Barcelona រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ Chelsea ដោយ​បាល់​ប៉េ​ណាល់​ទី

​ការ​ប្រកួត​ដែល​ International Champion Cup នៅ​ទឹក​ដី​អាមេរិក​ក្លឹប​ Barcelona បាន​រង​បរាជ័យ​ដោយ​​បាល់​ប៉េណាល់​២ទល់នឹង៤​ក្រោម​ថ្វី​ជើង​ក្លឹប​ Chelsea ។

ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ Chelsea បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី​ទី​១០​ដោយ​កីឡាករ​ Eden Hazard ប៉ុន្តែ​នៅ​នាទី​ទី៥២​កីឡាករ​ Luis Suarez អាច​រក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ Barcelona មក​វិញ​ ហើយ​នៅ​នាទី​ទី​៦៦​ក្លឹប​ Barcelona បាន​ធ្វើ​ការ​នាំ​មុខ​វិញ​ម្ដង​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ Sandro Ramirez តែ​នៅ​នាទី​ទី​៨៥​ទៅ​ហើយ​ខ្សែ​ការពារ​របស់​ Chelsea បាន​តែត​បញ្ចូល​ទី​តាម​ស្មើ​បាន​វិញ​ ។

ក្រោយ​បញ្ចប់​៩០​នាទី​ក្លឹប​ទាំង​២​បាន​ត្រឹម​ស្មើគ្នា​ដោយ​លទ្ធផល​២​ទល់​នឹង​២​ ដូចនេះ​ក្រុម​ទាំង​២​ត្រូវ​ធ្វើ​ការ​ស៊ុត​ប៉េណាល់​ទី​កាត់​សេចក្ដី​ដោយ​ Barcelona ស៊ុត​៤​គ្រាប់​ចូល​ទី​បាន​២​គ្រាប់​ប៉ុនោះ​ ដោយ​ឡែក​ Chelsea ស៊ុត​៤​គ្រាប់​ចូល​ទី​ទាំង​៤ ៕

សូម​ទស្សនា​  Highlight នៃ​ការ​ប្រកួត ៖​

អត្ថបទ ៖ វិចទ័រ


  • Barcelona រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ Chelsea ដោយ​បាល់​ប៉េ​ណាល់​ទី已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:កំសាន្ត
Tags: