DxO One ប្រែ​ក្លាយ​ទូរសព្ទ​ iPhone ឲ្យ​​ទៅ​​ជា​កាមេរ៉ា​ឌីជីថល​កម្រិត​​ខ្ពស់

ការ​ប្រើប្រាស់​ទូរសព្ទ​ iPhone ក្នុង​ការ​ថត​រូប​ ថ្វី​ត្បិត​តែ​រូបភាព​ដែល​អ្នក​ថត​មក​ឃើញ​ថា​ស្អាត​ ប៉ុន្តែ​អ្នក​មិន​អាច​ធ្វើ​ការ Zoom ដើម្បី​ចាប់​យក​​រូបភាព​នៅ​ចម្ងាយ​ឆ្ងាយ​ ឬ​មួយ​រូបភាព​ដែល​ទទួល​បាន​ មិន​អាច​យក​ទៅ​ប្រើការ​ក្នុង​ការ​ធ្វើ​ផ្ទាំង​ពាណិជ្ជកម្ម​ធំៗ ជា​ដើម ពី​ព្រោះ​តែវា​មាន​កាមេរ៉ា​ទំហំ​ត្រឹម​តែ​ 8 មេហ្គាភិចសែល​​ប៉ុណ្ណោះ​ ។

តែ​កុំ​បារម្ភ​ DxO One អាច​ជួយ​អ្នក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះបាន ដោយ​វា​អាច​ប្រែក្លាយ​ iPhone របស់​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​កាមេរ៉ា​ឌីជីថល​ ដែល​មាន​សមត្ថភាព​ខ្លាំង​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។

កុំ​មើល​ងាយ​វា​ថា​រូបរាង​តូច​អញ្ចឹង​គ្មាន​អី​អស្ចារ្យ​ឲ្យ​សោះ ព្រោះ​ជាមួយ​នឹង​រូបរាង​តូច​ដែល​មាន​ទំហំ​ត្រឹម​តែ 1 អ៊ីញ​មែន​ ប៉ុន្តែ​វា​បាន​បំពាក់​នូវ​កាមេរ៉ា​ទំហំ​រហូត​ទៅ​ដល់ 20.2 មេហ្គាភិចសែល​ឯណោះ។ ហើយ​លោក​អ្នក​អាច​ធ្វើ​ការ​ប្រើប្រាស់​ឧបករណ៍​មួយ​នេះ​យ៉ាង​ងាយ​ស្រួល​ ដោយ​គ្រាន់​តែ​ភ្ជាប់​វា​ទៅ​កាន់​ទូរសព្ទ iPhone របស់​អ្នក ហើយ​ធ្វើ​ការ​បញ្ជា​តាម​រយះ​ម៉ឺនុយ​នៅ​លើ​ផ្ទាំង​អេក្រង់ iPhone របស់​អ្នក​ជា​ការ​ស្រេច។

DxO One អាច​ធ្វើ​ការ​ចាប់​រូបភាព​បាន​យ៉ាង​ច្បាស់​ត្រជាក់​ភ្នែក ហើយ​វា​អាច​ធ្វើ​ការ​ Focus វត្ថុ​អ្វី​មួយ​​ក្នុង​ចម្ងាយ 20cm ដោយ​ងាយ​ស្រួល។ ជា​ពិសេស​អ្នក​អាច​​ធ្វើ​ការ​ផ្លាស់​ប្តូរ​កម្រិត Apecture ចាប់​ពី f11 រហូត​ដល់ f1.8 ជាង​នេះ​ទៅ​ទៀត​វា​​មាន​កម្រិត ISO ចាប់​ពី 100 រហូត​ដល់​ 51200 ។ សម្រាប់​ការ​រក្សា​ទុក​រូប​ភាព​ អ្នក​អាច​ជ្រើស​រើស​ជា​ប្រភេទ JPEG RAW ឬ​ក៏​ល្អ​ជាង​នេះ​គឺ SuperRaw។ ចំណែក​ឯ​ការ​ថត​វីដេអូ ​វា​មាន​សមត្ថភាព​ថត​វីដេអូ​រហូត​ដល់​​កម្រិត FULL HD (1080px) ឯណោះ។

លក្ខណៈ​សម្បត្តិ​របស់ DxO One ពិត​ជា​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ ហើយ​ជា​ពិសេស​លោក​អ្នក​ក៏​ងាយ​ស្រួល​ក្នុង​ការ​យក​តាម​ខ្លួន​ផង​ដែរ ប៉ុន្តែ​វា​អាច​ប្រើប្រាស់​បាន​តែ​ជាមួយ​តែ​ទូរសព្ទ​ iPhone ចាប់​ពី​ iPhone 5 ឡើង​តែ​ប៉ុណ្ណោះ។ DxO One ត្រូវ​បាន​គេ​លក់​នៅ​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​ក្នុងតម្លៃ​រហូត​ទៅ​ដល់ $599 ដែល​តម្លៃ​នេះ​ពិត​ជា​ថ្លៃ​គួរ​សម​ ក្នុង​ការ​ពិចារណា។ តែ​មុន​នឹង​គិត​ថា​តម្លៃ​នេះ​វា​សម​នឹង​សមត្ថភាព​របស់​វា​ឬ​អត់​ សូម​ទស្សនា​រូបថត​​ដែល​ថត​ដោយ DxO One ទាំងអស់​គ្នា ៖

ប្រភព ៖ theverge
ប្រែសម្រួល ៖ Mr DEE


  • DxO One ប្រែ​ក្លាយ​ទូរសព្ទ​ iPhone ឲ្យ​​ទៅ​​ជា​កាមេរ៉ា​ឌីជីថល​កម្រិត​​ខ្ពស់已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:កីឡា
Tags: