ទម្លាប់​៣​​យ៉ាង​​ ដើម្បី​​អភិវឌ្ឍន៍​ខួរ​ក្បាល​​អ្នក​ឲ្យ​កាន់​តែ​មាន​​ភាព​ឆ្នៃ​ប្រឌិត​​

ដើម្បី​អោយ​ជីវិត​អ្នក​មាន​ភាព​ជោគជ័យ​ ប្រាកដ​ណាស់​អ្នក​ត្រូវ​ការ​ ការ​គិត​ដ៏​វាង​វៃ​ និង​ ឆ្នៃ​ប្រឌិត​ តែ​ជួន​កាល​ខួរក្បាល​ ឬ ការ​គិត​អ្នក​ពោរពេញ​ដោយ​ភាព​ស្មុគ​ស្មាញ​ចាក់​ស្រេះ​ ដែល​ជះ​ឥទ្ធិពល​ដល់​ការ​គិត​ ការ​វិភាគ​របស់​អ្នក​ ។​ ដូច្នេះ​ ដើម្បី​ជា​ជំនួយ​ក្នុង​ការ​សម្រេច​ជោគជ័យ​របស់​អ្នក​អាន​ទាំង​អស់​គ្នា​ CamboMag សូម​​លើក​យក​ ទម្លាប់​ទាំង​៣​សំខាន់​ ដែល​អាច​ជួយ​បង្កើន​ទិន្នផល​ខួរក្បាល​របស់​អ្នក​​​បាន​ ៖

១.​ធ្វើ​អោយ​ខ្លួន​អ្នក​មិន​ស្រណុក​ ៖

ខួរក្បាល​អ្នក​ដូច​ជា​សាច់ដុំ​ដូច​គ្នា​ បើ​អ្នក​មិន​ដល់​​ហ្វឹកហាត់​វា​សោះ​ នៅ​ជាមួយ​តែ​ស្ថានភាព​ស្រណុក​ មិន​ទៅ​លើក​ដុំ​ដែក​ តើ​វា​នឹង​រីក​ចំរើន​ដែល​ឬ​ទេ​?​ សាកល្បង​ជួប​រឿង​ដែល​ថ្មី​ ឬ លំបាក​ៗ បើ​អ្នក​មិន​ចុះ​ចាញ់​ ហើយ​ព្យាយាម​គិត​ដោះស្រាយ​នោះ​ សមត្ថភាព​ការ​គិត​ និង​ ការវិភាគ​អ្នក​នឹង​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ ។

២.បរិភោគ​ខ្លាញ់​ត្រី(Fish Oil)​ ៖

ខ្លាញ់​ត្រី​ពិត​ជា​មាន​ប្រយោជន៍​ល្អ​ណាស់​សម្រាប់​សុខភាព​ខួរក្បាល​របស់​អ្នក​ ព្រោះ​វា​មាន​ជាតិ​ អូមេហ្គា​៣​ និង​ DHA ដែល​វា​មាន​មុខងារ​​ជួយ​បន្ថែម​សមត្ថភាព​​ខួរក្បាល​ឲ្យ​កាន់តែ​​ចង​ចាំ​ និង​ ឆ្លាតវៃ​ ។

៣.​ធ្វើ​សមាធិ​ ៖​

វា​ជា​លំហាត់​ប្រាណ​ខួរក្បាល​ ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ ព្រោះ​វា​បាន​ធ្វើ​អោយ​អ្នក​មាន​ចិត្ត​ស្ងប់​នឹង​អាច​បញ្ជា​លើ​​អនុ​សម្បជញ្ញៈ​របស់​អ្នក ដែល​ជា​គន្លឹះ​ឈាន​ទៅ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​មួយ​។
ប្រែ​សម្រួល​ដោយ​ ៖ Limbique


  • ទម្លាប់​៣​​យ៉ាង​​ ដើម្បី​​អភិវឌ្ឍន៍​ខួរ​ក្បាល​​អ្នក​ឲ្យ​កាន់​តែ​មាន​​ភាព​ឆ្នៃ​ប្រឌិត​​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:បច្ចេកវិទ្យា
Tags: