ជយោ​ Cambodia All Stars បាន​យក​ឈ្នះ​ Buriram United ហើយ !

ការ​ប្រកួត​​រវាង Cambodia All Stars និង Buriram United បាន​បញ្ចប់​ដោយ​ Cambodia All Stars បាន​យក​ឈ្នះ​លើ​ក្រុម Buriram United ក្នុង​​លទ្ធផល ៦ ទល់​នឹង ៥។

ដោយ​នៅ​ក្នុង​តង់​ទី​មួយ​ Buriram បាន​ស៊ុត​ចូល​សំណាញ់​ទី​បាន​មួយ​គ្រាប់​ធ្វើ​ឲ្យ​ក្លឹប​មួយ​នេះ​នាំ​មុខ​មុន​មក​លើ​ Cambodia All Stars ​។ ចូល​ដល់​តង់​ទី​ ២ Cambdia All Stars ​ក៏​អាច​រក​គ្រាប់​បាល់​សង​បាន​មួយ​គ្រាប់​មក​វិញ​ដោយ​កីឡា​ករ ប្រាក់​ មុន្នីឧត្តម នៅ​នាទី​ទី ៦០ ដែល​ធ្វើ​ឲ្យ​លទ្ធផល​ស្មើរ​បណ្ដោះ​អាសន្ន។

តែ​យ៉ាង​នៅ​សល់​ត្រឹម​តែ ៧ នាទី​ប៉ុណ្ណោះ​មុន​ការបញ្ចប់​ម៉ោង​ប្រកួតពោល​គឺ​នៅ​នាទី​៨៣​ទៅ​ហើយ​​ Buriram ក៏​បាន​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​ទៀត​ធ្វើ​ការ​នាំ​មុខ​សារ​ជា​ថ្មី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ Cambodia All Stars ​មាន​ការ​​អារម្មណ៍​ភ័យ​បុក​ពោះ​តែ​ម្ដង ។

ប៉ុន្តែ​នៅ​នាទី​ទី ៩០ ទៅ​ហើយ​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម​កម្ពុជា​គឺ​កីឡាករ​ ចាន់ វឌ្ឍនាកា ក៏​អាច​​ស៊ុត​បាល់​បញ្ចូល​ទី​បាន​មួយ​គ្រាប់មក​វិញ​​ជួយ​ Cambodia All Star ធ្វើ​ការ​តាម​ស្មើ​ជា​ថ្មី​ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ Cambodia All Stars ហ៊ោ​ស្ទើរ​តែ​បាក់​ស្តាត​អូឡាំពិច ។ ដោយ​សារ​ចប់​៩០​នាទី​ក្រុម​ទាំង​២​ស្មើ​គ្នា​ដូច​នេះ​ ក៏​ឈាន​ដល់​វគ្គ​ប៉េ​ណាល់​ទី​កាត់​សេចក្ដី​តែ​ម្ដង​ ។

នៅ​ទី​បញ្ចប់​ក្នុង​ការ​ស៊ុត​ប៉េណាល់​ទី​ក្រុម​ Cambodia All Stars បាន​យក​ឈ្នះ​ដោយ​លទ្ធផល​៦​ទល់​នឹង​៥​លើ​ Buriram United ។ ដែល​លទ្ធផល​នេះ​ពិត​ជា​ធ្វើ​ឲ្យ​គាំទ្រ​  Cambodia All Star មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ។

វីដេអូ​នៃ​ការ​ប្រកួត​ សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​ទស្សនា ៖

​​អត្ថបទដោយ ៖ ជលស័យ


  • ជយោ​ Cambodia All Stars បាន​យក​ឈ្នះ​ Buriram United ហើយ !已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:កំសាន្ត
Tags: