ទម្លាប់​៨​យ៉ាង​របស់​អ្នក​មាន​​ដែល​ពួក​គេ​តែង​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​

ការ​ពិត​សកម្មភាព​ដែល​យើង​ធ្វើ​មួយ​ចំនួន​ គឺ​ ធ្វើ​តាម​ទម្លាប់​ ហើយ​ទម្លាប់​ទាំង​នេះ​ហើយ​ដែល​នាំ​អ្នក​ឲ្យ​ជោគជ័យ​ឬ​បរាជ័យ​ នាំ​ឲ្យ​មាន​លុយ​កាន់​តែ​ច្រើន​ ឬ​នាំ​ឲ្យ​ក្រ​ ។

ទម្លាប់​ទាំង​៩​នេះ​គឺ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ ទម្លាប់​អ្នក​មាន​ Rich Habits : The Daily Success Habits Of Wealthy Individuals ដែល​ជា ​ ។

អ្នក​និពន្ធ​សៀវភៅ​នេះ​បាន​ចំណាយ​ពេល​ ៥​ឆ្នាំ​ ដើម្បី​សិក្សា​លើ​អ្នក​មាន​និង​អ្នក​ក្រ​ ដោយ​ជា​ចុង​ក្រោយ​គាត់​បាន​ទាញ​យក​ចេញ​នូវ​ទម្លាប់​២​បែប​គឺ​ ទម្លាប់​អ្នក​មាន​ និង​ ទម្លាប់​អ្នក​ក្រ​ ប៉ុន្តែ​គាត់​បាន​លើក​ឡើង​ថា​ មនុស្ស​គ្រប់​គ្នា​តែង​មាន​ ទម្លាប់​ទាំង​២​នេះ​ក្នុង​ខ្លួន​គ្រាន់​តែ​តិច​ឬ​ច្រើន​ ។ គាត់​បាន​បន្ថែម​ថា​ ៖ កូន​សោ​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ អ្នក​​ត្រូវ​តែ​មាន​ទម្លាប់​អ្នក​មាន​ឲ្យ​ច្រើន​ជាង​៥០​%​ ។

1អ្នក​មាន​តែង​តែ​ធ្វើ​អ្វី​ឆ្ពោះ​ទៅ​រក​គោលដៅ​របស់​គេ​ ៖

 

 

“ខ្ញុំ​តែង​ផ្ដោត​លើ​គោល​ដៅ​របស់​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​”

  • ​អ្នក​មាន​យល់​ស្រប​ ៖ ៦២%​
  • អ្នក​ក្រ​យល់​ស្រប​ ៖ ៦%​

មិន​មែន​ត្រឹម​តែ​កំណត់​គោលដៅ​នោះ​ទេ​ គឺ​ ៦៧%​នៃ​អ្នក​មាន​តែង​សរសេរ​គោល​ដៅ​ទាំង​នោះ​ ។
អ្នក​អាច​ដាក់​គោលដៅ​ក្លាយ​ជា​អ្នក​មាន​រួច​ដើរ​ទៅ​រក​វា​ ខុស​ពី​អ្នក​ក្រ​បាន​ត្រឹម​ស្រមៃ​ ។

2ពួក​គេ​ដឹង​ថា​អ្វី​ដែល​គួរ​ធ្វើ​ឲ្យ​ហើយ​ក្នុង​ថ្ងៃ​នេះ​ ៖

“ខ្ញុំ​តាម​ដាន​និង​ធ្វើ​តាម​ផែន​ការ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​”​​

  • អ្នក​មាន​យល់​ស្រប​ ៖ ៨១%
  • អ្នក​ក្រ​យល់​ស្រប​ ៖ ១៩%

ពួក​គេ​មាន​របៀប​និង​មាន​ផែន​ការ​ច្បាស់​លាស់​ជា​រៀង​រាល់​ថ្ងៃ​ ។

3ពួក​គេ​មិន​មើល​ទូរទស្សន៍​នោះ​ទេ​ ៖

 

“ខ្ញុំ​មើល​ទូរទស្សន៍​មួយ​ថ្ងៃ​ ប្រហែល​ជា​១ម៉ោង​ឬ​តិច​ជាង​ហ្នឹង​ទៅ​ទៀត​”

  • អ្នក​មាន​យល់​ស្រប​ ៖ ៦៧%
  • អ្នក​ក្រ​យល់​ស្រប​ ៖ ២៣%

លើស​ពី​នេះ​,មាន​តែ​៦%​នៃ​អ្នក​មាន​ប៉ុណ្ណោះ​ដែល​មើល​កម្មវិធី​ទាក់​ទង​នឹង​ជីវិត​ ខុស​ពី​អ្នក​ក្រ​ដែល​មាន​ដល់​៧៨%​ ។ អ្នក​និពន្ធ​ Corley បាន​រៀប​រាប់​ថា​ ៖ អ្នក​មាន​ទាំង​នោះ​មិន​មែន​គេច​មិន​មើល​ទូរទស្សន៍​នោះ​ទេ​ គ្រាន់​តែ​ពួក​គេ​សារ​ភ្ជាប់​ជាមួយ​​ទម្លាប់​អាន​សៀវភៅ​ច្រើន​ជាង​ ការ​មើល​ទូរទស្សន៍​” ។

4អ្នក​មាន​ចូល​ចិត្ត​អាន​….តែ​មិន​មែន​អាន​ដើម្បី​សប្បាយ​នោះ​ទេ​ ៖​

“ខ្ញុំ​ស្រលាញ់​ការ​អាន​”

  • អ្នក​មាន​យល់​ស្រប​ ៖ ៨៦%​
  • អ្នក​ក្រ​យល់​ស្រប​ ៖ ២៦%​

ច្បាស់​ណាស់​ថា​ អ្នក​មាន​តែង​ចូល​ចិត្ត​អាន​ តែ​ពួក​គេ​ចូល​ចិត្ត​អាន​សៀវភៅ​ប្រភេទ​រឿង​ពិត​ Non- Fiction ជា​ពិសេស​គឺ​ចូល​ចិត្ត​អាន​សៀវភៅ​អភិវឌ្ឍន៍​ខ្លួន​ឯង​(Self-Improvement) ។ “ពួក​អ្នក​មាន​តែង​តែ​ចង់​ដឹង​និង​រៀន​ពី​របៀប​ដែល​អាច​ធ្វើ​អោយ​ខ្លួន​ឯង​កាន់​តែ​ប្រសើរ​” នេះ​ជា​សំដី​របស់​លោក​ Corley ។​

5មិន​ត្រឹម​តែ​អាន​នោះ​ទេ​ គឺ​ពួក​គេ​ស្ដាប់​ការ​អាន​សៀវភៅ​ជា​សំឡេង​ទៀត​ផង​ ៖

“ខ្ញុំ​ស្តាប់​ការ​អាន​សៀវភៅ​ជា​សំឡេង​នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ការ​”

  • អ្នក​មាន​យល់​ស្រប​ ៖ ៦៣%
  • អ្នក​ក្រ​យល់​ស្រប​ ៖ ៥%

បើ​អ្នក​មិន​មាន​ពេល​អាន​ អ្នក​ក៏​អាច​ស្តាប់​ការ​អាន​សៀវ​ភៅ​ជា​សំឡេង​បាន​ផង​ដែរ​ ។

នេះ​ជា​ឧទាហរណ៍​ស្រាប់​ ការ​អាន​សៀវភៅ​ ២១អាថ៏កំបាំងជោគជ័យនៃសេដ្ឋីប្រាក់លាន

6ពួក​គេ​ធ្វើ​ការ​លើស​ពី​តម្រូវ​ការ​ ៖​

“ខ្ញុំ​ធ្វើ​ការ​ច្រើន​ជាង​អ្វី​ដែល​គេ​ចង់​បាន​”

  • អ្នក​មាន​យល់​ស្រប​ ៖ ៨១%​
  • អ្នក​ក្រ​យល់​ស្រប​ ៖ ១៧%​

នៅ​ពេល​ដែល​អ្នក​មាន​ដល់​ទៅ​៨៦%​នៃ​អ្នក​មាន​ធ្វើ​អ្វី​ច្រើន​ជាង​ការ​រំពឹង​ទុក​ ពួក​គេ​ធ្វើ​ការ​ច្រើន​ជាង​៥០​ម៉ោង​ក្នុង​១​សប្ដាហ៍ ។​ បើ​អ្នក​ធ្វើ​ការ​ឲ្យ​គេ​ ហើយ​ធ្វើ​ច្រើន​ជាង​ការ​រំពឹង​អ្នក​អាច​នឹង​មាន​ឱកាស​ដំឡើង​ប្រាក់​ខែ​ឬ​មុខតំណែង តែ​បើ​អ្នក​ធ្វើ​តែ​តាម​ប្រាក់​ខែ​នោះ​ អ្នក​នឹង​មាន​ភាគរយ​មិន​ច្រើន​ដូច​អ្នក​ធ្វើ​អ្វី​លើស​ពី​ការ​រំពឹង​ទុក​នោះ​ទេ​ ។

7អ្នក​មាន​មិន​សង្ឃឹម​ថា​ឈ្នះ​ឆ្នោត​នោះ​ទេ​ ៖

“ខ្ញុំ​តែង​តែ​លេង​ឆ្នោត​”

  • អ្នក​មាន​យល់​ស្រប​ ៖ ៦%
  • អ្នក​ក្រ​យល់​ស្រប​ ៖ ៧៧%​

​​​​​​អ្នក​និពន្ធ​មិន​បាន​និយាយ​ថា​ អ្នក​មាន​ទាំង​នោះ​តែង​តែ​ប្រើ​លុយ​របស់​គេ​យ៉ាង​សុវត្ថិភាព​រហូត​នោះ​ទេ​ គ្រាន់​តែ​គាត់​ចង់​លើក​ឡើង​ថា​ អ្នក​មាន​ ឬ ម្ចាស់​អាជីវកម្ម តែង​ដាក់​ការ​ប្រថុយ​ប្រថាន​ទាំង​នោះ​មក​ពិភាក្សា​លើ​តុ​ មិន​មែន​យក​លុយ​ទៅ​ផ្សេង​សំណាង​ដែល​មើល​មិន​ឃើញ​ដូច​ឆ្នោត​នោះ​ទេ​ ។

8ពួក​គេ​ថែ​រក្សា​សុខភាព​របស់​គេ​ ៖

“ខ្ញុំ​តែង​គិត​ពី​បរិមាណ​កាឡូរី​ដែល​ទទួល​ទាន​រៀង​រាល់​ថ្ងៃ​”

  • អ្នក​មាន​យល់​ស្រប​ ៖ ៥៧%​
  • អ្នក​ក្រ​យល់​ស្រប​ ៖ ៥%​

អ្នក​អាច​មាន​លុយ​ជា​ច្រើន​ តែ​បើ​ពេល​មាន​លុយ​ហើយ​បាន​ត្រឹម​តែ​មើល​ជំងឺ​ព្រោះ​មិន​​ដែល​ហាត់​ប្រាណ​នោះ​ សូម​អ្នក​កុំ​ធ្វើ​អ្វី​ ។ អ្នក​និពន្ធ​ចង់​និយាយ​ពី​ពេល​ ដែល​អ្នក​ចូល​និវត្តន៍​អ្នក​អាច​មាន​លុយ​យ៉ាង​ច្រើន​ ហើយ​ក៏​ត្រូវ​មាន​សុខភាព​ល្អ​ដើម្បី​ចាយ​លុយ​នោះ​ផង​ដែរ​ ។


ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • ទម្លាប់​៨​យ៉ាង​របស់​អ្នក​មាន​​ដែល​ពួក​គេ​តែង​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:វីដេអូ
Tags: