ធ្លាប់​តែ​​ញុំា​ទឹកដូង​តែ​ធ្លាប់​ដឹង​ថា​វា​មាន​អត្ថប្រយោេជន៍​អ្វី​ខ្លះអត់ ?​

សព្វ​ថ្ងៃ​នេះ​មាន​មនុស្ស​ជា​ច្រើន​បាន​អះអាង​ថា​ទឹក​ដូង​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​រាប់​មិន​អស់​ដែល​ទឹក​ដូង​មាន​រចនា​សម្ព័ន្ធ​ជា​មួយ​ប្លា​ស្មា​នៅ​ក្នុង​សរសៃ​ឈាម​របស់​មនុស្ស។ដូច្នេះ​បាន​ជា​គេ​ចូលចិត្ត​និយម​ពិសា​ទឹក​ដូង​ដើម្បី​ទ្រទ្រង់​សារពាង្គកាយ​ឲ្យ​មាន​សុខភាព។មិន​តែ​ប៉ុណ្ណោះ​ទឹក​ដូង​មាន​សារៈសំខាន់​និង​ផល​ប្រយោជន៍​ជា​ច្រើន​ទៀត​ដូច​ខាង​ក្រោម៖

​​ការ​ទទួល​ទាន​ទឹក​ដូង​បាន​ជួយ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​របស់​អ្នក​ប្រឆាំង​ការ​លុប​នៃ​ជំងឺការ​បំបាត់​ការ​ឆ្លង​មេរោគ​បាក់តេរី​ដែល​ប​ណ្តាល​ឲ្យ​តម្រង​នោម​កើត​ជំងឺ​ប្រមេះ​ទឹក​បាយ​និង​មេរោគ​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​ផ្ដា​សាយ​, ជំងឺ​ឆ្លង​ផ្សេងៗ​ទៀត។ទឹកដូង​បាន​បង្កើន​ថាមពល​របស់​អ្នក​ហើយ​វា​ក៏​ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​បែប​ធម្មជាតិ​ដែល​មាន​អរ​ម៉ូ​ន​ទី​រ៉ូ​អ៊ី​ត​ដែល​ផ្ដល់​ការ​គាំ​ទ្រ​និង​មុខ​ងារ​យ៉ាង​សំខាន់​ចំពោះ​តម្រង​នោម​។ វា​បាន​ជួយ​សំអាត​តម្រងនោម​​និង​ប្លោក​នោម​ទឹកនោម​ក្នុង​ការ​លុប​បំបាត់​ជាតិ​ពុល​ពី​រាងកាយ​ផង​ដែរ។ទឹក​ដូង​​អាច​ជួយ​រំលាយ​គ្រួស​ក្នុង​តម្រងនោម​និង​មាន​ប្រយោជន៍​សម្រាប់​ការ​រំលាយ​អាហារ​ផង​ដែរ​។ ការ​ទទួល​ទាន​វា​បាន​ទៀង​ទាត់​អាច​ជួយ​ក្នុង​ការ​លុប​បំបាត់​នៃ​អាស៊ី​ត​ក្រពះ​។ហើយ​ក៏​ល្អ​សម្រាប់​ការ​ចង់​សម្រក​ទម្ងន់​ដោយ​វា​​ធ្វើឲ្យ​ថយ​ចុះ​កម្រិត​នៃ​ចំណង់​អាហារ​។

ប្រសិន​បើ​អ្នក​លាយ​ទឹកដូង​ជា​មួយ​នឹង​ប្រេង​អូ​លីវ​, វា​និង​ជួយ​លាង​សំអាត​រាងកាយ​និង​កម្ចាត់​មេរោគ​ពោះវៀន​។ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​តែ​ញុំា​ទឹក​ដូង​មួយ​ពែង​ជា​រៀង​រាល់​ព្រឹក​ដើម្បី​ឱ្យ​មាន​តុល្យ​ភាព​អេឡិចត្រូលីត​ដើម្បី​ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម (សម្ពាធ​ឈាម​ខ្ពស់​) ។មួយ​ពែង​នៃ​ទឹក​ដូង​គឺ​គ្រប់​គ្រាន់​ដើម្បី​រក្សា​ឱ្យ​ស្បែក​របស់​អ្នក​មាន​សំណើម​ដល់​ស្បែក​និង​ពេញ​មួយ​ថ្ងៃ​។

ប្រភព ៖

អត្ថបទដោយ ៖ Samrach


  • ធ្លាប់​តែ​​ញុំា​ទឹកដូង​តែ​ធ្លាប់​ដឹង​ថា​វា​មាន​អត្ថប្រយោេជន៍​អ្វី​ខ្លះអត់ ?​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:វីដេអូ
Tags: