំងឡើងៗ។ គាត់បានខ្សឹបដាក់ត្រចៀក Freedom ថា “កុំស្លាប់អី! កុំស្លាប់អី!”។ គាត់ចង់អោយ Freedom នៅរក្សាជំហរអោយរឹងមាំ ហើយនឹងខំប្រឹងលោតឡើង។

សត្វ​សេះ​ធ្លាក់​រណ្ដៅ បែរ​ជា​ហៅ​អ្នក​ពន្លត់​អគ្គីភ័យ​​មក​ជួយ ស្រាប់​តែ..

អ្នកពន្លត់អគ្គីភ័យនិងMarek បានប្រើគ្រប់មធ្យោបាយ ប៉ុន្តែគ្មានវិធីណាមួយបានការសោះ។ ខណៈពេលដែលពួកគេប្រើអស់ក្បាច់នោះ ស្រាប់តែ Freedom បានខំស្ទុះស្ទាដោយខ្លួនឯង។

ចង់ដឹងច្បាស់ថា Freedom បានធ្វើយ៉ាងណាដើម្បីដោះខ្លួននាងចេញពីរណ្ដៅនោះ ចូរទស្សនាវីដេអូខាងក្រោមដូចតទៅ៖

 

ប្រភពៈ ដោយៈ Gemini Fleta


  • សត្វ​សេះ​ធ្លាក់​រណ្ដៅ បែរ​ជា​ហៅ​អ្នក​ពន្លត់​អគ្គីភ័យ​​មក​ជួយ ស្រាប់​តែ..已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:កំសាន្ត
Tags: